ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ផ្នែក​ដឹក​ជញ្ជូន​មួយ​បង្ហាញ​ពី​ផលវិបាក​ព្រោះ​កូ​វី​ដ​ខណៈ​មិន​ទាន់​បានការ​បន្ធូរ​ប​ន្ធ​យ​ផ្នែក​ពន្ធដា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់​នៃ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ផង​នោះ គេ​ឃើញ​ថា​គ្រប់​គ្នា​បាន​បង្ហាញ​ការ​ខ្លាចរអា​នេះ​មេរោគ​ឆ្លង​មួយ ក៏​ប៉ុន្តែ​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា ដែល​ធ្វើការ​ផ្តោត​លើ​ផ្នែក​ដឹក​ជញ្ជូន​លើក​ឡើង​ថា ខ្លួន​ខ្លាច​ពន្ធដារ​ជា​ជាង​ខ្លាច​ជំងឺ​កូ​វី​ដ​-១៩ ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់​នៃ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ផង​នោះ គេ​ឃើញ​ថា​គ្រប់​គ្នា​បាន​បង្ហាញ​ការ​ខ្លាចរអា​នេះ​មេរោគ​ឆ្លង​មួយ ក៏​ប៉ុន្តែ​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា ដែល​ធ្វើការ​ផ្តោត​លើ​ផ្នែក​ដឹក​ជញ្ជូន​លើក​ឡើង​ថា ខ្លួន​ខ្លាច​ពន្ធដារ​ជា​ជាង​ខ្លាច​ជំងឺ​កូ​វី​ដ​-១៩ ទៅ​វិញ ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ស្ដី​ពី​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​អាជីវកម្ម​ក្នុង​វិស័យ
ភស្តុ​ភារ​កម្ម និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ថា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​និង​កំពុង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​វិស័យសេដ្ឋកិច្ច​សាកល រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ក្នុង​នោះ​វិស័យ​ដឹក​ជញ្ជូន ក៏​បាន​រង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់ គួរអោយ​ព្រួយបារម្ភ ។

ប្រភព​ដដែល​បាន​បាន​លើក​ឡើង​៨​ចំណុច ពី​ការ​ព្រួយបារម្ភ​ចំពោះ​វិស័យ​ដឹក​ជញ្ជូន ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ ១៩ ក្នុង​នោះ ពីរ​ចំណុច​ដែល​មើលទៅ​ប្លែក​ជាងគេ គឺ​ការ​ដាក់បន្ទុក​ពី​រាជរដ្ឋាភិបាល​ទៅ​លើ​កម្រៃ​សេវា និង​ផ្នែក​ពន្ធដារ ។

សមាគម​ភស្ដុ​ភារ​កម្ម​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចាយវាយ​កម្រៃ​ក្នុង​ការងារ​រត់ការ ជើងសារ​ដើម្បី​បំពេញបែបបទ​បញ្ចេញ​ទំនិញ គ្មាន​ការ​បន្ធូរបន្ថយ​សោះឡើយ ។ អ្វី​ដែល​កាន់តែ​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ក៏​ដូច​ជា​វិស័យ​ដទៃ​ទៀត​នោះ គឺ​ការ​ចុះ​ធ្វើ​សវន​កម្ម​គ្រប់​ប្រភេទ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​សាខា​ពន្ធដារ ជា​បន្តបន្ទាប់​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​ទាំងអស់​ខ្លាច​ជាង​ជំងឺ​កូ​វី​ដ​-១៩​ទៅ​ទៀត ។

ចំណុច​ដទៃ​ទៀត​ដែល​ជា​ក្ដី​កង្វល់​របស់​វិស័យ​ដឹក​ជញ្ជូន​នោះ រួម​មាន ១- ការ​ផ្ដើម​ពី​ការ​បិទ​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​នាំ​ចូល​ពី​ប្រទេស​ចិន បាន​ធ្វើ​អោយ​វិស័យ​ដឹក​ជញ្ជូន​បាត់បង់​ការងារ​មួយ​ចំនួន​ធំ ដោយសារ​វិស័យ​កាត់ដេរ​ជា​ឧស្សាហកម្ម​ដ៏​ធំ​ទី​១ របស់​កម្ពុជា ដែល​ផ្ដល់​ការងារ​សេវាកម្ម ឡូ​ជី​ស្ទីក និង​ដឹក​ជញ្ជូន​បាន​រាប់រយ​ក្រុមហ៊ុន ។​២- វិស័យ​អាកាសចរណ៍​មួយ​ចំនួន​ធំ​បាន​ផ្អាក​ការ​ហោះហើរ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សេវា​ជើងសា​រលើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ទាំងអស់​ត្រូវ​បាន​បាត់បង់​អាជីវកម្ម និង​រង​ការ​ខាតបង់​ជា​ទម្ងន់ ក្នុង​ការ​ធានា​ការ​ដឹក​ទំនិញ​តាម​កិច្ចសន្យា​ទៅ​កាន់​អតិថិជន នៅ​ក្រៅប្រទេស​ក្នុង​កាលៈទេសៈ ដែល​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​មានការ​កើន​ឡើងជា​គំហុក ។

៣- ដោយសារ​តែ​រីក​រាលដាល​នៃ​ជំងឺ​នេះ​កាន់តែ​ខ្លាំង​ឡើង បាន​ធ្វើ​អោយ​មានការ​រឹត​បន្តឹង និង​បិទ​ច្រកព្រំដែន​គោក​ភ្លាម​ៗ​ដែល​ប្រការ​នេះ ជា​បញ្ហា​មិន​អាច​បន្ទោស​អ្នក​ណា​ម្នាក់​បាន ។ ៤- ដោយសារ​តែ​បុគ្គលិក​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​មួយ​សម្រាប់​ក្រុមហ៊ុន ហេតុនេះ​ការ​យកចិត្ត​ដាក់​រក្សា​ការពារ​សុខភាព​ពួក​គេ​ក៏​ជា​រឿង​សំខាន់ ទោះបី​ត្រូវ​បន្ថែម​ចំណាយ​ដោយ​ឥត​ព្រៀង​ទុក លើ​ការ​ទិញ​ថ្នាំ​សម្លាប់​មេរោគ ម៉ាស់ ស្រោមដៃ អាល់កុល ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត ការ​អនុញ្ញាត​អោយ​កាត់​បន្ថយ​ការ​ថ្វើ​ការងារ​នៅ​ក្នុង​ការិយាល័យ ដែល​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ប្រតិបត្តិការ​អាជីវកម្ម យ៉ាង​ក្ដី ក៏​ក្រុមហ៊ុន​ត្រូវ​ចាត់វិធានការ​ដោយ​គ្មាន​រារែក​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ ការ​ចំណាយ​លើ​ប្រាក់ខែ​បុគ្គលិក ការ​ប្រាក់​ធនាគារ ចំណាយ​ជួល​ការិយាល័យ និង​ចំណាយ​ផ្សេង​ៗ​នៅ​ខ្ពស់​ដដែល ។

​ប្រភព​ដដែល​បាន​ចង្អុលបង្ហាញ​ចំណុច​បន្ទាប់​គឺ ទី ៥-0 ការ​ផ្អាក​ការ​នាំ​ចេញ​ទំនិញ​របស់​រោងចក្រ​កាត់ដេរ ស្បែកជើង សម្ភារៈ​ធ្វើ​ដំណើរ ទៅ​កាន់​ទីផ្សារ អា​មេ​រិ​ក និង​អឺរ៉ុប ដោយសារ​តែ​អ្នកបញ្ជា​ទិញ​ផ្អាក​ការ​នាំ​ចូល ធ្វើ​អោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន បាត់បង់​សកម្មភាព​អាជីវកម្ម​ដឹក​ជញ្ជូន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​មួយ​កម្រិត​ទៀត ។ ចំណុច​ទី​៦- ដែល​ក្ដី​កង្វល់​របស់​សមាគម​ដឹក​ជញ្ជូន​មួយ​នេះ​គឺ​អតិថិជន​ភាគច្រើន​បាន​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ទូទាត់​ថ្លៃ​សេវា មក​កាន់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ហេតុ​បង្ក​អោយ​មានការ​កកស្ទះ​នៃ​លំហូរ​សាច់ប្រាក់ ដែល​ជា​កត្តា​ធ្វើ​អោយ​ក្រុមហ៊ុន​ភាគច្រើន​គ្មាន​សាច់ប្រាក់​ដើម្បី​បង់​សង​កម្ចី​ត្រលប់​ទៅ​ឱ្យ​ធនាគារ​វិញ​ផង​ដែរ ។

សូម​បញ្ជាក់​ថាបើ​ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វី​ដ នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​ភាព​ប្រសើរ​ឡើង​បន្តិច ដោយ​មិន​មាន​អ្នក​ឆ្លង​ថ្មី​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​មកនេះ​ហើយ​អ្នក​សម្រាក​ព្យាបាល​នៅ​សល់​តែ​៥​នាក់​ក្ដី ក៏​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​ដដែល ដោយ​ក្នុង​នោះ នៅ​បន្ត​ផ្អាក​ការ​សិក្សា​របស់​សិស្ស កន្លែង​កម្សាន្ត​ដូច​ជា​ក្លឹ​បក​ម្ស​សាន្ត​រោង​ភាពយន្ត និង​អាជីវកម្ម​មួយ​ចំនួន​ទៀត ។ យ៉ាងណាមិញ​ជំងឺ​នេះ ជា​ជំងឺ​សាកល បើ​ទោះបីជា​កម្ពុជា​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ តែ​ពិភពលោក​នៅ​តែ​បន្ត​ធ្ងន់ធ្ងរ​នោះ សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​មិន​អាច​ដើរទៅ​មុខ​រួច​បាន​ដែរ ពោល​គឺ​នៅ​តែ​ស្ថិត​នៅ​គ្រា​ដ៏​លំបាក​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ