ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​មាន​ដំណោះស្រាយ​ថ្មី​ណាមួយ​នោះ​ទេ​ពាក់ព័ន្ធ​ការ​តវ៉ា​របស់​មាតា​បិ​តា​សិស្សសាលា CIA (មានវីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែមេសា​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ថ្មី​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​មាតា​-​បិ​តា​និង​អាណាព្យាបាល​សិស្សសាលា​អន្តរជាតិ CIA ដែល​បាន​ផ្ទុះ​ការ​ជា​ថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​សៅរ៍​ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​ឲ្យ​បាន៤៥% ។ អាណាព្យាបាល​និង​មាតា​បី​តា​សិស្ស​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ មេ​សា​ថា…

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែមេសា​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ថ្មី​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​មាតា​-​បិ​តា​និង​អាណាព្យាបាល​សិស្សសាលា​អន្តរជាតិ CIA ដែល​បាន​ផ្ទុះ​ការ​ជា​ថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​សៅរ៍​ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​ឲ្យ​បាន៤៥% ។

អាណាព្យាបាល​និង​មាតា​បី​តា​សិស្ស​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ មេ​សា​ថា «​ពុំ​មាន​ដំណោះស្រាយ​ថ្មី​ណាមួយ​នោះ​ទេ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ពួក​គាត់ ដូច្នេះ​គាត់​នឹង​រង់ចាំ​ពេល ២ ឬ ៣ ថ្ងៃ​ខាង​មុខ​បន្ត​ទៀត » ។

សូម​បញ្ជាក់​ថា​កាលពី​សៅរ៍​ទី ២៥ មេ​សា​កន្លង​ទៅ​មាតា​បី​តា និង​អាណាព្យាបាល​សិស្ស​ប្រមាណ​ជាង ២០០ នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្តងទៀត​មុខ​សា​សា CIA ផ្លូវ ២០០៤ ក្នុង​សង្កាត់​អូរ​បែក​ក្អម​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​នាយក​សាលា​អនុគ្រោះ​ដោយ​បញ្ចុះតំលៃ​៤៥% សម្រាប់​ការ​សិក្សា​តាម​ប្រ​ព​ន្ធ័​អន​ឡាញ និង​ស្មើ​សុំ​មិន​អោយ​មានការ​បង់ប្រាក់​ថ្លៃ​សិក្សា​គ្រប់​កំរិត​ចាប់ពី​ខែមេសា​នេះ​តទៅ​នៅ​ក្នុង​ស្ថានភាព​ដែល​វីរុស​កូ​វី​ដ​១៩ កំពុង​បោកបក់​នៅ​លើ​ពិភពលោក​និង​កម្ពុជា​។

នៅ​ថ្ងៃ​តវ៉ា​កន្លង​ទៅ​នេះ​មាតា​បី​តា​និង​អាណ​ព្យាបាល​សិស្ស​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ ដឹង​ថា​ការ​តវ៉ា​​ថ្ងៃ​ទី ២៥ មេ​សា​នេះ​ជា​ការ​តវ៉ា​លើក​ទី​២​ហើយ ដែល​ឪពុក​ម្តាយ និង​អាណា​ណ្យា​បាល​សិស្សសាលា​អន្តរជាតិ​CIA បាន​នាំ​គ្នា​តវ៉ា បន្ទាប់​ពី​ការ​តវ៉ា​លើក​ទី​១ មាន​ពួក​គាត់​ប្រមាណ​៦០០​នាក់ បាន​នាំ​គ្នា​ផ្តិត​មេដៃ​ផ្ញើ​ជូន​ទៅ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា មេត្តា​ជួយ​អន្តរាគមន៍​។

តាម​អាណាព្យាបាល​សិស្ស​បានអោយ​ដឹង​ថា សាលា​នេះ មាន​សិស្ស​សរុប​ប្រមាណ​៤០០០​នាក់​។ បន្ទាប់​ពី​ក្រសួង​ប្រកាស​ឲ្យ​បិទទ្វារ ខណៈ​ពេល​ដែល​មាន​ជំងឺឆ្លង​កូ​វី​ដ​-១៩​ដែល​កំពុង​តែ​រីក​រាលដាល​នោះ សាលា​បាន​តម្រូវ​ឲ្យ​សិស្ស​ទាំងអស់​សិក្សា​តាម​អន​ឡាញ​ហើយ​ការ​សិក្សា​បែប​នេះ ធ្វើ​អោយ​ពួក​គាត់ មានការ​លំបាក​ហើយ​ចំណាយ ច្រើន ស្រម​ពេល​ដែល​សេដ្ឋកិច្ច លំបាក​ធ្វើ​អោយ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​ក៍បាន​ស្នើ​សុំ​អោយ​សាលា​បញ្ចុះតម្លៃ ៥០​ភាគរយ ។

បន្ទាប់​ពី​មានការ​តវ៉ា​លើក​ទី​១ ថ្នាក់ដឹកនាំ​សាលា​រួម​ទាំង​ក្រសួង​ក៏​បាន​ជួប​ដោះស្រាយ​ដោយ​សាលា​បាន​បញ្ចុះ តែ​១៥​ភាគរយ ។ ចំណែក​ខាង​ក្រសួង​ជំរុញ​អោយ​សាលា​បញ្ចុះ​២០​ភាគរយ តែ​ពួក​គាត់​មិន​ព្រម​សុំ​ត្រឹមតែ​៤៥​ភាគរយ ។

តាម​អាណាព្យាបាល​បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា អាណាព្យាបាល​បាន​ផ្ទុះ​ការ​តវ៉ា​ម្តង​ហើយ​ដោះស្រាយ​មិន​ត្រូវ​គ្នា​ក៍​បន្ត​តវ៉ា​នៅ​ថ្ងៃនេះ​។ លា​លា​អន្តរជាតិ​នេះ​ថ្លៃ​សិក្សា​ខ្ពស់​ទៅ​តាម​កំ​រិ​ត​ចាប់ពី​៣០០០​ដុល្លារ​រហូត​ដល់​ប្រមាណ​ជាង​៦០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​គ្រួសារ​ខ្លះ​មានកូន​២ ទៅ​៣​នាក់​រៀន​នៅ​សាលា​នេះ និង​ម្យ៉ាង​ដោយសារ​ស្ថានភាព​ប​ច្ចុប្បន្ន​ប៉ះពាល់​ដោយ​កូ​វី​ដ​-១៩ ពួក​គាត់​មានការ​លំបាកខ្លាំង​ក្នុង​ការ​បង់ប្រាក់សិក្សា​។

តាម​លិខិត​ដែល​គោរព​ចូល​ទៅ​លោក​រដ្ឋ មន្ត្រី អោយ​ដឹង​ថា អាណាព្យាបាល​សិស្ស ក៍បាន​សំណូមពរ ដល​សាលា ផ្តល់​ការ​អនុគ្រោះ​និង​យោគយល់​នូវ​ចំណុច​ស្នើរ​សុំ​ដូច​ខាងក្រោម​៖ ១-បញ្ចុះ​ថ្លៃ​សិ​ស្សា ចំនួន​៥០​ភាគរយ (​សម្រាប់​សិស្ស​រៀន​តាម​អន​ឡាញ​)​ចាប់ពី​ខែមេសា ឆ្នាំ ២០២០​តទៅ​និង​រហូត​ដល់​មានការ​ប្រកាស​កាលវិភាគ​សិ​ស្សា​ថ្មី​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចំពោះ​សិស្ស​ចាប់ពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​១២(​ទាំង​អ្នក​បង់ប្រាក់​ប្រចាំខែ ត្រីមាស និង​ប្រចាំឆ្នាំ​), ២-​ផ្អាក​ជាស​ណ្តោះ​អាសន្ន ការ​សិក្សា​របស់​សិស្ស​ម​តេ​យ្យ គ្រប់​កំរិត​(K3 K5)​ដោយ​មិន​គិត​ប្រាក់​សិក្សា​ឬ​តម្រូវ​អោយ​បង់ប្រាក់​ចាប់ពី​ខែមេសា ឆ្នាំ ២០២០​នេះ​តទៅ​រហូត​ដល់​មានការ​ប្រកាស​របស់​ក្រសួង​ និង​៣-​ផ្អាក​ការ​សិក្សា គ្រប់​តំ​រិ​ត​ជា​បណ្តោះអាសន្ន (​ទោះបីជា​តាម​អន​ឡាញ​)​ប្រសិនបើ​មានការ​ប្រកាស់​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ដោយ​មិន​តម្រូវ​អោយ​បង់ថ្លៃ​សិក្សា រហូត​ដល់​មានការ​ប្រកាស់​របស់​រដ្ឋាភិបាល ។

អាណាព្យាបាល​សិស្ស​ក៍បាន​ទ​ទូ​ច​ស្នើ​សុំ​អោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ក៍​ដូច​ជា​លោក​រដ្ឋមន្ត្រី​មេត្តា​ជួយ​អន្តរាគមន៍​ផង​ដែរ​។​នៅ​ថ្ងៃ​តវ៉ា​នេះ​ដែរ គេ​ពុំ​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​សាលា​ហៅ​ជួប​ដោះស្រាយ​ឡើយ ហើយ​ក្រុម​អ្នក​តវ៉ា​ក៍បាន​បំបែក​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ ។​

ទោះបីជា​យ៉ាងណា​កោះសន្តិភាព​ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពីសា​លា អន្តរជាតិ CIA ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​បង់ថ្លៃ​នៅ​តាម​សាលា​អប់រំ​ឯកជន​នេះ ក៏​មាន​មាតា​បិ​តា​អាណាព្យាបាល​មានកូន​ៗ​រៀន​នៅ​សាលា​ឯកជន​ផ្សេង​ៗ​ទៀត​ក៏​ទាមទារ​ឲ្យ​មានការ​បញ្ចុះ​ថ្លៃ​ក្នុង​យុ​គ្គ​សម័យ​កូ​វី​ដ​-១៩ ផង​ដែរ មិនមែន​មាន​តែ​សាលា CIA នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ