ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ប្រភេទ​ណា​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​​ចៀស​វាង​បរិភោគ?

3 ឆ្នាំ មុន

ត្រី​សមុទ្រ​មួយ​ចំនួន​មាន​ជាតិ​បារត​ខ្ពស់​ហើយ​អាច​បង្ក​ការ​ពុល ​និង​គ្រោះថ្នាក់​ដល់​សុខភាព​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង ការ​បរិភោគ ច្រើន​រាល់​ត្រី​សមុទ្រ​ដែល​មាន​ជាតិ​បារត​ខ្ពស់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វេ​ប​សាយ​ Baby Center…

ត្រី​សមុទ្រ​មួយ​ចំនួន​មាន​ជាតិ​បារត​ខ្ពស់​ហើយ​អាច​បង្ក​ការ​ពុល ​និង​គ្រោះថ្នាក់​ដល់​សុខភាព​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង ការ​បរិភោគ ច្រើន​រាល់​ត្រី​សមុទ្រ​ដែល​មាន​ជាតិ​បារត​ខ្ពស់​។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​វេ​ប​សាយ​ Baby Center ។

ក្នុង​បរិមាណ​ខ្ពស់​វា​អាច​បណ្តាល​ឱ្យ​ពុល​ប្រព័ន្ធ​សរសៃប្រសាទ​ប្រព័ន្ធ​ភាពស៊ាំ​ និង​តម្រងនោម​។ វា​​ក៏​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​លូតលាស់​ធ្ងន់ធ្ងរ​ចំពោះ​កុមារ ។

ដោយសារ​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សមុទ្រ​ដែល​មានការ​បំពុល​ហើយ​ត្រី​សមុទ្រ​ធំ​ៗ អាច​ប្រមូលផ្តុំ​បរិមាណ​បារត​បាន​ច្រើន​។

ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​បាន​គេ​ណែនាំ​អោយ​កំណត់​ការ​ប្រើប្រាស់​ត្រី​ដែល​មាន​ជាតិ​បារត​ខ្ពស់​មិន​អោយ​លើស​ពី 1-2 ដង​ក្នុង​មួយ​ខែ ។

ត្រី​មាន​ជាតិ​បារត​ខ្ពស់​រួម​មាន​ត្រី​ឆ្លាម​និង​ធូ​ណា​ជាដើម​។
ទោះ​​យ៉ាងណា​ក៏​ដោយ​ វា​ជា​ការ​សំខាន់​ក្នុង​ការ​កត់​សម្គាល់ថា ​ត្រី​ទាំងអស់​មិន​មាន​ជាតិ​បារត​ខ្ពស់​ទេ ​គ្រាន់តែ​ជា​ប្រភេទ​មួយ​ចំនួន​ប៉ុណ្ណោះ​។

ការ​ទទួលទាន​ត្រី​ដែល​មាន​ជាតិ​បារត​ទាប​អំឡុង​ពេល​មាន​ផ្ទៃពោះ​ពិតជា​មាន​សុខភាព​ល្អ​ហើយ​ត្រី​ទាំងនេះ ​អាច​បរិភោគ​បាន​រហូត​ដល់​ទៅ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។ ត្រី​ខ្លាញ់​មាន​អាស៊ី​ដ​ខ្លាញ់​អូ​មេ​​ហ្គា ៣ ខ្ពស់​ដែល​មាន​សារៈសំខាន់​សម្រាប់​កូន​អ្នក​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ