ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA បញ្ចេញ១៥០​លាន​ដុល្លារ​ជួយ​សមា​​​ជិក​ទូ​ទាំង​ពិភពលោក​ដែល​រង​គ្រោះ​ដោយ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

FIFA នឹង​បញ្ចេញ​មូលនិធិ​ប្រតិបត្តិការ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១៥០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​សមាគម​ជា​សមាជិក​របស់​ខ្លួន​សម្រាប់​រដូវ​កាល ២០១៩-២០ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដែល​ជា​ជំហាន​ដំបូង​នៃ​ផែនការ​ផ្តល់​ជំនួយ​ជួយ​ដល់​សហគមន៍​បាល់ទាត់​ក្នុងស្រុក ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វី​ដ​១៩ ។ វិធាន​ការណ៍​នេះ​មាន​ន័យ​ថា​ទឹកប្រាក់​សរុប​ប្រមាណ ១៥០…

FIFA នឹង​បញ្ចេញ​មូលនិធិ​ប្រតិបត្តិការ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១៥០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​សមាគម​ជា​សមាជិក​របស់​ខ្លួន​សម្រាប់​រដូវ​កាល ២០១៩-២០ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដែល​ជា​ជំហាន​ដំបូង​នៃ​ផែនការ​ផ្តល់​ជំនួយ​ជួយ​ដល់​សហគមន៍​បាល់ទាត់​ក្នុងស្រុក ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វី​ដ​១៩ ។

វិធាន​ការណ៍​នេះ​មាន​ន័យ​ថា​ទឹកប្រាក់​សរុប​ប្រមាណ ១៥០ លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​បាន​ចែកចាយ​ក្នុង​ចំណោម​សហព័ន្ធ ឬ​អង្គភាព​គ្រប់គ្រង​បាល់ទាត់​ជាតិ​ចំនួន ២១១ នៅ​ជុំវិញ​ពិភពលោក ។

ប្រធាន FIFA លោក Gianni Infantino មាន​ប្រសាសន៍​ថា «​ការ​រាតត្បាត​នៃ​វីរុស​បាន​កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​សហគមន៍​បាល់ទាត់​ទាំងមូល ហើយ​ក្នុង​នាម​ជា​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​វា​ជា​កាតព្វកិច្ច​របស់ FIFA ដែល​នៅ​ទីនោះ និង​គាំទ្រ​ដល់​អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​តម្រូវការ​យ៉ាង​ខ្លាំង ។ យើង​ចាប់ផ្តើម​ដោយ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ភ្លាម​ៗ​ដល់​សមាគម​ជា​សមាជិក​របស់​យើង ដែល​ភាគច្រើន​កំពុង​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​» ។

«​នេះ​គឺជា​ជំហាន​ដំបូង​នៃ​ផែនការ​ជំនួយ​ហិរញ្ញវត្ថុ ដែល​បាន​ឈាន​ដល់​កំរិត​មួយ​ដែល​យើង​កំពុងធ្វើការ​អភិវឌ្ឍ ដើម្បី​ឆ្លើយ​តប​នឹង​ភាព​អាសន្ន​នៅ​ទូ​ទាំង​សហគមន៍​បាល់ទាត់​ទាំងមូល ។ យើង​បាន​រួម​គ្នា​ជាមួយ​អ្នក​ពាក់ព័ន្ធ ហើយ​កំពុង​វាយតម្លៃ​នៃ​ការ​ខាតបង់ ដើម្បី​ដោះស្រាយ​ឲ្យ​សម​ស្រប និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឈាន​ទៅ​រក​ជំហាន​បន្ទាប់​» ។

ដោយ​ផ្អែក​លើ​ចំនួន​ថវិកា​សរុប​ធៀប​ទៅ​នឹង​សមាគម​នីមួយ​ៗ ចំនួន ២២១ ដែល​ជា​សមាជិក​របស់ FIFA នឹង​ទទួល​បានជា​មធ្យម ៥០​ម៉ឺន​ដុល្លារ​ដើម្បី​រួមចំណែក​ជួយ​ទប់ស្កាត់​ភាព​ខ្វះខាត​មួយ​ចំនួន​ក្នុង​រដូវ​កាល​នេះ ។

សូម​ជំរាប​​ជូន​ថា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ផ្អាក និង​រំសាយ​ចោល ។ វា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​លី​គ​ក្នុងស្រុក ក្លិប​បាល់ទាត់​ជា​ច្រើន ដែល​រហូត​ដល់​ឈាន​ដល់​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ និង​គ្រូបង្វឹក​ថែម​ទៀត​ផង ​៕ (ដកស្រង់​ចេញពី FIFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ