ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​​​ឲ្យ​ពាក់​ម៉ាស​នៅ​សាលា​ពេល​ចូល​រៀន​វិញ

3 ឆ្នាំ មុន

ប្រទេស​បារាំង  ៖ ក្រុមប្រឹក្សា​វិទ្យា សាស្ត្របារាំង​នា​ថ្ងៃ​ទី​២៥ មេ​សា ណែនាំ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជា​កា​រត​ព្វ​កិច្ច​នៅ​តាម​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា ទៅ​ពេល​ចូល​រៀនវិញ។…

ប្រទេស​បារាំង  ៖ ក្រុមប្រឹក្សា​វិទ្យា សាស្ត្របារាំង​នា​ថ្ងៃ​ទី​២៥ មេ​សា ណែនាំ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជា​កា​រត​ព្វ​កិច្ច​នៅ​តាម​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា ទៅ​ពេល​ចូល​រៀនវិញ។

ប៉ុន្តែ​ក្រុមប្រឹក្សា​នោះ​យល់​ថា វិធានការ​នេះពិតជា​មិន​អាច​អនុវត្ត​បាន​ឡើយ​នៅ​តាម​ម​ត្តេ​យ្យ​សាលា ។ ក្រុមប្រឹក្សា​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៥ មេ​សា ពី​ការ​សម្រេច​ឲ្យ​ចូល​រៀន​វិញ ចាប់ពី​ថ្ងៃទី​១១ ឧសភា​ទៅ ពេល​មានការ​លុប​ចោល​ជា​បន្តបន្ទាប់​ការ​រិ​ត​ត្បិត​មិន​ឲ្យ​ចេញ​ក្រៅ ។

ក្រុមប្រឹក្សាវិទ្យាសាស្ត្រ​អះអាង​ថា​សម្រាប់​សិស្ស​វិទ្យាល័យ ឬអនុ​វិទ្យាល័យ​ពិតជា​មានការ​យល់​ដឹង​ល្អ និង​ទទួល​ការ​អប់រំ​ពី​ការ​ពាក់​ម៉ាស រួច​ការ​ពាក់​ប៉ាសជា​ការ​ចាំ​ចាច់​ត្រូវ​តែ​អនុវត្ត ។ ពេល​ពួក​គេ​មិន​អាចពាក់​ម៉ាស​ពិសេស​ពេល​បរិភោគ​អាហារ នោះបណ្ដា​សិស្ស​និង​បុគ្គលិក​សិក្សា​នៃ​បណ្ដា​គ្រឹះស្ថានសិក្សា​ត្រូវ​គោរព​បទបញ្ញតិ​គម្លាត​សង្ក​ម ។ ចំពោះថ្ងៃ​ចូល​រៀន​សម្រាប់​កុមារ​ត្រូវ​មានការ​អប់រំ​ជាក់ស្ដែង​ពី​ការ​ពាក់​ម៉ាស និង​ពី​គម្លាត​សង្គម និង​វិធានការ​អនាម័យ ពិសេស​ការ​លាងដៃ​នឹង​សាប៊ូ ។

ក្រុមប្រឹក្សា​ក៏​មានការ​ណែនាំ​ដែរ​ពី​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​ជ្រួលច្របល់​របស់​សិស្ស ដើម្បី​ចៀស​វាង​ការ​បិទ​សាលា​ទាំងមូល ក្នុង​ករណីរក​ឃើញ​អ្នក​ឆ្លង​ណា​ម្នាក់​ក្នុង​សាលា ។ បណ្ដា​គ្រឹះ
ស្ថាន​សិក្សា ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​សិស្សសាលា​នៃ​ថ្នាក់រៀន​មួយ​ជួប​ប្រាស្រ័យ​ជាមួយ​សិស្ស​នៃ​ថ្នាក់រៀន​មួយទៀត ឬ​សិស្ស​ក្នុង​កម្រិត​ដូច​គ្នា​ជួប​ស្និទ្ធស្នាល​ជាមួយ​សិស្ស​ថ្នាក់​ផ្សេង ។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ