ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ហាមឃាត់ដោយកូវីដ១៩​ តែបាតុ កម្ម​​ហុង​កុងនៅតែផ្ទុះ​ឡើង

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង ​កាលពី​ថ្ងៃ​ទី​២៦ ​មេ​សា បាន​បំ​បែក​បាតុកម្ម​មួយ​របស់​ពួក​សកម្មជន ដើម្បី​លទ្ធិប្រជាធិបតេយ្យប្រមាណ​ជា​៣០០​នាក់ ក្នុង​តំបន់​រដ្ឋបាល​ពិសេស​នេះ ក៏​ទោះបី​មានការ​ហាម​ឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៤​នាក់​ទៅ ដោយសារ​បញ្ហា​វីរុស​COVID-19​ក្ដី​។…

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង ​កាលពី​ថ្ងៃ​ទី​២៦ ​មេ​សា បាន​បំ​បែក​បាតុកម្ម​មួយ​របស់​ពួក​សកម្មជន ដើម្បី​លទ្ធិប្រជាធិបតេយ្យប្រមាណ​ជា​៣០០​នាក់ ក្នុង​តំបន់​រដ្ឋបាល​ពិសេស​នេះ ក៏​ទោះបី​មានការ​ហាម​ឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៤​នាក់​ទៅ ដោយសារ​បញ្ហា​វីរុស​COVID-19​ក្ដី​។

ពួក​បាតុករ​ដែល​ភាគច្រើន​ជា​យុវជន បាន​លើកគ្នា​ទៅ​ប្រមូលផ្ដុំ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​CITYPLA​ZA ដោយ​ស្រែក​ពាក្យ​ថា ចូរ​រំដោះ​ហុងកុង បដិវត្តន៍​នៃ​សម័យកាល​យើង​! ហើយ​នាំ​គ្នា​ច្រៀង​ចម្រៀង​តវ៉ា​។
នេះ​ជា​បាតុកម្ម​លើក​ដំបូង​ពុំ​ធ្លាប់​ចាប់តាំងពី​រដ្ឋាភិបាល​ហុងកុង ហាមឃាត់​រាល់​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​សាធារណៈ​ពី​ដំណាច់​ខែមីនា​មក ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។

ក្រុង​ហុងកុង​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៩​មក មាន​បាតុកម្ម​តវ៉ា​ជួយ​កាល​ដោយ​ហិង្សា​ជាប់​រដឹក ទាមទារ​ឲ្យ​គោរព​បណ្ដា​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង និង​ប្រឆាំង​ចំពោះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​របស់​ក្រុង​ប៉េ​កាង ប្រឆាំង​នឹង​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​២ ដែល​បង្កើត​ឡើង​តាំងពី​ការ​ប្រគល់​ដែនដី​ហុងកុង​មក​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​មក​៕

អត្ថបទសរសេរ ដោយ