ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាស់​ជាង២​ម៉ឺន ​សា​ប៊ូ និងអាកុល ​ទុក​ការ​​​ពារ​​​​កូ​វី​ដ​-១៩​ក្នុងមូល​ដ្ឋាន​ក្រចេះ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ សម្ភារ​រួម​មាន​ម៉ាស់​ចំនួន​ជាង២​ម៉ឺន​ម៉ាស់ សា​ប៊ូ៤​កេះ អាកុល​៦​ប៊ីដុង ថវិកា​ក៏​ដូច​ជា​សម្ភារ ពេទ្យ​មួយ​ចំនួន​ទៀត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រគល់​ជូន​ដល់​មន្ទីរ​សុខា​ភិ​បាល​ខេត្​និង​សាខា​កាក​បាទក្រហម​​​​ខេត្ត សម្រាប់​ប្រើប្រាស់​ជួយ​សង្គ្រោះ​សុខភាព​ប្រជា​ពល​រដ្ឋ​ទប់ស្កាត់ជំងឺ​កូ​​វី​ដ​-១៩​ ។…

ខេត្តក្រចេះ ​៖ សម្ភារ​រួម​មាន​ម៉ាស់​ចំនួន​ជាង២​ម៉ឺន​ម៉ាស់ សា​ប៊ូ៤​កេះ អាកុល​៦​ប៊ីដុង ថវិកា​ក៏​ដូច​ជា​
សម្ភារ ពេទ្យ​មួយ​ចំនួន​ទៀត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រគល់​ជូន​ដល់​មន្ទីរ​សុខា​ភិ​បាល​ខេត្​និង​សាខា​កាក
​បាទក្រហម​​​​ខេត្ត សម្រាប់​ប្រើប្រាស់​ជួយ​សង្គ្រោះ​សុខភាព​ប្រជា​ពល​រដ្ឋ​ទប់ស្កាត់ជំងឺ​កូ​​វី​ដ​-១៩​ ។

ប្រធានគណៈ​កម្មាធិការ​ប្រឆាំង​ជំងឺកូ​វី​ដ​-១៩ខេត្ត​និង​ជា​អភិបាលខេត្ត​ក្រចេះ លោក វ៉ា​ថន​ កាលពីព្រឹក​ថ្ងៃ​ទី ២៤ ​មេសា បាន​ធ្វើ​ពិធី​ប្រគល់​សម្ភារដែល​បាន​មក​ពី​ការ​ឧ​ប​ត្ថ​ម​ផ្តល់​ជូន​ពីសប្បុរសជន​នានា​ក្នុង​ខេត្ត ផ្តល់​ជូន​បន្ត​ដល់​មន្ទីរ​សុខាភិបាល និង​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​ប្រយោជន៍​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាពជួយ​សង្គ្រោះ​សុខភាព ​និង​ជីវភាព ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក្នុង​ការ​ទប់ស្កាត់​នូវ​ជម្ងឺ​កូ​វី​ដ​-១៩ ។

គណៈ​អភិបាលខេត្ត​លោក វ៉ា ថន បាន​មាន​ប្រសាសន៍​​​ថា អំណោយ​ជា​សម្ភារនិង​ថវិកា​ដែល​រដ្ឋបាល​ខេត្ត​ទទួល​បាន​ទាំង​អស់នេះ រដ្ឋបាល​ខេត្ត​បាន​នឹង​កំពុងធ្វើការ​ប្រគល់ជូន​អាជ្ញាធរ​ជំនាញ និង​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព និង​ជា​ពិសេស​បង ប្អូន​កម្មករ​ពលករ ដែល​ត្រឡប់​មក​ពី​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ធ្វើ​ដំណើរ​ចូល​មក​ភូមិ កំណើត​របស់​ខ្លួន​វិញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ដាក់​ឲ្យ​ពួក​គាត់​រស់នៅ​ដាច់​ដោយឡែក ពី​គ្រួសារ​ចំនួន​១៤​ថ្ងៃ ​ក្នុង​ការ​តាមដាន​ស្ថាន​ភាពជំងឺ​​កូ​វី​ដ​-១៩​។

លោក​អភិបាលខេត្ត​ ក៏បាន​សម្តែង​ការ​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិ​បាល ​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្តក្នុង​ការ​ទប់ស្កាត់​និង​កាត់​បន្ថយ​ការ​ចម្លងរីក​រាលដាល​នូវ​មេរោគ​ជំងឺ​កូ​វី​ដ​-១៩ក្នុង​មូលដ្ឋាន​ខេត្តក្រចេះ ​ហើយ​សូម​ឲ្យ​បន្ត​ការ​ឧបត្ថម្ភគាំទ្រក្នុង​ការងារ​មនុស្សធម៌​ក្នុង​វិស័យ​សុខាភិ​បាល ។

បញ្ជាក់​ផង​ដែរ​ថា ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត គិត​មក​ទល់​ពេល​នេះ រដ្ឋ​បាន​ខេត្ត​ទទួល​
បាន​អំ​ណោ​យជា​សម្ភារ និង​ថវិកា​ពី​គ្រប់​មន្ទីរ​អង្គភាព​ និង​សប្បុរសជន​ក្នុងយុទ្ធនាការ​សង្គ្រោះ​សុខភាព​ និង​ជីវភាព​ប្រជាជន​ពីជំងឺ​កូ​វី​ដ​-១៩​រួម​មាន​៖ សម្បុរ​សជន​ក្នុង​ខេត្ត ចំនួន​ប្រមាណ​ជាង៧០​លាន​រៀល និង ៣.២០០ដុល្លា​អា​មេ​រិ​ក ថវិកា​របស់​មន្ត្រីរាជការ ដែល​បរិ​ច្ចាក​ប្រាក់​បៀរ​វត្ស​ផ្ទាល់ខ្លួនចំនួន​ប្រមាណ​ជាង ២៣០លាន​រៀល​៕

អត្ថបទសរសេរ ដោយ