ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងជួបជុំ​ពិភាក្សា​​រៀប​គម្រោង​​ចេញ​ធ្វើ​សកម្ម​ភាព​ ក្របួច.ក​ជាប់​ល្មម​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បក្សពួក​ក្រុម​ចោរហារយ​ដែល​សកម្ម​នឹង​អំពើ«​ឆក់-ប្លន់»​ចំនួន​​៣​នាក់​ទៀត ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី ២៤ មេ​សា​ ខណ​:​ដែល​ក្រុម​នេះ​កំពុង​ជួបជុំ​គ្នា នៅ​ចំណុច​ផ្លូវ​កោង​ស្រែ​មួយ​ពាន់…

ខេត្តបាត់ដំបង ​៖ បក្សពួក​ក្រុម​ចោរហារយ​ដែល​សកម្ម​នឹង​អំពើ«​ឆក់-ប្លន់»​ចំនួន​​៣​នាក់​ទៀត ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី ២៤ មេ​សា​ ខណ​:​ដែល​ក្រុម​នេះ​កំពុង​ជួបជុំ​គ្នា នៅ​ចំណុច​ផ្លូវ​កោង​ស្រែ​មួយ​ពាន់ ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹក​ថា ក្រោយ​ពី​ជន​ដៃដល់​ប៉ុន្មាន​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន​ដំបូង បាន​ឆ្លើយ​សារភាព​អំពី​បក្សពួក​មួយ​ចំនួន​ទៀត​ កំពុង​គេចខ្លួន លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​បាន​បក្សពួក​ជន​ដៃដល់ ឆក់​និង​ប្លន់ នេះ ​បាន​ចំនួន​០៣​នាក់​ទៀត​។

ជន​ទាំង​​៣​នាក់​នេះ ​១​-ឈ្មោះ វង្ស គឹ​ម​ឡា​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ វុ​ធ សុខ​ផាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ និង និង៣-ឈ្មោះ ក្រ​ត សុ​ផាក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​។

លោក​ ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា កម្លាំង​បាន​ក្រសោប​ជាប់នៅ​ពេល​ដែល​ក្រុម​នេះ​កំពុង​ជួបជុំ​ពិភាក្សា​គ្នា​រៀប​គម្រោង​ត្រៀម​ចេញ​ប្រព្រឹត្ត​អំពើ​ចោរកម្ម នៅ​លើ​ផ្លូវ​ស្ងាត់​ជាយក្រុង​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង ដែល​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ពណ៌​ខ្មៅ ចំនួន​០២​គ្រឿង (​មធ្យោ​បាយ​ជិះ​ធ្វើ​សកម្មភាព​) កាំបិត​ចំនួន ០២​ដើម​, ទូរ​សព្ទ​ដៃ​ម៉ាក iphone xs max មួយ​គ្រឿង ( ជា​របស់​ជន​រង​គ្រោះ )​។

បើ​តាម​ចម្លើយ​បឋម​ដែល​ពួក​គេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ជាមួយនឹង​ជន​ដៃដល់​ប៉ុន្មាន​នាក់​ទៀត​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺជា​បក្សពួក​តែ​មួយ​។ ក្រុម​នេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ខ្លាំង ចាប់តាំងពី​ដើម​ខែមករា រហូត​មក​ដល់​ពេល​នេះ​។ បទល្មើស​ដែល​ពួក​គេ​ប្រព្រឹត្តិ គឈ«ឆក់​និង​ប្លន់​»​អ្នកដំណើរ​តាម​ដងផ្លូវ ហើយ​មិន​ថា ​យប់​ឬ​ថ្ងៃ​នោះ​ទេ ឱ្យ​តែ​ពួក​គេ​ជួប​ប្រទះ​កន្លែង​ណា​ក៏​ពួក​គេ​ធ្វើ​សកម្ម​ភាពឱ្យ​តែ​មានឱកាស​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រុម​ចោរ​ដៃ​ស្អិត​មាន​បក្សពួក​ច្រើន​ណាស់ ហើយ​បច្ចុប្បន្ន​នៅ​មាន​បក្សពួក​ប៉ុន្មាន​នាក់​ទៀត​ដែល​មន្ត្រី​ជំនាញ​កំពុង​ក្រ​បួ​សក តែ​ពួក​គេ​កំពុង​លាក់ខ្លួន​ ។ ទោះ​យ៉ាងណា ​ពេល​នេះ​មន្ត្រី​ជំនាញកំពុង​សាកសួ​ជនសង្ស័យ​ទាំង​០៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ចាត់​ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ