ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ចំនួន​អ្នក​ស្លា.ប់មាន​និន្នា​ការ​​ចុះ​ថយ​នៅ​អឺ​រ៉ុ​ប

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច២០៤.៦៩៦​នាក់​ហើយ​ស្លាប់​លើ​ពិភពលោក ចាប់តាំងពី​វា​លេច​ចេញពី​ប្រទេស​ចិន​ពី​ខែធ្នូ​មក ។នេះ​​ជា​តុល្យការ​របស់ AFP ដោយ​យោង​តាម​ប្រភព​ផ្លូវការ​ទាំងឡាយ​នា​ថ្ងៃ​ទី​២៦ មេ​សា…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច
២០៤.៦៩៦​នាក់​ហើយ​ស្លាប់​លើ​ពិភពលោក ចាប់តាំងពី​វា​លេច​ចេញពី​ប្រទេស​ចិន​ពី​ខែធ្នូ​មក ។
នេះ​​ជា​តុល្យការ​របស់ AFP ដោយ​យោង​តាម​ប្រភព​ផ្លូវការ​ទាំងឡាយ​នា​ថ្ងៃ​ទី​២៦ មេ​សា វេលា
ម៉ោង​១៩​ម៉ោង​សកល ។

ចំណែក​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​មានការ​កើនឡើង​ដល់​ជាង​២,៩​លាន​នាក់​ហើយ​ក្នុង​ប្រទេស​និង​ដែនដី​១៩៣ ។ សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ជាមួយ​អ្នក​ស្លាប់
ឡើង​ដល់​យ៉ាងតិច​៥៤.១៧៥​នាក់ និង​អ្នក​ឆ្លងសរុប​ដល់​៩៥៦.២៩២​នាក់ ។ មជ្ឈមណ្ឌល​បង្ការ
និង​ត្រួតពិនិត្យ​ជំងឺ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​២៦មេ​សា ថា ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​ក្នុង​ប្រទេស​នេះ​មាន
២.០២០​នាក់ ហើយ​អ្នក​ឆ្លង​ថ្មី​មាន​៣២.៨៥០នាក់ ។

ប្រទេស​៤​នៅ​អឺរ៉ុប​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នោះ តែ​តុល្យការ​អ្នក​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ទី​២៦ មេ​សា មានការ​ចុះ​ថយ​យ៉ាង​ច្បាស់ ពេល​អឺរ៉ុប​ចាប់ផ្ដើម​ដោយ​ប្រុង​ប្រយ័ត្ន ការ​បន្ធូរ​បន្ថយ​វិធានការ​រិ​ត​ត្បិត​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។

អ៊ី​តា​លី​នាយក​រដ្ឋមន្ត្រី​សន្យា​បើក​សាលារៀន​វិញ​នា​ខែកញ្ញា
អ៊ី​តា​លី​ដែល​ជា​ប្រទេស​អឺរ៉ុប​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស ដែល​ចំនួន​អ្នក​ស្លាប់​ពេល​​នេះ​ឡើង​ដល់​ជិត​២៧.០០០​នាក់​នោះ ក្រោយ​ពី​កត់សម្គាល់​ឃិ​ញ​ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​កាន់តែ​ចុះ​ថយ នាយក​រដ្ឋមន្ត្រី​លោកGIUSEPPE CONTE បាន​សន្យា​នា​ថ្ងៃ​ទី​២៦​មេ​សា ពី​ការ​បើក​សាលារៀន​ឡើង​វិញ​ក្នុង​ខែកញ្ញា និង​ប្រកាស​ពី​វិធានការ​មួយ​ចំនួន ដើម្បី​សម្រាល​ដល់​ការ​បង្ខាំង​មនុស្ស​ឲ្យ​នៅ​ក្នុងផ្ទះ ដែល​មាន​ចាប់តាំងពី​ថ្ងៃ​ទី​៩ មីនា​មក ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត LA REPUBLICA នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា សាលា​រៀន​នឹង​បើក​វិញ​ក្នុង​ខែកញ្ញា ។ លោក​ថា​សុខភាព​របស់​កុមារ​យើង​ជា​បញ្ហា​នៃ​ការ​បារម្ភ ។ លោក​ប្រកាស​ពី​បណ្ដា​វិធានការ​ដែល​អាច​សម្រាល​សភាពការណ៍​របស់​ប្រទេស និង​ជម្រុញ​ឡើង​វិញ
បណ្ដា​សកម្មភាព​ឧស្សាហកម្ម ។ ចំពោះ​បណ្ដា​ឧទ្យាន​នឹង​បើក​ឡើង​វិញ​នា​ថ្ងៃ​ទី​៤ ឧសភា តែ​គេ
ត្រូវ​រក្សា​គម្លាត​សង្គម​ហើយ​ចៀសវាង​បណ្ដា​ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ។

លោក​ថា​ប្រសិនបើ​អ្នកស្រឡាញ់​អ៊ីតា​លី​ចូរ​រក្សា​គម្លាត ។ លោក​ព្រមានថា​រាល់​ការ​បើក​ឡើង​វិញ​នឹង​មាន​បញ្ហា​ប្រសិនបើ​មានការ​ងើបឡើង​វិញ​នៃ​ការ​ឆ្លង ។ នា​ពេល​នេះ​លោក​ក៏​លើក​ពី​លទ្ធភាព​នៃ​ការ​អនុញ្ញាត​ចេញ​ទៅ​សាកសួរ​សុខទុក្ខ​សាច់ញាតិ​គ្រួសារ និង​ឲ្យ​មានការ​ជួបជុំ​គ្នា តែ​ត្រូវ​ឲ្យ​មាន​គ្នា​តិច​ហើយ​គោរព​ជាប់​ជា​និច្ច​បណ្ដា​វិធានការ​សន្តិសុខ ។ ការ​រៀបចំធ្វើបុណ្យ​បែប​ឯកជន​នៅ​តែ​ហាមឃាត់ ។

អេ​ស្ប៉ា​ញ​ប្រទេស​អឹ​រ៉ុ​ប​ទី​៣​មាន​អ្នក​ស្លាប់​ច្រើន​នៅ​អឺរ៉ុប
អេ​​ស្ប៉ា​ញ​ជា​ប្រទេស​ទី​៣​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស​នោះ ជាមួយ​អ្នក​ស្លាប់​ឡើង​ដល់​២៣.១៩០​នាក់​នឹង​នៅ​បន្ត​ប្រកាន់​យក​របប​បង្ខាំង​មនុស្ស​ដោយ​ម៉ឺ​ង​ម៉ាត់​ជាងគេ​លើ​ពិភពលោក។ ជា​លទ្ធផល​អេ​ស្ប៉ា​ញ​នា​ថ្ងៃ​ទី​២៦ មេ​សាកត់សម្គាល់​ឃើញ​ចំនួន​អ្នក​ស្លាប់​ថ្មី​ចុះ​ថយ​ទាប​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ថ្ងៃ​ទី​២០​មីនា​មក ជាមួយ​អ្នក​ស្លាប់​ថ្មី​តែ​២៨៨​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​២៣.១៩០​នាក់ ។

ទោះបី​យ៉ាងណា​អេ​ស្ប៉ា​ញ ក្រោយ​រយៈពេល៦​ស​ប្ដា​ហ៍​នៃ​ការ​បិទ​ឲ្យ​នៅ​ក្នុងផ្ទះ​បណ្ដា​កុមារ​នា​ថ្ងៃ​ទី​២៦ មេ​សា ចាប់ផ្ដើម​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅដើរ​លេង​តាម​ដង​វិ​ថី​នានា ។ ទោះបី​យ៉ាងណា​នៅ​តែ​មានការ​រិ​ត​ត្បិត​ច្រើន​គឹ​បណ្ដា​កុមារ​មិន​អនុញ្ញាត​ឲ្យ​ដើរ​លេង​ជាមួយ​បណ្ដា​អ្នក​ជិតខាង ឬ​នៅ
ដាច់​ឆ្ងាយ​លើស​ពី​១​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គេ ឬចេញ​ក្រៅ​ដោយ​ពុំ​មាន​អ្នក​ពេញវ័យ​ជូន ។ ការ​ចេញ​ក្រៅ​នោះ​មាន​រយៈពេល​ត្រឹមតែ​១​ម៉ោង ហើយ​បណ្ដា​ឧទ្យាន​នៅ​តែ​បិទទ្វារ ។

អង់គ្លេស​អ្នក​ស្លាប់​ថ្មី​មាន​៤១៣​នាក់​នាយក​រដ្ឋមន្ត្រី​ចូល​ធ្វើការ​វិញរដ្ឋមន្ត្រី​កសិកម្ម​និង​បរិស្ថាន​អង់គ្លេស​លោកGEORGE EUSTICE ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា នៅ​អង់គ្លេស​ចំនួន​អ្នក​ស្លាប់​ថ្មី​ដោយសារ​វីរុស​ក្នុង​មន្ទីរពេទ្យ មាន​៤១៣នាក់​ថែម​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​សរុប​នៃ​អុ្ន​ក​ស្លាប់មាន​ដល់​២០.៧៣២​នាក់ គិតដល់​ថ្ងៃ​ទី​២៦ មេ​សា ។ ចំណែក​អ្នក​ឆ្លង​វីរុស​បាន​កើន​សរុប​ដល់​១៥២.៨៤០​នាក់ ដែល​មានការ​កើនឡើង​៤.៤៦៣​នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃមុន ។

ប្រទេស​អង់គ្លេស​ជួប​ប្រទះ​សញ្ញា​គួរ​ឲ្យ​លើកទឹកចិត្ត​នានា ជាមួយ​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​ស្លាប់​នា​ថ្ងៃ​ទី​២៦ មេ​សា ពេល​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​ស ច​ន​សុ​ន ចាប់ផ្ដើម​ចូល​ធ្វើការ​វិញ​ក្រោយ​ជា​ពី​ការ​ឆ្លង​វីរុស​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង ។ ទោះបីយ៉ាងណា​រដ្ឋាភិបាល​អង់គ្លេស​បដិសេធ​រាល់​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត ដោយ​ប្រញាប់ប្រញាល់ ព្រោះ​ខ្លាច​មាន​រលក​ទី​២​នៃ​ការ​ឆ្លង ។

បារាំង​អ្នក​ស្លាប់​កើន​ដល់​២២.៨៥៦​នាក់
តុល្យការ​នៃ​ការ​ឆ្លង​វីរុស​នៅ​បារាំង​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​២២.៨៥៦​នាក់ ជាមួយ​អ្នក
ស្លាប់​ថ្មី​២៤២​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ។ នេះ​ជា​តូ​លេខ​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៦ មេ​សា របស់​អ្នក​ទទួលខុសត្រូវ​ខាង​សុខា​ភិបាល​បារាំង ។ វា​ជា​តួលេខ​នៃ​អ្នក​ស្លាប់​ថ្មី​ដែល​ទាបបំផុត​ក្នុង​ប្រទេស ចាប់តាំងពី​១​ខែ​មក​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ