ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនធម្មតាទេ! ស្ត្រី២នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែងត្រូវ​ចាប់ខ្លួនហើយ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ ២០២០ កម្លាំង​ការិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដែលមុខ​សញ្ញា​​​​ចំនួន​​២​នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួននៅ​ចំណុច​ភូមិ​ថ្មី ផ្លូវ​រថ​ភ្លេ​ី​ង ស្ថិត​នៅ​ក្នុង…

ខេត្ត​ព្រះ​សីហ​នុ​ ៖ កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ ២០២០ កម្លាំង​ការិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដែលមុខ​សញ្ញា​​​​ចំនួន​​២​នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួននៅ​ចំណុច​ភូមិ​ថ្មី ផ្លូវ​រថ​ភ្លេ​ី​ង ស្ថិត​នៅ​ក្នុង ក្រុម​ទី​១០ ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះ​សីហ​នុ ​។

ជនសង្ស័យទាំង​​​២​នាក់​ខាងលើ ម្នាក់​​ឈ្មោះ ខុន ភារ​ម្យ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ ស្រុក​កំ​ណេ​ី​ត ស្រុក​បាភ្នំ ខេត្តព្រៃវែង ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះ​សីហ​នុ ​និង​ម្នាក់ទៀត​​ឈ្មោះ​សួន ស្រី​នាង ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​មាន​ស្រុក​កំ​ណេ​ី​ត​នៅ​ខេត្តព្រៃវែង ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះ​សីហ​នុ ។

ក្នុង​ការ​ចុះបង្ក្រាប​ករណី​ខាងលើ សមត្ថកិច្ច​ដកហូត​​វត្ថុ​តាង​រួម​មាន ​ម្សៅ​ក្រាម​សង្ស័យ​ជា​សារធាតុ​ញៀន​​ចំនួន​១១​ក​ព្ចា​ប់ (​ក្នុង​នោះ​២​កញ្ចប់​ធំ និង​៩​កញ្ចប់​តូច​), ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង, ទូរស័ព្ទ​២​គ្រឿង និង​សម្ភា​រៈ​​សម្រាប់​ប្រើប្រាស់​និង​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​ផងដែរ​។​

បច្ចុប្បន្ន ជនសង្ស័យទាំង​​២នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវស​មត្ថកិច្ចកសា​ងសំណុំ​រឿង​ដើម្បី​ចាត់ការ​តាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ