ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ Ligue 1 រក​ឃើញ​​ករណីវិជ្ជមាន​កូ​វី​ដ​១៩លើកីឡាករម្នាក់​

3 ឆ្នាំ មុន

ប្រទេស​បារាំង​ ៖ ខ្សែបម្រើ Junior Sambia របស់​ក្រុម Montpellier ត្រូវ​បាន​គ្រូពេទ្យ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់ (Artificial Coma)…

ប្រទេស​បារាំង​ ៖ ខ្សែបម្រើ Junior Sambia របស់​ក្រុម Montpellier ត្រូវ​បាន​គ្រូពេទ្យ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់ (Artificial Coma) បន្ទាប់​ពី​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​វីរុស​កូ​វី​ដ​១៩ ។

កីឡាករ​បារាំង​វ័យ ២៣ ឆ្នាំ​រូប​នេះ បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​នៅ​លី​គ​កំពូល​បារាំង Ligue 1 ដែល​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ផ្ទុក​វីរុស​នេះ​។

ហើយ​ភ្នាក់ងារ​របស់ Sambia បាន​និយាយ​ថា​រោគ​សញ្ញា​របស់​គេ​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​ពី​ផ្លាស់​ប្តូរ​មន្ទីរពេទ្យ និង​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​គ្រូពេទ្យ ដោយ​បាន​សំរេច​ដាក់​រូបគេ​ឲ្យ​សន្លប់ ។
លោក Frederic Guerra បាន​ប្រាប់​កាសែត Le Parisien ថា «​ស្ថានភាព​របស់ Sambia មាន​ស្ថេ​រ​ភាព មិន​កាន់តែ​យ៉ាប់យ៉ឺន ហើយ​ក៏​មិន​មាន​ភាព​ប្រសើរ​ឡើង​ដែរ​» ។

«​គេ​ពិតជា​គោរព​តាម​វិធានការ​របស់​ក្លិប ។ គេ​ធ្វើ​គ្រប់យ៉ាង​បាន​ល្អ ។ គេ​ច្បាស់​ជា​ឆ្លង​វីរុស​នេះ​នៅ​ពេល​ទៅ​ផ្សារ​ទិញ​ទំនិញ ។ គេ​បាន​រាគ​រយៈពេល​បី​ថ្ងៃ​ដូច​ជា​ជំងឺ​រលាក​ក្រពះ​។ បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​គេ​ក៏​បាន​ទៅ​មន្ទីរពេទ្យ​»​។

«​គេ​ទទួល​បាន​លទ្ធផល​តេស្ត​កូ​វី​ដ​១៩ ដែល​ពេល​នោះ​បាន​បង្ហាញ​ថា​អវិជ្ជមាន ។ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ពេទ្យ​នៅ​ថ្ងៃ​ពុធ ។ ប៉ុន្តែ​ស្ថានភាព​គេ​កាន់តែ​អាក្រក់​ទៅ ៗ ដោយសារ​បញ្ហា​សួត​» ។

«​គេ​បាន​វិល​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ដដែល បន្ទាប់​មក​ត្រូវ​បាន​ផ្លាស់​ប្តូរ​មន្ទីរពេទ្យ២​លើក​មុន​ពេល​សម្រេច​ដាក់​ឲ្យ​សន្លប់​» ៕ (ដកស្រង់​ចេញពី talksport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ