សេដ្ឋកិច្ចខេត្តព្រះសីហនុ​ ហក់ដូចដើមវិញ​នៅ​ពេលណា?


ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា បន្ទាប់ពីទីក្រុងភ្នំពេញ និង​ខេត្តសៀមរាប។ ប៉ុន្តែ ស្ថានភាពកូវីដ១៩ បានធ្វើអោយខេត្តព្រះសីហនុរង​ផលប៉ះពាល់ ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបាននិយាយប្រាប់កោះសន្តិភាព​ថា​ ចំពោះបញ្ហាសេដ្ឋកិច្ចសង្គម​អី ជាទូទៅនៅទីនេះ វាមិនជាការតឹងតែងអីពេកទេ ។ ប៉ុន្តែសន្ទុះវាមិនខ្លាំងក្លា​ ដោយសារតែបញ្ហា​ជំងឺ​កូវីដ​-១៩ វាជាបញ្ហាសាកលទៅហើយ ហើយបានរងការគំរាមគំហែង អញ្ចឹងធម្មតាបញ្ហាសេដ្ឋកិច្ច វាមិនអាច យើងដាច់ដោយឡែកម្នាក់ឯងបានទេ វាមានការផ្សារភ្ជាប់គ្នា ។

លោកបន្ថែមថា អ្នកធ្វើដំណើរ ពីក្នុងពីក្រៅចេញចូល រួច​អញ្ចឹងស្ថានភាព វាអត់មានអីស្ទុះហក់​មកវិញភ្លាម​ដូចកាលពេលមុនបានទេ ។ គ្រាន់តែថា បងប្អូនអ្នកនៅខាងក្នុងក្រុង អ្នកប្រកបរបរខាងក្នុង គឺយើងនៅ​តែដំណើរការ​ជាធម្មតា ប៉ុន្តែអ្នកដែលពាក់ព័ន្ធពីខាងក្រៅ គឺវាស្ងាត់ភ្ញៀវ ស្ងាត់អ្នកទេសចរស្ងាត់ សកម្មភាព សូម្បីយន្តហោះរបស់យើង គឺក៏បានថយចុះយ៉ាងខ្លាំង គឺនៅសល់​ការហោះហើរតិចតួចបំផុត ។

លោកនិយាយថា បើនិយាយពីកំពង់ផែនៅប្រក្រតី ។ វាមានឡើងចុះតិចតួច តែការ​នាំចេញ នាំចូលទំនិញ​អីវា​នៅ​ទៅមក ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ