អង្គការសុខភាពពិភពលោក ៖ ប្រទេសជាច្រើន និងតួអង្គសេដ្ឋកិច្ចឯកជនសំខាន់ៗ បានសន្យា
កាលពីថ្ងៃទី២៤ មេសា ឲ្យប្រមូលកម្លាំងគ្នានៅជុំវិញអង្គការសុខភាពពិភពលោក WHO ដើម្បីជំរុញដល់ការផលិតវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តប្រឆាំងវីរុស COVID-19 ហើយឲ្យ
ទទួលបានការផ្គត់ផ្គង់ដោយស្នើភាព ។
ការផ្ដួចផ្ដើមគំនិតនេះត្រូវបានលើកឡើង ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយ ដែលមានការចូលរួមរបស់ប្រទេសជាច្រើន ក្នុងនោះមានបារាំងនិងអាល្លឺម៉ង់របស់បណ្ដាអង្គការអន្តរជាតិ បណ្ដាសហគ្រាសផែ្នកឯកជនព្រមទាំងមូលនិធិប៊ីលនិងមីលីនដាហ្គេត ជាអ្នកជួយទ្រទ្រង់សំខាន់ដល់ WHO ។
ប្រមុខ WHO លោក TEDROS ADHANOM GHEBREYESUS អះអាងថា នោះជាការរួមសហការគ្នាជាប្រវត្តិសាស្ត្រដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ ការផលិតនិងការចែកចាយដោយស្មើភាពនូវវ៉ាក់សាំងការពារ លទ្ធភាពនៃការធ្វើតេស្តព្រមទាំងការព្យាបាលប្រឆាំងវីរុសCOVID-19 ។ យើងសន្យាថាតើត្រូវធ្វើយ៉ាងណាដើម្បីធានាឲ្យបណ្ដាឧបករណ៍ ដែលសំដៅប្រយុទ្ធឲ្យឈ្នះវីរុសត្រូវបានចែកចាយដោយស្មើភាព ។
ជាក់ស្ដែងនៅពុំទាន់មានការបញ្ជាក់ច្បាស់ណាមួយលើយន្តការនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបង្កើតឡើងក្នុងក្របខណ្ឌនៃការផ្ដួចផ្ដើមគំនិតនេះនៅឡើយ ។ ក្នុងសេចក្ដីប្រកាសមួយ WHO គូសបញ្ជាក់ថា ដំណើរការគឹធ្វើយ៉ាងណា ឲ្យផលិតផលផលិតបានដែលមានភាពប្រាកដប្រជា និងមានប្រសិទ្ធភាព អាចបែងចែកដល់ មនុស្សច្រើនពាន់លាននាក់លើពិភពលោកដែលជាអ្នកត្រូវការ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ