ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បាត់​មុខ​ គី​ម ​ជុង​អ៊ុ​ន ​សារព័ត៌មាន​កូរ៉េ​​ខាងជើង​នៅ​ស្ងៀមស្ងាត់

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៦ ខែ​​មេ​សា ឆ្នាំ​២០២០ បាន​រាយ​ការណ៍​ថា មេដឹកនាំ​ប្រទេស​នេះ លោក ​គី​ម ​ជុង​អ៊ុ​ន…

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៦ ខែ​​មេ​សា ឆ្នាំ​២០២០ បាន​រាយ​ការណ៍​ថា មេដឹកនាំ​ប្រទេស​នេះ លោក ​គី​ម ​ជុង​អ៊ុ​ន បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​បណ្ដា​អ្នក ដែល​ធ្វើការ​សម្រាប់​ការ​កសាង​ទីក្រុង​ថ្មី​មួយ​នៅ​តាម​ព្រំដែន​កូរ៉េ​ខាងជើង​ គឹ​នៅ​តំបន់​SAMJIYON តែ​បន្ត​នៅ​ស្ងៀមស្ងាត់​លើ​ការ​បាត់​មុខជា​សាធារណៈ​របស់​មេដឹកនាំ​រូប​នោះ ចាប់​តាំងពី​២​ស​ប្ដា​ហ៍​មក​ហើយ ខណៈ​មាន​ពាក្យ​ចចាមអារ៉ាម​កាន់តែ​ច្រើន​ពី​ស្ថានភាព​សុខភាព​របស់​លោក ។

ទោះបី​យ៉ាងណា​ សារព័ត៌មាន​ទាំងនេះ​មិន​បាន​ផ្ដ្​ល់​ដំណឹង​អ្វី ដែល​អាចម​ញ្ជា​ក់​ពី​កន្លែង​ស្នាក់​នៅ​ឬ​ពី​ស្ថានភាព​សុភាព​របស់​មេ​ដឹក​នាំំ​រូប​នេះ​ឡើយ​។ លោក​គី​ម​ជុង​អ៊ុ​ន​បាន​បាត់​មុខក្រោយ​ពី​លោក​ដឹកនាំ​កាលពី​ថ្ងៃ​ទី​១១​មេ​សា​នូវ​កិច្ចប្រជុំ​មួយ​របស់​ការិយាល័យ​នយោបាយ បក្ស​ពលករ​កូរ៉េ​។

បន្ទាប់​ពី​នោះ​មក​លោក​មិន​បាន​មក​ចូលរួម​ក្នុង​វិមាន​ព្រះអាទិត្យ​គុំ​ស៊ូ​សាន​កាលពី​ថ្ងៃ​ទី​១៥​មេ​សា នា​ឱកាស​ខួបកំណើត​របស់​ជីតា​លោក​គឹ​លោក​គី​ម​អ៊ី​ល​ស៊ុ​ង ដែល​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​នានា ទាក់ទិន​នឹង​មូលហេតុ​នៃ​អវត្តមាន​នេះ​របស់​លោក ក្នុង​ព្រឹត្តិការណ៍​សំខាន់​នោះ​របស់​ប្រទេស​។ មាន​ពាក្យ​ចចាមអារ៉ាម​ពី​បញ្ហា​សុខភាព​របស់​លោក ដោយ​ថា​លោក​ទទួល​ការ​វះកាត់​បេះដូង និង​កំពុង​ជួប​គ្រោះថ្នាក់​ក្រោយ​ការ​វះកាត់​នោះ​។ ម​ណ្ដា​មន្ត្រី​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន​មិន​ជឿ​លើ​របាយការណ៍​ទាំងនោះ​ឡើយ​។

ឃើញ​រថភ្លើង​ប្រហែល​របស់​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្រុង​មួយ
តាម​AFP​ថា​រថភ្លើង​មួយ​ប្រហែលជា​របស់​លោក​គី​ម​ជុង​អ៊ុ​ន ត្រូវ​បាន​គេ​​កំណត់​ឃើញ លើ​បណ្ដា​រូបភាព​ផ្កាយ​រណប នៅ​ឯ​កន្លែង​កម្សាន្ត​មាត់សមុទ្រ​មួយ នា​ភាគ​ខាងកើត​ប្រទេស​។ នេះ​ជា​ការ​អះអាង​របស់​វេ​ប​សាយ​អា​មេ​រិ​ក​38NORTH ពេល​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​រូប​នោះ កំពុង​ជា​ចំណី​នៃ​ការ​បញ្ចេញ​ពាក្យ​ចចាមអារ៉ាម​នានា ។

វេ​ប​សាយ​នេះ​ក្នុង​អត្ថបទ​មួយ​សរសេរ​ថា រថភ្លើង​ដែល​ឃើញ​ក្នុង​រូបភាព​ផ្កាយ​រណប កាលពី​ថ្ងៃ​ទី​២១​និង​២៣​មេ​សា គឹ​ក្នុង​ស្ថានីយ​រថភ្លើង​មួយ សម្រាប់​គ្រួសា​រគីម​។ វត្តមាន​របស់​រថភ្លើង​នោះ​ក៏​មិន​អាច​បង្ហាញ​កន្លែង​ស្នាក់​នៅ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ក៏​ដូច​ជា​មិន​អាច​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​លោក​។

មុន​នេះ​មាន​ព័ត៌មាន​ពី​ចិន​បញ្ជូន​ទៅ​កាន់​កូរ៉េ​ខាងជើង​នូវ​ក្រុម​សំខាន់​មួយ ដែល​រួម​មាន​ជា​ពិសេស បណ្ដា​អ្នក​ជំនាញការ​ខាង​សុខាភិបាល ដើម្បី​ផ្ដល់​ការ​ណែនាំ ពី​បញ្ហា​សុខភាព​ដល់​លោក​​គី​ម​ជុង​អ៊ុ​ន​។ ចំណែក​ប្រភព​កូរ៉េ​ខាងត្បូង​មួយ​និយាយ​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ទី​២៤​មេ​សា​ថា បណ្ដា​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​និយាយ​ថា លោក​គី​ម​ជុង​អ៊ុ​ន​នៅ​រស់រាន​មានជីវិត ហើយនឹង​លេច​​មុខជា​សាធារណៈ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ