ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយម​ន័យ​នៃ​ភាព​ជោគជ័យ​ល្អ​បំផុត​ពី​បុរស​ដែល​មាន​ជាងគេ​លើ​លោក

3 ឆ្នាំ មុន

មនុស្ស​ម្នាក់​ៗ​តែងតែ​ទទួល​រង​ឥទ្ធិពល​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​មនុស្ស​ដែល​ខ្លួន​គោរព​ស្រលាញ់ ។ ជាក់ស្តែង សូ​ម្បី​តែ​មហាសេដ្ឋី​ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ឥទ្ធិពល​មួយ​ចំនួន​អាច​ជំរុញ​ទឹកចិត្ត​មនុស្ស​ម្នាក់​ឲ្យ​សម្រេច​បាន​កិច្ចការ​ធំ​ៗ​ក្នុង​ជីវិត​ដែរ ។ និយម​ន័យ​ភាព​ជោគជ័យ​របស់​លោក…

មនុស្ស​ម្នាក់​ៗ​តែងតែ​ទទួល​រង​ឥទ្ធិពល​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​មនុស្ស​ដែល​ខ្លួន​គោរព​ស្រលាញ់ ។ ជាក់ស្តែង សូ​ម្បី​តែ​មហាសេដ្ឋី​ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ឥទ្ធិពល​មួយ​ចំនួន​អាច​ជំរុញ​ទឹកចិត្ត​មនុស្ស​ម្នាក់​ឲ្យ​សម្រេច​បាន​កិច្ចការ​ធំ​ៗ​ក្នុង​ជីវិត​ដែរ ។

និយម​ន័យ​ភាព​ជោគជ័យ​របស់​លោក រ៉ា​ហ្វ​វ៉​ល​ដូ អេ​មើ​សាន់ (Ralph Waldo Emerson) បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ។ លោក​ថែម​ទាំង​សរសេរ​វា​រួច​បិទ​ជាប់​នឹង​ទូរ​ទឹកកក​របស់​លោក​ថែម​ទៀត ។
ក្នុង​នោះ​មាន សំណើច ការ​គោរព សេចក្តី​ស្រលាញ់ សម្រស់ សុខភាព សុភមង្គល និង​សប្បុរសធម៌ ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ ។ ចំណុច​ទាំងនេះ​អាច​ជា​លទ្ធផល​ដែល​បាន​មក​ពី​ជីវិត​ដ៏​មាន​ន័យ​ព្រោះតែ​មនុស្ស​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ពួក​គេ​ស្រលាញ់ ។

លោក បេ​សូ​ស ធ្លាប់​បាន​និយាយ​ថា «​អ្នក​មិន​ជ្រើសរើស​ការងារ​ដែល​អ្នក​ស្រលាញ់​ទេ តែ​ការងារ​ដែល​អ្នក​ស្រលាញ់​ជ្រើស​អ្នក ។ មនុស្ស​គ្រប់​ៗ​គ្នា​តែងតែមាន​កិច្ចការ​ដែល​ខ្លួន​ស្រលាញ់ ហើយ​មនុស្ស​ដែល​មានសំណាង​ខ្ពស់​ជា​មនុស្ស​ដែល​ធ្វើការ​ងារ​ដែល​ពួក​គេ​ស្រលាញ់​ដល់ទី​បញ្ចប់​» ។

ការ​ធ្វើការ​ដែល​ខ្លួន​ស្រលាញ់​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​គឺ​វា​ធ្វើ​ឲ្យ​មនុស្ស​មានចិត្ត​ចង់ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ព្រោះ​វា​ជា​ការងារ​ដែល​អ្នក​ស្រលាញ់ ។ លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ធ្លាប់​បាន​និយាយ​ថា «​ក្នុង​ពិភព​អាជីវកម្ម មនុស្ស​ដែល​ជោគជ័យ​ជាងគេ​គឺជា​មនុស្ស​ដែល​ធ្វើ​អ្វី​ដែល​ពួក​គេ​ស្រលាញ់​» ។

មនុស្ស​ជា​ច្រើន​មិន​មានឱកាស​ក្នុង​ការ​ធ្វើការ​ងារ​ដែល​ពួក​គែ​ស្រលាញ់​ទេ​ព្រោះតែ​កត្តា​ប្រាក់​ចំណូល សុខភាព និង​សន្តិសុខ​ការងារ​ជាដើម​ទោះជា​ពួក​គេ​មិន​ចូល​ចិត្ត​ការងារ​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​ពិតមែន​ក្តី ។ ហើយ​មនុស្ស​ជា​ច្រើន​មាន​ក្តី​សុបិន​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ស្រលាញ់​ជា​រៀងរាល់ថ្ងៃ ។

សម្រាប់​សហគ្រិន និង​អាជីវករ ការ​ធ្វើការ​ដែល​ខ្លួន​ស្រលាញ់​ជា​កត្តា​សំខាន់​មួយ​ដែល​នាំ​យក​សុភមង្គល​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដឹង​ច្បាស់​ពី​កិច្ចការ​ដែល​អ្នក​ស្រលាញ់​គួរតែ​មាន​អាទិភាព​ខ្ពស់​ជាងគេ ។ ប្រសិនបើ​អ្នក​មិនដឹង​ពី​ការងារ​ដែល​អ្នក​ស្រលាញ់​ទេ ជំហាន​ទី​មួយ​គឺ​អ្នក​ត្រូវ​តែ​យល់​ដឹង​បន្ថែម​ពី​ខ្លួនឯង​រហូត​ដល់​អ្នករក​វា​ឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ