ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី​យោធា​សក្តិ​៥​វាយប្រហារ​ប្រពន្ធ​ក្នុង​​ឡាន​រួច​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​យោធា​សក្តិ​៥​ម្នាក់​ដោយសារ​តែ​បញ្ហា​ភ្លើង​ប្រច័​ណ្ឌ​បាន​បើក​​បាញ់​ប្រពន្ធ​ក្នុង​រថយន្ត បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​​​បាត់បង់ជីវិត​ភ្លាម​ៗ​ក្នុង​រថយន្ត​នៅ​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​រត់គេច​ខ្លួន ។ យ៉ាងណាមិញ…

ខេត្ត​កណ្តាល ​៖ តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​យោធា​សក្តិ​៥​ម្នាក់​ដោយសារ​តែ​បញ្ហា​ភ្លើង​ប្រច័​ណ្ឌ​បាន​បើក​​បាញ់​ប្រពន្ធ​ក្នុង​រថយន្ត បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​​​បាត់បង់ជីវិត​ភ្លាម​ៗ​ក្នុង​រថយន្ត​នៅ​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​រត់គេច​ខ្លួន ។

យ៉ាងណាមិញ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​ជា​ប្តី នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០ នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ច​លួច​បង្ហើប​ប្រាប់​ថា មន្ត្រី​យោធា​រូប​នេះ​ឈ្មោះ គឹ​ម សារី អាយុ​៥៨​ឆ្នាំ ជា​ជំនួយការ​លោក មុំ លី​មឿ​ន អគ្គលេខាធិការ​ក្រសួងការពារជាតិ រស់នៅ​ខេត្តបាត់ដំបង ។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ សោម សា​រៀប អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​ខេត្តបន្ទាយមានជ័យ​។

យោង​តាម​បញ្ជាក់​ពី​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៍បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយ​ការ​មានការ​ជជែក​គ្នា​យ៉ាង​តឹង​ស​រ​សៃ​ក ដែល​អាច​កើត​ចេញពី​រឿង​ប្រច័ណ្ឌ​នោះ​បាន​ប្រតាយប្រតប់​ជាមួយ​ប្រពន្ធ ទើប​ធ្វើ​ឲ្យ​ប៉ះ​​កាំភ្លើង​ដែល​បញ្ចូល​គ្រាប់​រួច និងបណ្តាល​ឱ្យ​ផ្ទុះ​ត្រូវ​​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​​បាត់បង់ជីវិត​តែ​ម្តង​។ ក្រោយ​ឃើញ​ប្រពន្ធ​បាត់បង់ជីវិត​បែប​នោះ ទើប​មន្ត្រី​យោធា​រូប​នេះ​បាន​ដឹក​សព​ប្រពន្ធ​ពី​ភ្នំពេញ មក​កាន់​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល រួច​ហើយ​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច អោយ​មក​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវបាន​​សមត្ថកិច្ច​ខេត្តកណ្តាល​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ខណ្ឌមានជ័យ ចាត់ការ​តាម​នីតិវិធី​ ។ ព័ត៌មានលម្អិត​នឹង​មានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ