ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ប្រឈម​នឹង​កូ​វី​ដ​១៩ តែ​គម្រោង​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា នៅ​តែ​ព​ន្លឿ​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ស្ថានភាព​កូ​វី​ដ​19 កំពុង​បន្ត​រាំងស្ទះ គេ​កត់​សម្គាល់ថា​គម្រោង​មួយ​ចំនួន​ត្រូវ​បាន​លុប និង​ពន្យារពេល​ស្ទើរ​គ្រប់​ផ្នែក ដោយ​គម្រោង​ខ្លះ​ត្រូវ​បាន​លុប​ចោល ឬ​ឆា​ចោល​នោះ​ផង​។ យ៉ាងណាមិញ យោង​តាម​ការ​បញ្ជាក់​គម្រោង​ត្រៀមខ្លួន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ដំបូង​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ស្ថានភាព​កូ​វី​ដ​19 កំពុង​បន្ត​រាំងស្ទះ គេ​កត់​សម្គាល់ថា​គម្រោង​មួយ​ចំនួន​ត្រូវ​បាន​លុប និង​ពន្យារពេល​ស្ទើរ​គ្រប់​ផ្នែក ដោយ​គម្រោង​ខ្លះ​ត្រូវ​បាន​លុប​ចោល ឬ​ឆា​ចោល​នោះ​ផង​។ យ៉ាងណាមិញ យោង​តាម​ការ​បញ្ជាក់​គម្រោង​ត្រៀមខ្លួន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ដំបូង​នៅ​កម្ពុជា គឺ​នៅ​តែ​ព​ន្លឿ​ន និង​យកចិត្តទុកដាក់ ដោយ​មិន​មានការ​រយាល​ដៃ​នោះ​ឡើយ​។

ផ្អែក​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា ដំណើរការ​សាង​សង់​កីឡដ្ឋាន​មរតក​តេ​ជោ ដើម្បី​ត្រៀមខ្លួន​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម អោយទាន់​នា​ឆ្នាំ​២០២៣ មិន​មានការ​បង្អាក់ ឬ​រយាល​នោះ​ទេ បើ​ទោះជា​ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​រង​ផល​ប៉ះពាល់​ពី​វីរុស​កូ​វី​ដ​១៩​ក៏​ដោយ​។ គម្រោង​ទាំងមូល កាន់តែ​ព​ន្លឿ​ន​ទៅ​វិញ ព្រោះ​ខ្លាច​ដល់​ពេល​រៀបចំ បែរជា​ស្ថាបនា​មិន​ទាន់​ពេល​។

មន្ត្រី​ទទួល​បន្ទុក និង​ពាក់ព័ន្ធ​លើ​ការងារ​នេះ សុទ្ធតែ​អះអាង​ថា ត្បិត​ថា​ផ្ទុះ​កូ​វី​ដ​១៩ ប៉ុន្តែ​ក្រុម​ការងារ​សាងសង់​មិន​ត្រូវ​បាន​រំសាយ ឬ​អនុញ្ញាតិ​អោយ​សម្រាក​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​រឹតត្បិត​ម៉ោង​ពេល​មិន​អោយទៅ​វិញ​ទេ​។ តាម​ការ​បញ្ជាក់ បើ​មាន​កម្មករ​ចិន ឬ​ខ្មែរ​ណា​ម្នាក់ ចេញពី​បរិវេណ​សាងសង់​ដោយ​គ្មាន​ការ​អនុញ្ញាត ពួក​គេ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ​វិញ​។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​មិន​អោយ​មានការ​សុំ​សម្រាក​ខុស​ពី​គោលការណ៍ និង​ដើម្បី​ព​ន្លឿ​ន​នូវ​ការ​សាងសង់​ទីតាំង​ទាំងមូល​។

ជាក់ស្តែង សូ​ម្បី​តែ​កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ ក៏​ក្រុម​កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នោះ​ដែរ ដោយសារ​ខ្លាច​គម្រោង​សាងសង់​ស្តា​ត និង​ទីតាំង​សម្រាប់​រៀបចំ​ស៊ី​ហ្គេ​ម​របស់​កម្ពុជា សាងសង់​មិន​ទាន់ ឬ មានការ​ខ្វះចន្លោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ