ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​តា​លី​អនុញ្ញាត​ឱ្យ​ប្រជាជន​ធ្វើ​បុណ្យសព​វិញ​ហើយ​នៅ​​​ពេល​ឆាប់​ៗ​ខាងមុខនេះ​

3 ឆ្នាំ មុន

អុី​តា​លី​ ៖ នាយក​រដ្ឋមន្ត្រី​អុី​តា​លី លោក Giuseppe Conte បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ហាមប្រាម​ពិធី​បុណ្យសព​របស់​ប្រទេស​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៤ ខែឧសភា​។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន…

អុី​តា​លី​ ៖ នាយក​រដ្ឋមន្ត្រី​អុី​តា​លី លោក Giuseppe Conte បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ហាមប្រាម​ពិធី​បុណ្យសព​របស់​ប្រទេស​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៤ ខែឧសភា​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោកនាយក​រដ្ឋមន្ត្រី Conte បាន​បញ្ជាក់​ថា ពិធី​បុណ្យសព​នឹង​ត្រូវ​បាន​អនុញ្ញាតឱ្យ​មាននៅ​ខាងក្រៅ​ផ្ទះ ដោយ​មាន​សមាជិកគ្រួសារ​ច្រើន​បំផុត​ចំនួន​១៥​នាក់​។

​លោក​បាន​បន្ត​ទៀត​ថា ពិធី​សាសនា​ដទៃ​ទៀត​នឹង​ត្រូវការ​ការ​យល់ព្រម​ពី​គណៈកម្មការ​វិទ្យាសាស្ត្រ​។ ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖ «​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ គេ​នឹង​ធ្វើការ​សិក្សា​ទៅ​លើ​ពិធី​នេះ ដើម្បី​ឱ្យ​មាន​ភាព​កាន់តែ​ច្បាស់លាស់ និង អាច​បង្កើន​កម្រិត​សុវត្ថិភាព​ឱ្យ​កាន់តែ​ខ្ពស់​ជា​អតិបរមា​»​។

ដោយឡែក នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អាចារ្យ​សាសនា​នៅ​អុី​តា​លី​បាន​ត្អូញត្អែរ ដោយ​និយាយ​ថា ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី ដែល​បាន​កំណត់​ចំនួន​អ្នកចូលរួម​បុណ្យសព គឺ​មិន​មាន​ភាព​ទូលំទូលាយ​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ អុី​តា​លី​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន ១៩៧,៦៧៥​ករណី ករណី​​អ្នកបាត់បង់ជីវិត​សរុប ២៦,៦៤៤​ករណី និង​ករណី​ជា​សះស្បើយ​សរុប​៦៤,៩២៨​ករណី​៕ (យោង​តាម​ប្រភពពី ៖ edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ