ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ដើម​ធ្នង់​ជិត​១​ពាន់​ដើម​​ដើម្បី​ពង្រីក​នូវ​គម្រប​ពណ៌​បៃតង​នៅ​ក្នុង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើមឈើ​ប្រភេទ​ធ្នង់​ប្រមាណ​ជិត​១០០០​ដើម​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ដាក់​ដាំ​ពង្រាយ​អម​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ចាប់ពី​រង្វង់​មូល​ព្រហ្ម​មុខ​បួន​រហូត​ដល់​វត្តវារិ​ន្ទ សង្កាត់​ព្រែក​លាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ក្នុង​គោលបំណង​ដើម្បី​អបអរ​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អា​មេ​រិ​ក​និង​ការ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន​បង្កើន​សម្រស់​បៃតង និង​ការ​ដាំ​ដើមឈើ​នេះ​គឺ​ដើម្បី​ពង្រីក​នូវ​គម្រប​ពណ៌​បៃតង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ក្នុង​ពិធី​ដាំ​ដើមឈើ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ​៖ ដើមឈើ​ប្រភេទ​ធ្នង់​ប្រមាណ​ជិត​១០០០​ដើម​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ដាក់​ដាំ​ពង្រាយ​អម​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ចាប់ពី​រង្វង់​មូល​ព្រហ្ម​មុខ​បួន​រហូត​ដល់​វត្តវារិ​ន្ទ សង្កាត់​ព្រែក​លាប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ក្នុង​គោលបំណង​ដើម្បី​អបអរ​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អា​មេ​រិ​ក​និង​ការ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន​បង្កើន​សម្រស់​បៃតង និង​ការ​ដាំ​ដើមឈើ​នេះ​គឺ​ដើម្បី​ពង្រីក​នូវ​គម្រប​ពណ៌​បៃតង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​ពិធី​ដាំ​ដើមឈើ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា​នេះ លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ អោយ​ដឹង​ថា ការ​ដាំ​ដើមឈើ​នៅ​ពេល​នេះ​គឺ​ដើម្បី​ពង្រីក​នូវ​គម្រប​ពណ៌​បៃតង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ផែនការ​មួយ​នៅ​ក្នុង​ចំណោម​ផែនការ​ជា​ច្រើន​នៃ​ទីក្រុង​វ័យឆ្លាត​ដែល​រដ្ឋបាល​រាជធានី​កំពុង​រៀបចំ​ប្លង់​មេ ។

លោក​បាន​បញ្ជាក់​ថា «​ការ​ដាំ​ដើមឈើ​នៅ​ពេល​នេះ​ជា​ជំហាន​តូច​ៗ​នៅ​ក្នុង​ជំហាន​ដ៏​វែង​ឆ្ងាយ សំរាប់​អភិ​វឌ្ឍន៍​រាជធានី​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​សោភ័ណ​ស្រស់បំព្រង សម្បូរ​ពណ៌​បៃ​តប​និង​ការ​ចូលរួម​កាត់​បន្ថយ​នៅ​ផល​ប៉ះពាល់​ពី​ការ​ផ្លាស់​ប្តូ​អាកាសធាតុ​ផង​ដែរ​» ។

លោក ម៉ៃ​ឃើ​ល យូ​បៀ​ល តំណាង​ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ឱ្យ​​ដឹង​ថា​ការ​ដាំ​ដើមឈើ​នៅ​ពេល​នេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អា​មេ​រិ​ក ដែល​ប្រធានបទ​នៅ​ក្នុង​ខែ​នេះ​ទាក់ទង​ទៅ​នឹង​បញ្ហាបរិស្ថាន​។ លោក ម៉ៃ​ឃើ​ល យូ​បៀ​ល បាន​បញ្ជាក់​អោយ​ដឹង​ថា ការ​ដាំ​ដើមឈើ​នា​ពេល នេះ​គឺ​ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់​ប្រទេស​ទាំង​ពីរ​។

គួរ​បញ្ជាក់​ថា​ដើមឈើ​ប្រភេទ​ធ្នង់​ប្រមាណ​ជិត​មួយ​ពាន់​ដើម ដែល​មាន​អាយុកាល​ចន្លោះ​ចាប់ពី​៤​ឆ្នាំទៅ​៦​ឆ្នាំ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ តាម​រយៈ​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​ដាក់​ដាំ​ពង្រាយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ចាប់ពី​រង្វង់​មូល​ជ្រោយចង្វារ រហូត​ដល់​ព្រំប្រទល់​ខេត្តកណ្តាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ