ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤​នាក់​វ​ង្វេង​បាត់​នៅរ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល​​យ៉ាងអាថ៌កំបាំង​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្ត​កំពង់ឆ្នាំង ៖ មាន​ករណី​មនុស្ស​៤​នាក់​បាន​បាត់​ខ្លួន​ក្នុង​ព្រៃ​រហូត​ដល់​ជាង​៦​ម៉ោង​ទើប​រក​ឃើញ​ បន្ទាប់​ពី​សាច់ញាតិ​ និង​អ្នក​ភូមិ​ប្រកាន់​ជំនឿ​បារមី យក​រូប​មក​សន្ឋិត​សុំ​អង្វរឱ្យ​​ដោះ​លែង ទើប​រក​ឃើញ​នៅ​ម៉ោង​១១​យប់​នា​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ​២០២០…

​ខេត្ត​កំពង់ឆ្នាំង ៖ មាន​ករណី​មនុស្ស​៤​នាក់​បាន​បាត់​ខ្លួន​ក្នុង​ព្រៃ​រហូត​ដល់​ជាង​៦​ម៉ោង​ទើប​រក​ឃើញ​ បន្ទាប់​ពី​សាច់ញាតិ​ និង​អ្នក​ភូមិ​ប្រកាន់​ជំនឿ​បារមី យក​រូប​មក​សន្ឋិត​សុំ​អង្វរឱ្យ​​ដោះ​លែង ទើប​រក​ឃើញ​នៅ​ម៉ោង​១១​យប់​នា​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ​២០២០ ។

មនុស្ស​៤​នាក់​ដែល​វ​ង្វេង​បាត់​ខ្លួន​នោះ គឺ​មាន​កុមារ​២​នាក់​ផង ដែល​ការ​វង្វេង​បាត់​ខ្លួន​បាន​កើតឡើង​នៅ​ពេល​ពួក​គេ​ទៅ​លេង​កំសាន្ត​នៅរ​មណី​យ​ដ្ឋា​ន ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​ក្នុង​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ។

ហេតុការណ៍​ដែល​បណ្តាល​ឱ្យ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន សហគមន៍ និង​សមត្ថកិច្ច តាម​រុករក​រហូត​ប្រទះ​ឃើញ​នេះ​បាន​កើតឡើង​ចាប់ពី​ម៉ោងជាង​៦​ល្ងាច រហូត​ដល់​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០ បន្ទាប់​ពី​មានការ​បញ្ជ​ន់​រូប​និង​បែ​បន់​សុំ​អង្វ​ដល់ បារមី​ព្រៃ​ភ្នំ​នៅ​ទីនោះ ។ អ្នក​ភូមិ​បាន​និយាយ​បាន​ថា មាន​បារមី​ស័​ក្ត​ិ​សិទ្ធ​ិ​បាន​ខឹង​សម្បារ​​ទើប​ធ្វើ​ឱ្យ​មនុស្ស​៤​នាក់​វង្វេង​ក្នុង​ព្រៃ ជាង​៦​ម៉ោង​យ៉ាងនេះ ។

លោក សាំង សុខ​ឃឿ​ន អភិបាល​ស្តីទី​ស្រុក​ទឹកផុស ដែល​ជា​អ្នកដឹកនាំ​កម្លាំង​ចុះ​រុករក​មនុស្ស​ទាំង​៤​នាក់​ដែល​បាន​បាត់​ខ្លួន​នេះ បានអោយ​ដឹង​ថា រ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល ក៏​ដូច​ជារ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ស្រែ​អំពិល ក្នុងស្រុក​ទឹកផុស បាន​បិទ​មិន​អនុញ្ញាត​អោយ​មាន​មនុស្ស​ទៅ​លេង​កំសាន្ត​ទេ ដោយសារ​បញ្ហា​ជម្ងឺ កូ​វី​ដ​-១៩​។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY.6546 បាន​បើក​មក​ដល់រ​មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល ហើយ​បានឃើញ​មនុស្ស​ចំនួន​៦​នាក់​បាន​ចុះ​ពី​រថយន្ត ។

លោក​បាន​បន្ត​ថា បន្ទាប់​មនុស្ស​២​នាក់ ដែល​ជា​ស្ត្រី​ចំណាស់​បាន​យក​សម្ភារៈ​ទៅ​អង្គុយ​ក្នុង​ខ្យុ​ស​លេង​កំសាន្ត ។ ចំណែក​មនុស្ស​៤​នាក់​ទៀត ក្នុង​នោះ​២​នាក់​ជា​កុមារ​បាន​ដើរ​ឡើង​តាម​បណ្តោយ​ទឹកធ្លាក់​ឆ្ពោះទៅ​ខាង​ឡើង​បាត់​ទៅ ដោយ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​អ្វី​ឡើយ ព្រោះ​យល់​ថា​ស្ត្រី​ចំណាស់​២​នាក់​ជា​អ្នក​ចាំ​កន្លែង ចំណែក​៤​នាក់​បាន​ឡើង​លេង​តាម​ទឹកធ្លាក់ ។

លោក សាំង សុខ​ឃឿ​ន បាន​បន្ត​ថា ស្រាប់តែ​ដល់​ម៉ោង​៦​ល្ងាច​ងងឹត​ជិត​យប់​ទៅ​ហើយ ​មិនឃើញ​អ្នក​ទាំង​៤​នាក់​ត្រឡប់​មក​វិញ​ ទើប​ស្ត្រី​ទាំង​២​នាក់​ដែល​អង្គុយ​ចាំ​នៅ​ខ្យុ​ស មានការ​អន្ទះសារ ព្រោះ​បាត់​សមាជិកគ្រួសារ​មិនឃើញ​ត្រឡប់​មក​វិញ រួច​ក៏​រាយការណ៍​ដល់​សហគមន៍ និង​ប្រជា​ការពារ ហើយ​បន្ទាប់​ដំណឹង​នេះ​ក៍បាន​ដល់​លោក ទើប​លោក បាន​ចាត់​កម្លាំង មាន​នគរបាល កងរាជអាវុធហត្ថ សហគមន៍ និង​ប្រជា​ការពារ តាម​រុករក មនុស្ស ដោយ​បាន​ប្រើ​ឧ​ឃោស​នៈ​ស័ព្ទ​ស្រែក​អោយ​អ្នក​ដែល​បាន​បាត់​ខ្លួន​នោះ​ត្រឡប់​មក​វិញ ប៉ុន្តែ​ការ​រុករក រហូត​ដល់​ម៉ោងជាង​៩​យប់​នៅ​តែ​មិន​ទាន់​ឃើញ​ឡើយ រឹត​តែ​ធ្វើ​ឱ្យ​​មានការ​ព្រួយ​បារ​ម្ភ​​ខ្លាំង​ថែម​ទៀត ។ ដោយ​ការ​ជំនឿ​លើ​ការ​បែ​បន់​របស់​អ្នក​ភូមិ លោ​កក៏​បានឱ្យ​មានការ​បញ្ជាន់​រូប ហើយ​ក្រោយ​ការ​អង្វ​ករ ទើប​រក​មនុស្ស​ឃើញ​នៅ​ម៉ោង​១១​យប់​។

លោក សែ​ម សុវណ្ណ មន្ត្រី​បរិ​ដ្ឋា​ន ដែល​ប្រចាំការ​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ជា​អ្នក​រួមចំណែក​ក្នុង​រុករក​មនុស្ស​ទាំង​៤​នាក់ បាន​បញ្ជាក់​ថា​៖ នៅ​វេលា​ម៉ោង​ប្រមាណ ៩​យប់ ក្រុម​គ្រួសារ​ដែល​កំពុង​នៅ​ចាំ​ជាមួយ​សមត្ថកិច្ច នៅ​ខាងក្រោម​បាន​ចុច​ទូរ​សព្ទ័​ទៅ​អ្នក​ដែល​បាន​បាត់​ខ្លួន​ស្រាប់តែ​ទូរ​សព្ទ័​ចុច​ទៅ​ចូល ដែល​ពី​មុន​មក​មិន​ចូល​ទាល់តែ​សោះ​។

លោក​បាន​បន្ថែម​ទៀត​ថា ពេល​ទូរ​សព្ទ័​ចូល​អ្នក​ដែល​បាត់​ខ្លួន​បាន​និយាយ​ថា « កុំ​ភ័យ​អី សូម​ទៅ​ផ្ទះ​មុន​ទៅ ពួក​ខ្ញុំ​នៅ​ទី​នេះ មាន​គេ​មើល​ការ​ខុស​ត្រូវ​ហើយ មាន​ម្ហូបអាហារ មាន​មនុស្ស​កុះករ ហើយ​ទីកន្លែង​ស្អាត​ណាស់ » បន្ទាប់​មក​ក៏​ដាច់​ទូរស័ព្ទ​តេ​លែង​ចូល​តែ​ម្តង ។ ដោយសារ​តែ​សំដី​ប្លែក​បែប​នេះ​ហើយ ទើប​អ្នកស្រុក​ដែល​មាន​ជំនឿ​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​គ្រួសារ​ដែល​បានបាត់​ខ្លួន អញ្ជើញ​អ្នក​ស្នង​រូប​មក​បញ្ជាន់ ពេល​នោះ​បារ​មី​ដែល​ចូល​រូប​បាន​ស្រែក​ខ្លាំង​ៗ​ថា «​ខឹង​ខ្លាំង​ណាស់ សុំ​យក​មនុស្ស​ទាំង​៤​នាក់​នេះ​ហើយ ព្រោះ​វា​បាន​ធ្វើ​ខុស​នៅ​កន្លែង​នេះ​» ។ ក្រោយ​ពី​ការ​អង្វរ​ដល់​បារមី និង​សុំ​យក​ត​ង្វា​យមក​ថ្វាយ​ដើម្បី​ទទួលកំហុស​រួច​មក បារមី​ស្នង​រូប​បាន ស្រែ​កថា «​យើង​យល់ព្រម ហើយ​សុំ​ឱ្យ​​យក​ត​ង្វា​យមក​ថ្វាយ​យើង នៅ​ថ្ងៃ​៩​កើត កុំ​ខាន ពេល​នេះ​យើង​ឱ្យ​​ត្រឡប់​មក​វិញ ចាំ​ទទួល​ពួក​គេ​ទៅ នៅ​ម៉ោង​១១​ឃើញ ហើយ​»។

បន្ទាប់​មក​នៅ​ម៉ោង​១១​យប់ ស្រាប់តែ​អ្នក​ដើរ​រកបាន​ប្រទះ​ឃើញ​មនុស្ស​ទាំង​៤​នាក់​នោះ​មែន គឺ​ដូច​ជា​អច្ឆរិយៈ​ពេក​ណាស់ ។ បន្ទាប់​មក​អ្នករុករក​ក៏​បាន​នាំ​មនុស្ស​ទាំង​៤​នាក់​ត្រឡប់​ចុះ​មក​ដល់​ក្រោម​វិញ ។

ពេល​ចុះ​មក​ដល់​ក្រោម មនុស្ស​ទាំង​៤​នាក់ ហាក់​មាន​ភាព​រវើរវាយ​និយាយ​មិនដឹង​មុខក្រោយ ក្នុង​នោះ​មាន​យុវជន​ម្នាក់​ឈ្មោះ បេ ប៊ុ​ន​សំណាង អាយុ​២៣​ឆ្នាំ បាន​និយាយ​ថា គោលដៅ​គេ​គឺ​ឡើង​ឲ្យ​ដល់​កំពូល​ខ្ពស់​បំផុត ដោយ​តាំងចិត្ត​ឡើង​បើ​ហត់​ត្រឹមណា សម្រាក​ត្រឹមហ្នឹង រួច​ឡើង​បន្ត​ទៀត ។ នៅ​តាម​ផ្លូវ​ពួក​គេ​បានឃើញ ព្រៃ​ប្រឹក្សា​ស្អាត​ៗ​ណាស់ ។ ចំណែក​ក្មេង​២​នាក់​បាន​និយាយ​ថា បានឃើញ​មាន​ត្រី មាន
ក្តាម​ធំ​ៗ​​ស្អាត​ៗ​នៅ​តាម​ផ្លូវ ហើយ​ពេល​ចុះ​មក​វិញ​មាន​យាយ​ចាស់​ជា​អ្នក​ដឹក​ដៃ​ជាដើម ។ សំដី​ទាំងនេះ គឺ​ស្ទើ​រ​តែ​មិន​អាច​ជឿ​បាន​ទេ សម្រាប់​អ្នក​ដែល​គ្មាន​ជំនឿ​លើ​បារមី ម្ចាស់​ទឹក​ដី​នោះ​។

ក្រោយ​ពី​អោយ​ក្រុម​អ្នក​បាត់​ខ្លួន​សម្រាក​យក​កម្លាំង​ហើយ សមត្ថកិច្ច​បាន​អនុញ្ញាត​អោយ​ជិះ​រថយន្ត ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​មុន​នឹង​ឡើង​រថយន្ត យុវជនឈ្មោះ​ បេ ប៊ុ​ន​សំណាង បាន​លើកដៃ​សំពះលា​បារមី ដោយ​ភាព​រវើរវាយ​នៅឡើយ ។ ពេល​ចេញពីរ​មណី​យដ្ឋា​ន គឺ​មាន​សមត្ថកិច្ច​ជិះ​រថយន្ត​តាម​មើល​ពីក្រោយ​ផង​ដែរ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មនុស្ស​ដែល​បាន​បាត់​ខ្លួន​ជាង​៦​ម៉ោង​ក្នុង​ព្រៃ​នៃ​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ទាំង​៤​នាក់ រួម​មាន ​១​-​ឈ្មោះ​លាស់ ភ​ត្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ បេ បុណ្យ​សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៣​-​កុមារី ឈ្មោះ បេ ប៊ុ​ន​លាភ អាយុ​១២​ឆ្នាំ និង​៤-​កុមា​រា ឈ្មោះ ឡេ​ង គិ​ម​ខេ​ង អាយុ​១១​ឆ្នាំ ។ ចំណែក​ស្ត្រី​ដែល​អង្គុយ​ចាំ​នៅ​ខ្យូស​រួម​មាន ​ម្នាក់​​ឈ្មោះ ម៉​ម មេត្តា និង​ម្នាក់ទៀត​​ឈ្មោះ ហា សំ​អុ​ន ។ មនុស្ស​ទាំង​៦​នាក់​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​៥​នាក់ និង​មាន​ម្នាក់​ជា​អ្នក​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​។

សូម​រំ​ឮ​ក​ដែរ​ថា​​ តាម​ការ​បញ្ជាក់​របស់ លោក សែ​ម សុវណ្ណ មន្ត្រី​បរិ​ដ្ឋា​ន ដែល​ប្រចាំការ​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កាលពី​៤-៥​ឆ្នាំ​មុន មាន​បុរស​បាន​វង្វេង​បាត់​ក្នុង​ព្រៃ ពេល​ដែល​ទៅ​រក​អុស​ក្នុង​ព្រៃ នៅ​ប៉ែក​ខាងលើ នៃរ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល​នោះ​ដែរ គឺ​បាត់​ខ្លួន​រហូត​ដល់​៧​ថ្ងៃ ។ រូប​គាត់ (​សែ​ម សុវណ្ណ​) ជា​អ្នក​ប្រទះ​ឃើញ ខណៈ​ដែល​កំពុង​ដើរ​ល្បាត​ក្នុង​ព្រៃ គឺ​បានឃើញ​ជន​រង​គ្រោះ​សល់​តែ​ខោ​លី​អូ ក្នុង​សភាព​ហេវ​ហត់​អស់កម្លាំង ហើយ​ក៏​បាន​នាំ​មក​ស្នាក់​ការ និង​បានអោយ​បាយ​-​ទឹក​គាត់​​ពិសារដើម្បី​ឱ្យ​មាន​កម្លាំង និង​រក​ខោអាវ​អោយ​ស្លៀក ។ ពេល​មាន​កម្លាំង បុរស​អ្នក​បាត់​ខ្លួន​រូប​នោះ​បាន​ប្រាប់​ថា មាន​អ្នក​ប្រាប់​គេ​ថា​ឲ្យ​នៅ​ជាមួយ​គេ គឺ​មាន​បាយ​ម្ហូបអាហារ សប្បាយ​ណាស់ គេ​អោយ​រៀន​ក្បួនទ័ព​នៅ​ក្នុង​វិហារ ជាដើម ។ បុរស​រូប​នោះ​មានឈ្មោះ ពៅ ហៅ ឪ​អា​ត្រឡាច បច្ចុប្បន្ន គាត់​កំពុង​រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស ។

សូម​បញ្ជាក់​ដែរ​ថា ទឹកធ្លាក់​ថ្ម​ក្រាល ជារ​មណី​យដ្ឋា​ន​មួយ​មាន​ភ្ញៀវ​ទេសចរណ៍ រាប់​ពាន់​នាក់​ទៅ​លេង​កំសាន្ត ក្នុង​ថ្ងៃ​បុណ្យប្រពៃណី​ជាតិ ឬ​ថ្ងៃ​សៅរ​អាទិត្យ ។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ជម្ងឺ​កូ​វី​ដ១៩ រ​មណី​យដ្ឋា​ន​នេះ ក៏​ដូចរ​មណី​យដ្ឋា​ន​ផ្សេង​ទៀត​គ្មាន​មនុស្ស​ទៅ​លេង​កំសាន្ត​ឡើយ ធ្វើ​ឱ្យ​រ​មណី​យដ្ឋា​ន​មួយ​នេះ​ស្ងាត់ជ្រងំ​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ