សុំ​សរសើរ ! មហាសេដ្ឋី​ម្នាក់​កំពុង​សាងសង់​នាវា​ធំ​ជាងគេ​លើ​លោក​ដើម្បី​សង្គ្រោះ​សមុទ្រ


លោក ខេ​ជែ​ល អី​ញ រ៉ុ​ក (Kjell Inge Rokke) បាន​កសាង​ទ្រព្យសម្បត្តិ​ពី​ការ​បូម​ប្រេង និង​នេសាទ​ត្រី​ពី​សមុទ្រ​រហូត​មានទ្រព្យ​សរុប​ស្មើ ១.៧​ប៊ី​លាន​ដុល្លារ ។ បច្ចុប្បន្ន​នេះ​លោក​បាន​និយាយ​ថា​លោក​ចង់​សម្អាត​សមុទ្រ​វិញ​នៅ​សមុទ្រ​អា​ត្ល​ង់​ទិច​ខាងជើង ។

នាវា Rev ដែល​គ្រាន់តែ​មាន​រូបរាង​ក្នុង​ប្លង់​សម្រាប់​សាងសង់​នេះ​រួម​មាន​នាវាមុជទឹក ចំណត​ឧទ្ធម្ភាគចក្រ ហាង​ហែល​ទឹក​បី និង​អាង​ត្រាំ​ទឹក​ក្តៅ​ទៀត​ផង ។ ប៉ុន្តែ​វា​មិនមែន​ជា​នាវា​កម្សាន្ត​របស់​អ្នកមាន​ស្តុកស្តម្ភ​ធម្មតា​ទេ ។ ក្រៅពី​នេះ​ហើយ​នាវា​ខាងលើ​រួម​មាន​បន្ទប់ពិសោធន៍​ចំនួន ៨ និង​រថយន្ត​បញ្ជា​ដែល​អាច​បើកបរ​ក្រោម​ទឹកបាន​ថែម​ទៀត ។
យ៉ាងណា​ក្តី វា​ជានា​វា​ដែល​ធំ​ជាងគេ​លើ​លោក​ដែល​អាច​នឹង​មាន​តម្លៃ​ស្មើ​ប្រមាណ ៣៥០​លាន​ដុល្លារ​សម្រាប់​ការ​សាងសង់ ។

យោង​តាម​ផែនការ​របស់​មហាសេដ្ឋី​ដែល​មាន​អាយុ ៦១​ឆ្នាំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ប្រើ​នាវា​របស់​លោក​ដោយ​មិន​គិតថ្លៃ​ដើម្បី​គូ​ចំណាំ​បណ្តុំ​សម្រាម​លើ​ផ្ទៃសមុទ្រ វិភាគ​ចំនួន​ត្រី និង​ធ្វើតេស្ត​កម្រិត​ជាតិ​អាស៊ីត​របស់​ទឹកសមុទ្រ​ផង​ដែរ ។ ក្រៅពី​នោះ លោក​នឹង​ប្រើ​នាវា​នេះ​សម្រាប់​កម្សាន្ត ឬ​ជួល​វា​ឲ្យ​ទៅ​អ្នកមាន​ដទៃ​ទៀត និង​ព្រមទាំង​បរិច្ចាគ​ថ្លៃ​ជួល​ដែល​រកបាន​ឲ្យ​ទៅ​គម្រោង​អភិរក្ស​សមុទ្រ ។

គ្រាន់តែ​ស្តាប់​ពី​ផែនការ​របស់​លោក​ហើយ​ក៏​អាច​ដឹង​ដែរ​ថា​លោក រ៉ុ​ក មិនមែន​ជា​មហាសេដ្ឋី​ធម្មតា​ម្នាក់​ទេ ។ លោក​កសាង​ទ្រព្យសម្បត្តិ ១.៧​ប៊ី​លាន​ដុល្លារ​របស់​លោក​បាន​ពី​ការ​បូម​ធនធាន​ពី​សមុទ្រ ហើយ​លោក​បាន​ទទួលស្គាល់​ថា​លោក​ចូលរួម​ចំណែក​ក្នុង​ការ​បង្ក​បញ្ហា​ដល់​សមុទ្រ​ដែរ ។ ប៉ុន្តែ​ពេល​នេះ​លោក​ចង់​ស​ង្គ្រាះ​សមុទ្រ​វិញ​ទោះជា​វា​មិន​ទាន់​គ្រប់​គ្រាន់បើ​ធៀប​នឹង​ការ​បំពុល​សមុទ្រ​ដោយ​ក្រុមហ៊ុន​របស់​លោក​ក៏​ដោយ ។

លោក រ៉ុ​ក ធំធាត់​ឡើង​ក្នុង​គ្រួសារ​ធម្មតា​ទេ​ដោយ​មាន​ឪពុក​ជា​អ្នក​ធ្វើ​ទូរ និង​ម្តាយ​ធ្វើការ​ផ្នែក​គណនេយ្យ​ខណៈ​ដែល​រកស៊ី​លក់​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ផង​ដែរ ។ លោក រ៉ុ​ក បាន​ចាក​ចេញពី​សាលារៀន​នៅ​ថ្នាក់​ទី ៩ រួច​ទៅ​ធ្វើការ​ជា​ជំនួយការ​នៅ​កំពង់​ផែ​ដែល​តម្រូវ​ឲ្យ​លោក​ចេញ​ទៅ​សមុទ្រ​យ៉ាង​ហោច​ណាស់​ក៏ ១០​ខែ​ក្នុង​មួយ​ឆ្នាំ​ដែរ ។

បន្ទាប់​ពី​លោក​ចាកចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​អាយុ ២១​ឆ្នាំ លោក​ក៏​ចាប់ផ្តើម​មាន​ក្តី​សុបិន​ចង់​ក្លាយជា​មនុស្ស​ឯករាជ្យ​ដោយ​ធ្វើ​ជា​អ្នកមាន ប៉ុន្តែ​លោក​បាន​ឆ្លង​ផុត​នូវ​ឧបសគ្គ​ជា​ច្រើន​មុន​នឹង​មាន​ថ្ងៃនេះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ