ព្យាយាម​គង់​បាន​សម្រេច​! ស្ត្រី​វ័យ​៦៨​ឆ្នាំ​ផ្តល់​កំណើត​កូនភ្លោះ​បន្ទាប់​ពី​រៀប​ការ​បាន​៤៦​ឆ្នាំ


សហរដ្ឋអាមេរិក​៖ ប្រាកដ​ណាស់​ពាក្យចាស់​តែង​ពោល​ថា «​ព្យាយាម​គង់​បាន​សម្រេច​» ជាក់ស្តែង​ស្ត្រី​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​មាន​វ័យ​ដល់​ទៅ៦៨​ឆ្នាំ និង​បាន​រៀប​ការ​រួមរស់​ជាមួយ​ស្វាមី​បាន ៤៦ ឆ្នាំ​នៅ​ទីបំផុត​បាន​ផ្តល់​កំណើត​ដល់​កូនភ្លោះ​ប្រុស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់ ។

នាង Margaret Adenuga បាន​ឆ្លងកាត់​នីតិវិធី IVF ចំនួន​លើក​តែ​មិន​បាន​សម្រេច យ៉ាងណាមិញ​ការ​ព្យាយាម​របស់​នាង​គឺ​មិន​បាន​ធ្វើ​ឲ្យ​នាង​ខកបំណង​ឡើយ ព្រោះ​នៅ​ទីបំផុត​នាង​មានកូន​ភ្លោះ​ទាល់តែ​បាន ។

ប្តី​របស់​នាង​គឺ​លោក Noah Adenuga អាយុ ៧៧ ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន CNN ថា ប្តី​ប្រពន្ធ​​ពួក​គាត់​បាន​រៀប​ការ​នៅ​ឆ្នាំ ១៩៧៤ មាន​បំណង​ចង់បាន​កូន​ជា​យូរ​មក​ហើយ​។ ដូច្នេះ​ពួក​គេ​ទាំង​ពីរ​មិន​ដែល​មានគំនិត​បោះបង់​ឡើយ បើ​ទោះបីជា​ពួក​គេ​បរាជ័យ​ក្នុង​ការ​មានកូន​តាម​ច្បាប់ធម្មជាតិ​និង​តាម​រយៈ​ការ​ធ្វើ IVF ច្រើន​លើក​ក៏​ដោយ ។

សវន​ករ​ផ្នែក​ស្តុក​ដែល​បាន​ចូល​និវត្តន៍​រួប​នេះ​បាន​ប្រាប់ CNN បន្ត​ថា «​ខ្ញុំ​មាន​ក្តី​សុបិន​ហើយ​ខ្ញុំ​ជឿជាក់​ថា​ក្តី​សុ​បិ​ន្ត​ពិសេស​របស់​យើង​នឹង​ក្លាយជា​ការ​ពិត​នៅ​ថ្ងៃ​ណាមួយ ពេល​នេះ​វា​ក្លាយជា​ការ​ពិតមែន​» ។ ទារក​ភ្លោះ​ទាំង​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ចាប់កំណើត​កាលពី​ថ្ងៃ​អង្គារ​ទី ២១ មេ​សា តាម​រយៈ​ការ​ផ្នែក​វះកាត់​នៅ​ពេល​ពួក​គេ​មាន​អាយុ​បាន ៣៧ ស​ប្តា​ហ៍ នៅ​ឯ​មន្ទីរពេទ្យ​បង្រៀន​សាកលវិទ្យាល័យ​ឡា​ហ្គូ​ស (LUTH) ប៉ុន្តែ​មន្ទីរពេទ្យ​ទើបតែ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​ផ្តល់​ពេលវេលា​ដល់​អ្នក​ម្តាយ​ដែល​ទើប​ក្លាយជា​ម្តាយ​គេ​ជា​លើក​ដំបូង​ក្នុង​វ័យ​ចំណាស់ ។

វេជ្ជបណ្ឌិត Adeyemi Okunowo ដែល​សម្រាលកូន​ឲ្យ​ប្តី​-​ប្រពន្ធ​វ័យ​ចំណាស់​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​គ្រូពេទ្យ​ជំនាញ​ត្រូវ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ​ការ​មាន​ផ្ទៃពោះ​ដោយសារ​តែ​វ័យ​ចំណាស់​របស់​នាង ។ វេជ្ជបណ្ឌិត Adeyemi Okunowo បាន​និយាយ​បន្ត​ថា «​ក្នុង​នាម​ជា​ស្ត្រី​វ័យ​ចំណាស់​និង​ជា​ម្តាយ​ដំបូង​វា​គឺជា​ការ​មាន​ផ្ទៃពោះ​ដែល​មាន​ហានិភ័យ​ខ្ពស់​ហើយ​ជា​ការ​ពរ​ពោះ​កូនភ្លោះ​ទៀត ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​ការ​មាន​ផ្ទៃពោះ​របស់​នាង​បាន​» ។

កាលពី​ឆ្នាំ​មុន​ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ ៧៣ ឆ្នាំ​ម្នាក់​ក៏​បាន​ផ្តល់​កំណើត​ដល់​ទារក​ភ្លោះ​ដោយ​សុវត្ថិភាព​បន្ទាប់​ពី​នាង​មាន​ផ្ទៃពោះ​តាម​រយៈ IVF ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​មនុស្ស​ចំណាស់​ជាងគេ​ក្នុង​ការ​សម្រាលកូន​នៅ​អាយុ​នោះ ៕

ស្រាវជ្រាវ...

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ