ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វាសនា​​ជន​ដៃ​មឹក​ពាក់ព័ន្ធ​ឆក់​៣​ករណី​​នេះ​​យ៉ាងណា? ពេល​ដល់​តុលា​ការ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ចាត់​បញ្ជូន​មុខ​ស​ញ្ញ​ជា​ជន​ដៃ​មឹក​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ពាក់ព័ន្ធ​អំពើ​ឆក់​កាបូប​ចំនួន​៣​ករណី ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ចាត់​បញ្ជូន​មុខ​ស​ញ្ញ​ជា​ជន​ដៃ​មឹក​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ពាក់ព័ន្ធ​អំពើ​ឆក់​កាបូប​ចំនួន​៣​ករណី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ មឿង សុគន្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ មុខរបរ​ជា​អ្នក បើកបរ​រថយន្ត ជាប់ចោទ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ជា​ច្រើន​លើក ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ជន​សង្ស័យ​​បាន​ជិះ​ម៉ាក​ឃ្លឹ​ក ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ១HK ៣៥៨១ ម្នាក់ឯង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ជន​រង​គ្រោះ​នៅ​ចំណុច​កន្លែង​លាង​រថយន្ត យីហោ ឌី​ឡៃ ផ្លូវ​លលេ​ខ​៤៨៤ កែង​ផ្លូវ​លេខ​១០១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​នោះ​មាន ឈ្មោះ កេ​ត ផា​រ៉ែ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ហើយ​នៅ​ម៉ោង​ខាងលើ​ជន​រង​គ្រោះ​បើករថយន្ត​ផ្ទាល់ខ្លួន​ចេញពី​កន្លែងធ្វើការ​ក្នុង​គោលបំណង​ទៅ​លាង​រថយន្ត​នៅ​យានដ្ឋាន​យីហោ​ឌី​ឡៃ​នោះ ។ ខណៈ​ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ចុះ​ពីលើ​រថយន្ត ហើយ​ឈរ​នៅ​មុខ​យានដ្ឋាន ដោយ​ដៃ​កាន់​កាបូប​លុយ​មួយ (​ពាត់​ដៃ​ទៅ​ក្រោយ​) ស្រាប់តែ​ចោរ​ជិះ​ម៉ូតូ​ដូច​ម្នាក់ឯង ឆក់​យក​កាបូប​លុយ​ពី​ដៃ ហើយ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​​ក៏​ស្រែក និង​ស្ទុះ​ដេញ​តាម ប៉ុន្តែ​ចោរ​បាន​យក​កាបូប​លុយ​ទៅ​បាត់​។

សមត្ថកិច្ច​បង្ហើប​បន្ត​ថា ក្នុង​កាបូប​លុយ​នោះ​មាន​ប្រាក់​២៥០​ដុល្លារ​អា​មេ​រិ​ក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក កាត ATM ចំនួន​៣​សន្លឹក និង​ឯកសារ​មួយ​ចំនួន​ទៀត ។ ក្រោយ​ពេល​កើត​មាន​អំពើ​ឆក់​នោះ ស្នងការ និង​ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ដាក់​ផែ​នការ​ឲ្យ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​ភិន​ភាគ និង​សកម្មភាព ដូចដែល​មាន​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ចាប់ខ្លួន​មុខ​ឆក់​នោះ​ឲ្យ​ខាង​តែ​បាន។

ជាក់ស្តែង​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង ពី​សំណាក់​លោក​វរសេនីយ៍ឯក យិ​ន សាន អធិការ​នគរបាល​ខណ្ឌចំការមន នៅ​ថ្ងៃ​ទី​២៣ ខែមេសា នោះ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​ដកហូត ជា​ពិសេស​មធ្យោបាយ​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ហើយ​វត្ថុ​តាង​ទាំង​អស់នោះ​ក៏​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

អ្វី​ដែល​គួរ​ចាប់អារម្មណ៍​នោះ គឺ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទៅ​សមត្ថកិច្ច ស្តី​ពី​អំពើ​ទុ​ច្ចរិច​របស់​គេ​កន្លង​មក ធ្លាប់​ឆក់​កាបូប​ចំនួន​៣​លើក ។ ក្រោយមក​សុទ្ធតែ​មាន​ពាក្យបណ្តឹង​គ្រប់គ្រាន់ សម្រាប់​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ជា​ផ្លូវការ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ