ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩​ទាំង​៦​នាក់​នៅ​សៀមរាប​ជា​អស់ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ក្រ​សូ​ង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​អោយ​ដឹង​ថា ​នៅ​ថ្ងៃនេះ​ថា​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៧​នាក់​​​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​ចំណោម​នោះ មាន​ម្នាក់​នៅ​ខេត្តសៀមរាប​ បានជា​សះស្បើយ​ដោយ​ធ្វើ​អោយ​ខេត្តសៀមរាប ​លែង​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​តទៅ​ទៀត ​។ ខេត្តសៀមរាប​កន្លង​មក​ មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​៦​នាក់…

ក្រ​សូ​ង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​អោយ​ដឹង​ថា ​នៅ​ថ្ងៃនេះ​ថា​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៧​នាក់​​​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​ចំណោម​នោះ មាន​ម្នាក់​នៅ​ខេត្តសៀមរាប​ បានជា​សះស្បើយ​ដោយ​ធ្វើ​អោយ​ខេត្តសៀមរាប ​លែង​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​តទៅ​ទៀត ​។

ខេត្តសៀមរាប​កន្លង​មក​ មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​៦​នាក់ ​ហើយ​ទាំង​៦​នាក់​បានជា​សះស្បើយ បន្ទាប់​ពី​ការ​ជា​សះស្បើយ​អ្នក​ចុង​ក្រោយ ​ត្រូវ​ប្រកាស​នៅ​ថ្ងៃនេះ​។

ការ​លែង​មាន​អ្នកមាន​ជំងឺ​កូ​វី​ដ​១​៩នៅ​ខេត្តសៀមរាប​​អាច​នឹង​បន្ថយ​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​នៅ​ក្នុង​ខេត្ត​នេះ​ហើយ ​ក៏​អាច​នឹង​ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ​ដើម្បី​ទៅ​លេង​ខេត្ត​នេះ​វិញ​ដែរ​។

កន្លង​មក វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប ​បាន​រង​ផល​ប៉ះ​​ពាល់​យ៉ាង​ធ្ងន់ធ្ង​រ​ ដោយសារ​មេរោគ​កូ​វី​ដ​១៩​ ។ សណ្ឋាគារ ​និង​ផ្ទះសំណាក់​ជាច្រើន​ត្រូវ​បិទទ្វារ ដោយសារ​មិន​មាន​ភ្ញៀវ​មក​ស្នាក់​នៅ ​។

វា​ក៏​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ​នៅ​ក្នុង​ខេត្ត​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ