ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​ហ្វឹកហាត់​ខួរក្បាល​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ពេល​មាន​ភាព​មិន​ប្រាកដប្រជា

3 ឆ្នាំ មុន

ប្រសិនបើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​គិត​ឃើញ​គំនិត​រកស៊ី​ជា​ច្រើន​តែ​អ្នក​មិន​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត ឬ​អ្នក​កំពុង​តែ​ប្រកប​អាជីវកម្ម​មួយ​ហើយ​តែ​អ្នក​តែងតែ​មិន​ជឿ​ទុកចិត្ត​លើ​ខ្លួន​ម្តង​ហើយ​ម្តងទៀត​នោះ វា​ប្រហែលជា​ដល់​ពេល​ក្នុង​ការ​ហ្វឹកហាត់​ខួរក្បាល​អ្នក​ឡើង​វិញ​ហើយ ។ ដើម្បី​ក្លាយជា​អាជីវករ​ដែល​ជោគជ័យ អ្នក​ត្រូវការ​គុណសម្បត្តិ​ច្រើន​ជាង​ភាព​ច្នៃប្រឌិត និង​ម​ហិ​ច្ច​តា​ទៅ​ទៀត ។ ចំណុច​សំខាន់ គឺ​អ្នក​ត្រូវការ​ផ្នត់គំនិត​ដែល​ត្រឹមត្រូវ…

ប្រសិនបើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​គិត​ឃើញ​គំនិត​រកស៊ី​ជា​ច្រើន​តែ​អ្នក​មិន​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត ឬ​អ្នក​កំពុង​តែ​ប្រកប​អាជីវកម្ម​មួយ​ហើយ​តែ​អ្នក​តែងតែ​មិន​ជឿ​ទុកចិត្ត​លើ​ខ្លួន​ម្តង​ហើយ​ម្តងទៀត​នោះ វា​ប្រហែលជា​ដល់​ពេល​ក្នុង​ការ​ហ្វឹកហាត់​ខួរក្បាល​អ្នក​ឡើង​វិញ​ហើយ ។

ដើម្បី​ក្លាយជា​អាជីវករ​ដែល​ជោគជ័យ អ្នក​ត្រូវការ​គុណសម្បត្តិ​ច្រើន​ជាង​ភាព​ច្នៃប្រឌិត និង​ម​ហិ​ច្ច​តា​ទៅ​ទៀត ។ ចំណុច​សំខាន់ គឺ​អ្នក​ត្រូវការ​ផ្នត់គំនិត​ដែល​ត្រឹមត្រូវ ។ ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​ក្នុង​អាជីវកម្ម​៖

១. ប្តូរ​ការ​ភ័យ​ខ្លាច​ជាមួយនឹង​ការ​ចូល​ចិត្ត​ឆ្ងល់
អាជីវករ​ជា​មនុស្ស​ដែល​ឧស្សាហ៍​ដើរ​ឆ្ពោះទៅ​កាន់​ទិស​ដៅ​មួយ​ខណៈ​ដែល​ពួក​គេ​មិន​ទាន់​ច្បាស់​ផង​ថា​នឹង​មាន​អ្វី​នៅ​តាម​ផ្លូវ​នោះ ។ ពួក​គេ​ត្រូវ​សាកល្បង​ផ្នែក​មួយ​ចំនួន​ដែល​ពួក​គេ​មិន​ដែល​មានបទពិសោធន៍​ពី​មុន​មក ។ប្រសិនបើ​អ្នក​ឧស្សាហ៍​មានការ​ភ័យ​ខ្លាច​ហានិភ័យ ឬ​ការ​ធ្វើ​សម្រេចចិត្ត​ដែល​អ្នក​ដទៃ​មិន​គាំទ្រ​នោះ អ្នក​អាច​ប្តូរ​វា​ទៅ​ជា​ការ​ចង់​ដឹង​វិញ​ថា​តើ​លទ្ធផល​វា​នឹង​មាន​រូបរាង​យ៉ាងដូចម្តេច ។ ការ​គិត​ដូច្នេះ​ជំរុញ​ឲ្យ​អ្នកមាន​ភាព​ក្លាហាន​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​ៗ ។

២. ធ្វើ​អ្វី​ដែល​អ្នកខ្លាច
នៅ​ថ្ងៃមួយ​ដែល​អ្នក​អាច​គ្រប់គ្រង​ការ​ភ័យ​ខ្លាច​របស់​អ្នក​បាន​ហើយ អ្នក​គួរតែ​មាន​ភាព​ក្លាហាន​ឡើង​ទោះជា​មាន​ហានិភ័យ​តិច​ឬ​ច្រើន​ក៏​ដោយ ។ វា​នឹង​ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក​ឲ្យ​មាន​ភាពរឹងមាំ និង​មិន​ងាយ​ស្ត្រេ​ស​ច្រើន ។ ជាក់ស្តែង វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចាប់​យក​គ្រប់​ឱកាស​ដោយ​មិន​មានការ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​តែ​គិតគូរ​រួច​ធ្វើការ​សម្រេចចិត្ត​ដោយ​មាន​ជំនឿ​ទុកចិត្ត​ខ្ពស់​លើ​ខ្លួនឯង ។

៣. រៀន​ទាមទារ​អ្វី​ដែល​អ្នក​ចង់បាន
ការ​ទាមទារ​អ្វី​ដែល​អ្នក​ចង់បាន ឬ​ត្រូវការ​ទោះជា​អ្នក​មិន​ប្រាកដ​ថា​អ្នក​អាច​ទទួល​វា​បាន​ឬ​អត់​មិន​ងាយស្រួល​ទេ​ពេល​ដែល​អ្នក​សាកល្បង​ដំបូង ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ។ ឧទាហរណ៍​បើ​អ្នក​ចង់​សម្រេច​លើ​តម្លៃ​ទំនិញ​របស់​អ្នក អ្នក​គួរតែ​សម្រេច​លើ​តម្លៃ​ដែល​អ្នក​ចង់បាន មិនមែន​តម្លៃ​ដែល​អ្នក​ដទៃ​ចង់បាន​ទេ ។

៤. ធ្វើ​លំ​ហាត់ប្រាណ និង​ថែរក្សា​សុខភាព
រាង​កាយ​ដែល​មាន​សុខភាព​ល្អ​ជួយ​ជំរុញ​ដល់​ផ្នត់គំនិត​ដែល​ល្អ​ផង​ដែរ ។ ដូច្នេះ​អាជីវករ​គួរតែ​ទុក​ពេល​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ពង្រឹង​សុខភាព​រាង​កាយ​របស់​អ្នក​ក៏​ជំរុញ​ឲ្យ​អ្នក​កាន់តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ដែរ ហើយ​វា​ក៏​ជា​កត្តា​សំខាន់​ដែល​នាំ​ភាព​ជោគជ័យ​ដល់​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ