ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​​ម្នាក់​ថា​ការ​រំសាយ​លី​គ Eredivisie ជា​រឿង​អាម៉ាស់​បំផុត​ក្នុង បាល់ទាត់​ហូ​ឡង់

4 ឆ្នាំ មុន

លោក Henk de Jong គ្រូបង្វឹក​ក្រុម Cambuur នៅ​លី​គ​លំដាប់​ទី​២ Eerste Divisie បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង…

លោក Henk de Jong គ្រូបង្វឹក​ក្រុម Cambuur នៅ​លី​គ​លំដាប់​ទី​២ Eerste Divisie បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេចចិត្ត​របស់​សហព័ន្ធ​បាល់ទាត់​ប្រទេស​ហូ​ឡង់ (KNVB) ដែល​សម្រេច​រំសាយ​ចោល​លី​គ​កំពូល Eredivisie រដូវ​កាល​នេះ ។

សូម​បញ្ជាក់​ជូន​ថា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ សហព័ន្ធ​បាល់ទាត់​ប្រទេស​ហូ​ឡង់ បាន​ប្រកាស​ជា​ផ្លូវការ ក្នុង​ការ​សម្រេច​រំសាយ​លី​គ​កំពូល Eredivisie រដូវ​កាល​នេះ ដោយ​គ្មាន​ម្ចាស់​ជើងឯក គ្មាន​ក្រុម​ត្រូវ​កាត់​ចោល (Relegation) និង​ក្រុម​ត្រូវ​ឡើង​ថ្មី (Promotion) ។

បើ​យើង​ក្រឡេក​មើល​តារាង​នៃ​លី​គ​កំពូល Eredivisie យើង​ឃើញ​ថា​ក្រុម Ajax (​លេខ​១)​និង​ក្រុម AZ Alkmaar (​លេខ​២) កំពុង​មាន​ពិន្ទុ​ស្មើគ្នា ៥៦​ពិន្ទុ​គិត​ត្រឹម ១៦​ស​ប្តា​ហ៍​កន្លង​មក ។

ក្រោយ​សេចក្តីសំរេច​របស់ KNVB ក្លិប​មួយ​ចំនួន​បាន​សម្តែង​ការ​ខកចិត្ត ជា​ពិសេស​ក្រុម​កំពុង​ប្រកួតប្រជែង​ដណ្តើម​កៅអី Europa League រដូវ​កាល​ក្រោយ ដោយ​ពួក​គេ​បាន​និយាយ​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​បញ្ហា​នេះ ។

ដោយឡែក​លោក Henk de Jong គ្រូបង្វឹក​ក្លិប Cambuur ដែល​ជា​ក្រុម​កំពូល​តារាង​នៃ​លី​គ​លំដាប់​ទី​២ Eerste Divisie បាន​ហៅ​ការ​សម្រេច​នេះ​ថា​ជា​រឿង​អាម៉ាស់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រទេស​ហូ​ឡង់ បន្ទាប់​ពី​ក្រុម​របស់​លោក​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ឡើង​មក​កាន់​លី​គ​កំពូល Eredivisie រដូវ​កាល​ក្រោយ ។

សូម​ជម្រាប​ជូន​ថា ប្រទេស​ហូ​ឡង់​មាន​ករណី​ឆ្លង​វីរុស​កូ​វិ​ដ​១៩ កើនឡើង​ជាង ៣៧,០០០​នាក់ និង​មាន​អ្នក​ស្លាប់​សរុប ៤,៤០៩​នាក់ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ