ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​យក​ទឹកលូ​ធ្វើ​ជា​ការ​វាស់វែង​អត្រា​ប្រេ​វ៉ាឡង់​នៃ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ខណៈ​ដែល​តម្រូវការ​នៃ​ការ​ធ្វើតេស្ត​រក​ការ​រីក​រាលដាល​របស់​ជម្ងឺ​កូ​វី​ដ​១៩ កំពុង​តែ​មានការ​កើនឡើង​ខ្ពស់ មន្ត្រី​ខាង​ផ្នែក​នេះ​កំពុង​ងាក​មក​រក​ការ​វាស់វែង​ករណី​កូ​វី​ដ​លាក់​មុខ​ដោយ​ធ្វើការ​វិភាគ​លើ​ទឹកលូ​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រើ​តេស្ត​ទឹក​ស្អុយ (​ទឹកលូ​) ដែល​ជា​វិធី​ពិនិត្យ​មិន​ចាំបាច់​ទៅ​ប៉ះពាល់​នឹង​មនុស្ស​ផ្ទាល់ ដើម្បី​វាស់វែង​អត្រា​ប្រេ​វ៉ាឡង់​នៃ​មេរោគ​ឆ្លង​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។ រដ្ឋាភិបាល​ក្នុង​តំបន់​នៅ​អា​មេ​រិ​ក​ក៏​កំពុង​ងាក​ទៅ​រក​ការ​ធ្វើតេស្ត…

អា​មេ​រិ​ក​ ៖ ខណៈ​ដែល​តម្រូវការ​នៃ​ការ​ធ្វើតេស្ត​រក​ការ​រីក​រាលដាល​របស់​ជម្ងឺ​កូ​វី​ដ​១៩ កំពុង​តែ​មានការ​កើនឡើង​ខ្ពស់ មន្ត្រី​ខាង​ផ្នែក​នេះ​កំពុង​ងាក​មក​រក​ការ​វាស់វែង​ករណី​កូ​វី​ដ​លាក់​មុខ​ដោយ​ធ្វើការ​វិភាគ​លើ​ទឹកលូ​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រើ​តេស្ត​ទឹក​ស្អុយ (​ទឹកលូ​) ដែល​ជា​វិធី​ពិនិត្យ​មិន​ចាំបាច់​ទៅ​ប៉ះពាល់​នឹង​មនុស្ស​ផ្ទាល់ ដើម្បី​វាស់វែង​អត្រា​ប្រេ​វ៉ាឡង់​នៃ​មេរោគ​ឆ្លង​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។

រដ្ឋាភិបាល​ក្នុង​តំបន់​នៅ​អា​មេ​រិ​ក​ក៏​កំពុង​ងាក​ទៅ​រក​ការ​ធ្វើតេស្ត ដែល​ធ្វើការ​តាមដាន​សេ​នេ​ទិ​ក​របស់​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​គេ​ហៅ​ថា RNA នៅ​ក្នុង​លាមក​មនុស្ស​។

ទិន្នន័យ​នេះ​អាច​ត្រូវ​បាន​ប្រើ ដើម្បី​ដឹង​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មាន​វីរុស តែ​គ្មាន​រោគ​សញ្ញា ហើយ​បញ្ចេញ​វីរុស​នោះ​តាម​លាមក​។ វា​ជួយ​ដល់​បន្ថែម​ភាព​ជាក់លាក់​ដល់​ការ​ធ្វើតេស្ត​យក​សំណាក​ពី​អ្នក​ឈឺ​មាន​រោគ​សញ្ញា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ​ម៉ោង​នេះ ចំនួន​អ្នក​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​លើ​ពិភពលោក​មាន ២,៩៩៤,៩៥៨​ករណី ករណី​ស្លាប់មាន ២០៦,៩៩៧​ករណី និង បានជា​សះស្បើយ ៨៧៨,៩២៣​ករណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ