ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាញ់​កាំភ្លើង​៣​នាក់​​បា.ញ់​ស្រោចលើបុរស​ម្នាក់​ក្នុងសង្កាត់ផ្សារថ្មីទី​៣​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ស្រាប់តែ​ជនប្រដាប់អាវុធ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​មិន​​ស្គាល់​ម៉ាក​បាញ់​ទៅលើ​បុរស​ម្នាក់​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ការ​​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​​កិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​ហៅ​រថយន្តសង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ទៅ​​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមេសា​…

​រាជធានីភ្នំពេញ ៖ គេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ស្រាប់តែ​ជនប្រដាប់អាវុធ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​មិន​​ស្គាល់​ម៉ាក​បាញ់​ទៅលើ​បុរស​ម្នាក់​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ការ​​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​​កិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​ហៅ​រថយន្តសង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ទៅ​​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ទល់មុខ​នឹង​ផ្សារ​សូ​រិ​យា​ម៉​ល​ ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

បុរសជាជនរងគ្រោះមិនស្គាល់អត្ត​សញ្ញាណនោះទេ ​បាន​រង​របួសធ្ងន់ ។ ចំណែក​ខ្មាន់កាំភ្លើងទាំង​​​​៣​នាក់​ខាងលើ​ក៏មិនស្គាល់អត្ត​សញ្ញាណផងដែរ បានរត់គេចខ្លួន​បាត់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​ករណី​ផ្ទុះអាវុធ​​ខាងលើ​នេះ ពួក​គាត់​បានឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន២​គ្រឿង ​ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជា​ប្រភេទ​ម៉ូតូ​ធំ​មិន​ចាំ​ម៉ាក ជិះ​ដោយ​បុរស​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ​ជិះ​គ្នា២​នាក់ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​​ខាងលើ ​ស្រាប់តែជនសង្ស័យ​បាន​ឈប់​ម៉ូតូ​រួច​ធ្វើ​សកម្ម​ភា​ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក​បាញ់​ជន​រង​គ្រោះ​ចំនួន៣​គ្រាប់ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ ត្រូវគេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងបន្ត​​ថា ក្រោយ​ពី​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​ជន​រង​គ្រោះ​រួច​​ហើយ​ បានបង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះមកពិនិត្យ​កន្លែងកើតហេតុ ដោយ​បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​១​គ្រាប់ និង​ស្រោម​កាំភ្លើង​ដែល​ជនសង្ស័យ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ ដើម្បី​ទុក​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​យក​មក​ផ្ត​​ន្ទា​ទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ