ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ថៃ​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​លឿន​ម្តងទៀត ក្នុង​​​នោះ​​រកឃើញលើ​​ជនជាតិ​ខ្មែរ​ម្នាក់

3 ឆ្នាំ មុន

​ប្រទេស​ថៃ​ ៖ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​ពី​ការ​ស្លាប់​ថ្មី​មួយ​ដោយសារ​ជម្ងឺ​កូ​វី​ដ​១៩ និង​ការ​ឆ្លង​ថ្មី​ចំនួន ៥៣​ករណី ដែល​ក្នុង​នោះ​មាន​៤២​នាក់​ជា​ពលករ​ចំណាកស្រុក​នៅ​សុង​ក្លា​។ ការ​ស្លាប់​នេះ​គឺជា​បុរស​ជនជាតិ​ថៃ​អាយុ​៤៨​ឆ្នាំ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ករណី​ដែល​បាន​រាយការណ៍​ពី​មុន​។ បងប្រុស​របស់​គាត់​ធ្វើការ​នៅ​កន្លែង​កំសាន្ត​ហើយ​ឆ្លង​ជម្ងឺ​នេះ…

​ប្រទេស​ថៃ​ ៖ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​ពី​ការ​ស្លាប់​ថ្មី​មួយ​ដោយសារ​ជម្ងឺ​កូ​វី​ដ​១៩ និង​ការ​ឆ្លង​ថ្មី​ចំនួន ៥៣​ករណី ដែល​ក្នុង​នោះ​មាន​៤២​នាក់​ជា​ពលករ​ចំណាកស្រុក​នៅ​សុង​ក្លា​។

ការ​ស្លាប់​នេះ​គឺជា​បុរស​ជនជាតិ​ថៃ​អាយុ​៤៨​ឆ្នាំ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ករណី​ដែល​បាន​រាយការណ៍​ពី​មុន​។ បងប្រុស​របស់​គាត់​ធ្វើការ​នៅ​កន្លែង​កំសាន្ត​ហើយ​ឆ្លង​ជម្ងឺ​នេះ បើ​តាម​សម្តី​របស់​លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​កូ​វី​ដ​១៩ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​។

ករណី​ថ្មី​ចំនួន ៥៣​ករណី​ត្រូវ​បាន​គេ​រាយការណ៍​ច្រើន​បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមេសា​។ មនុស្ស​៤២​នាក់​ក្នុង​ចំណោម​ពួក​គេ គឺជា​ជន​ចំណាកស្រុក​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ឯ​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​នៅ​សុង​ក្លា​ពី​បទ​ចូល​ដោយ​ខុសច្បាប់​។ ពួក​គេ​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា៣៤នាក់​ វៀតណាម ៣​នាក់​ ម៉ា​ឡេ​ស៊ី២​នាក់​ យេ​ម៉ែ​ន១​នាក់​ កម្ពុជា១​នាក់​ និង​ឥណ្ឌា១​នាក់​ ។ ការ​ឆ្លង​ត្រូវ​បាន​រក​ឃើញ​ក្នុង​កំឡុង​ពេល​ស្វែងរក​ករណី​សកម្ម​។

លោក​វេជ្ជបណ្ឌិត Taweesilp បាន​និយាយ​ថា ប្រជាជន​នៅ​សុង​ក្លា​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ហានិភ័យ​នោះ​ទេ ចាប់តាំងពី​ក្រុម​នេះ​ត្រូវ​បាន​ឃុំខ្លួន ហើយ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ លោក​បាន​បន្ត​ថា ករណី​ថ្មី​ចំនួន​៤​ទៀត​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​ទាក់ទង​ជាមួយ​អ្នកជម្ងឺ​ដែល​មាន​​ផ្ទុកវីរុសកូវីដ​​១៩​ចំនួន​៣ នាក់​ និង​អ្នក​ដែល​បាន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ចំណែក​៧​ករណី​ដែល​នៅ​សល់​ត្រូវ​បាន​រក​ឃើញ​ដោយ​ការ​ស្វែងរក​ករណី​សកម្ម​នៅ​ខេត្ត​យ៉ា​ឡា​។

ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ចំនួន ២៩០៧​ករណី នៅ​ក្នុង​ខេត្ត​ចំនួន​៦៨ មាន ២៥៤៧​ករណី​បានជា​សះស្បើយ និង ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ សព្វថ្ងៃ​នៅ​មាន​មនុស្ស​៣០៩​នាក់ កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ​ទទួល​ការ​ព្យាបាល​ជម្ងឺ​នេះ​៕ (យោង​តាមប្រភពពី www.bangkokpost.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ