ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ឆ្លង​ដល់​មនុស្ស​ជិត​១៥០​នាក់​ក្នុង​នាវា​កម្សាន្ត​

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ វីរុស COVID-19 បាន​ឆ្លងរាលដាល​កាន់តែ​ខ្លាំង ក្នុង​នាវា​កម្សាន្ត​មួយ​នៅ​ជប៉ុន ។ ១​ភាគ​៤​នៃ​សមាជិក​ក្រុម​នាវិក​នាវា​COSTA ATLANTICA ដែល​ឈប់​សំចត​ក្នុងកំពង់​ផែ​មួយ​នា​ភាគ​ខាងលិច​ជប៉ុន…

ប្រទេស​ជប៉ុន ៖ វីរុស COVID-19 បាន​ឆ្លងរាលដាល​កាន់តែ​ខ្លាំង ក្នុង​នាវា​កម្សាន្ត​មួយ​នៅ​ជប៉ុន ។ ១​ភាគ​៤​នៃ​សមាជិក​ក្រុម​នាវិក​នាវា​COSTA ATLANTICA ដែល​ឈប់​សំចត​ក្នុងកំពង់​ផែ​មួយ​នា​ភាគ​ខាងលិច​ជប៉ុន ទាំង​៦២៣​នាក់​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស ។

មន្ត្រី​ជប៉ុន​ម្នាក់​និយាយ​ថា នាវា​ដោត​ទង់ជាតិអ៊ីតា​លី​នោះ​ពុំ​មាន​ដឹក​អ្នកដំណើរ​ឡើយ រួច​វា​បាន
មក​ដល់​កំពង់​ផែ​ណា​ហ្គា​សា​គី កាលពី​ខែមករាដើម្បី​ជួសជុល ។ ប្រមាណ​ជា​១​ស​ប្ដា​ហ៍​មក​ហើយ
អាជ្ញាធរ​មូលដ្ឋាន​ទទួល​បានការ​ប្រកាស​អាសន្ន​ពីនាវា​នោះ​ថា មាន​ជនសង្ស័យ​ឆ្លង​វីរុស​ម្នាក់​ក្នុង​ចំណោម​សមាជិក​ក្រុម​នាវិក ។ ពួក​គេ​ចាប់តាំងពី​ពេល​នោះ​មក​ត្រូវធ្វើ​តេស្ត​គ្រប់​គ្នា ។ សមាជិក​ក្រុមនាវិក​៥៧​នាក់​ចុង​ក្រោយ​បាន​ធ្វើតេស្ត​នា​ថៃ្ង​ទី​២៥​មេ​សា ហើយ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​នាវា​ពេល​នេះ​បាន​ឡើង​ដល់​១៤៨​នាក់ ។

សមាជិក​ក្រុម​នាវិក​មួយ​ចំនួន ត្រូវ​បង្ខាំង​ក្នុងនាវា តែ​ច្រើន​នាក់​ទៀត​នៅ​ត្រូវ​ទទួល​បន្ទុក​ធ្វើ​ប្រតិ​បត្តិការ​ថែរក្សា​ក្នុង​នាវា ។ រហូត​មក​ទល់​បច្ចុប្បន្ន​ក្នុង​ចំណោម​ពួក​គេ មាន​តែ​ម្នាក់​គត់​មានវត្ត​មាន​ក្នុង​មន្ទីរពេទ្យ ។ សម្រាប់​ពេល​នេះ​គេ​មិនទាន់​ដឹង​ពី​សញ្ជាតិ​និង​អាយុ​ពួក​គេ​នៅឡើយ ។

អាជ្ញា​ធម៌​ជប៉ុន​ធ្លាប់​បាន​ប្រឈម​មុខ​នឹងករ​ណិ​វីរុស COVID-19 ក្នុង​នាវា​កម្សាន្ត DIAMOND PRINCESS កាលពីដើម​ឆ្នាំ​ហើយ​ការ​គ្រប់គ្រង​វិបត្តិ​នោះ​ធ្លាប់​រង​ការ​រិះ​គន់​ជា​ច្រើន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ