ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ញ់ មក​រា ឈ្នះ​​ឡុ​ង ជិន ទាំង​ប្រផិត​ប្រផើយ ខណៈ​លួ​ន សុខ​ខេ​ង បាក់​​ក្ដោង​ច្រមុះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​យកឈ្នះ​ឡុ​ង ជិន អ្នក​ប្រដាល់​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្នុង​កម្មវិធីប្រដាល់ កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​យកឈ្នះ​ឡុ​ង ជិន អ្នក​ប្រដាល់​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្នុង​កម្មវិធីប្រដាល់ កម្ពុជា សង្វៀន​គុន​ខ្មែរ ដែល​បាន​រៀបចំ​ធ្វើ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​២៥ មេ​សា ខណៈ​លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បរាជ័យ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ដែរ​បន្ទាប់​ពី​បាក់​ក្ដោងច្រមុះ​ដោយសារ​កណ្ដាប់ដៃ​កីឡាករ ឈឿ​ន វ៉ៃ មក​ពី​ក្លិប​នាគរាជ​ចតុមុខ​។

ការ​ប្រកួត​នៅ​ថ្ងៃ​នោះ​គ្រាន់តែ​នៅ​ក្នុង​ទឹក​ទី​១ តា​ញ់ មក​រា បាន​ទាត់​ជើង​ក្រោម​ឡុ​ងជិន ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ដួល​រហូត​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ទើប​គេ​អាច​ក្រោក​បន្ត​ការ​ប្រកួតទៀត​បាន ។ ប៉ុន្តែ​នៅ​ក្នុង​ទឹក​ទី​២​និង​ទី​៣​តា​ញ់ មក​រា មិន​ខុស​ពី​ផ្ទាំង​ស៊ី​បរប​ស់ឡុង ជិន​នោះ​ទេ ដោយ​គេ​ឃើញ​ឡុ​ង ជិន វាយ​សន្ធាប់​ចូល​មុខ​និង​ពោះ​ទឹក​ពេញ​ៗ និង​ត្រូវ​ឡុ​ង ជិន​ដាក់​សម្ពាធ​ជាប់​រហូត ។

លុះ​ចូល​ដល់​ទឹក​ទី​៤​និង​ទី​៥ តា​ញ់ មក​រា ចាប់ផ្ដើម​បង្កើន​ការ​វាយ​សម្រុក​វិញ ក្នុង​បំណង​ផ្ដួល​គូប្រកួត ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅបាន ទើប​ចប់​ការ​ប្រកួត​ទឹក​ទី​៥ តា​ញ់ មក​រា​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ឡុ​ង ជិន ទាំង​ប្រផិតប្រផើយ ប៉ុណ្ណោះ​។

កីឡាករ ឈឿ​ន វ៉ៃ មក​ពី​ក្លិប​បក្សី​ស្លាប​ដែកបាន​ផ្ដល់​មេរៀន​ជូរ​ចត់​ដល់​អ្នក​ប្រដាល់​ចាស់វស្សា​លួ​ន សុខ​ខេ​ង យ៉ាង​ចាញ់​ដៃ​តាម​រយៈ​ការវាយបំបាក់​ក្ដោងច្រមុះ​គូប្រកួត​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​ត្រឹម​ទឹក​ទី​៤ និង​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ​។

ការ​ប្រកួត​រវាង​គូ​នេះ​ចាប់តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣ លួ​ន សុខ​ខេ​ង វាយ​ចូល​គោលដៅ​ច្រើន​ជាង
ប៉ុន្តែ​សំណាង​មិនល្អ​ត្រូវ​ឈឿ​ន វ៉ៃ ម៉ាត់​ចូល​មុខមួយ​ដៃ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​បាក់​ក្ដោង
ច្រមុះ​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​។

នៅ​លើ​សង្វៀន​ដដែល សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក មុន​នឹង​ដណ្ដើម​បាន​ប្រាក់​លាន​ពី​ការ​ប្រកួត​លើក​នេះ​ក៏​វេទនា​ខ្លួន​មិន​តិច​ដែរ​ដោយ​ត្រូវ​ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្តកីឡា វាយ​ឡើង​ទ្រម​ខ្លួន​និង​ឈ្នះ​ពិន្ទុ​ទាំង​លំបាក​។

​ឡុ​ង បេន​លឿន បើ​ទោះជា​គេ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ សួន ចាន់​នី ពី​មុន​មក​ក្ដី​តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​មិន​សុខចិត្ត​បណ្ដោយ​ឱ្យ​សួន ចាន់​នី ធ្វើ​ព្យុះ​ភ្លៀង​ស្រេច​តែ​ចិត្ត​នោះ​ទេ គេ​បាន​ប្រើ​កណ្ដាប់ដៃ​និង​ជង្គង់ វាយ​និង​បុក​ទៅ​លើ​សួន ចាន់​នី តាំងពី​ទឹក​ទី​១ តែ​ត្រូវ សួន ចាន់​នី ទាត់​និង​ធាក់​ចេញ​ធ្វើ​ឱ្យ​គេ​បាត់បង់​ឱកាស​វាយ​ចូល​ដោយ​អន្លើ ។ ទោះជា​យ៉ាងណា ការ​ប្រកួត​រវាងគូ​នេះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះ​កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា​អស់ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ