ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ពិសេស​ដែល​មហាសេដ្ឋី​មួយ​រូប​ចង់​បង្រៀន​ដល់​អ្នក​វ័យក្មេង

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ជា​វិនិយោគិន​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ទូលំទូលាយ​ផ្នែក​វិភាគ​អាជីវកម្ម​ទេ តែ​លោក​ក៏​ជា​ប្រភព​នៃ​ចំណេះដឹង​ក្នុង​ជីវិត​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​វ័យ ។ លោក​ធ្លាប់​បាន​និយាយ​ក្នុង​អត្ថបទ​ដែល​លោក​សរសេរ​ថា…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ជា​វិនិយោគិន​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ទូលំទូលាយ​ផ្នែក​វិភាគ​អាជីវកម្ម​ទេ តែ​លោក​ក៏​ជា​ប្រភព​នៃ​ចំណេះដឹង​ក្នុង​ជីវិត​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​វ័យ ។

លោក​ធ្លាប់​បាន​និយាយ​ក្នុង​អត្ថបទ​ដែល​លោក​សរសេរ​ថា សារសំខាន់​ដែល​លោក​គិត​ថា​អ្នក​នៅ​វ័យក្មេង​គួរតែ​យកចិត្តទុកដាក់​លើ គឺ​ការ​មើលថែ​រក្សា​រាង​កាយ និង​សតិ​ឲ្យ​បាន​ល្អ ។ លោក​បាន​លោក​ឧទាហរណ៍​ដ៏​ងាយ​យល់​មួយ​ដើម្បី​បកស្រាយ ។«​ឧទាហរណ៍​ថា ខ្ញុំ​ស្នើ​ទិញ​រថយន្ត​ក្នុង​ក្តី​សុបិន​ឲ្យ​អ្នកមួយ​គ្រឿង ។ អ្នក​អាច​ជ្រើស​រថយន្ត​ប្រភេទ​ណា​ក៏​បាន​ដែរ ហើយ​ពេល​ដែល​អ្នក​ចេញពី​រៀន​នៅ​ពេល​រសៀល រថយន្ត​នោះ​នឹង​រង​ចាំ​អ្នក​នៅផ្ទះ​» ។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​នោះ គឺ​វា​ជា​រថយន្ត​តែ​មួយ​គត់​ដែល​អ្នក​អាច​មាន​ក្នុង​មួយ​ជីវិត​នេះ ។

បន្ទាប់​ពី​ដឹង​លក្ខខណ្ឌ​ហើយ តើ​អ្នក​នឹង​ធ្វើ​យ៉ាងដូចម្តេច​លើ​រថយន្ត​នោះ? លោក បា​ហ្វេ​ត បាន​បន្ត​ថា «​អ្នក​ប្រហែលជា​អាន​សេចក្តីណែនាំ​បួន​ដង​មុន​ពេល​បើកបរ​វា អ្នក​ប្រហែលជា​ចតវា​ទុក​នៅផ្ទះ ការពារ​វា​គ្រប់ពេល ឧស្សាហ៍​ប្តូរ​ប្រេង​ជាង​ធម្មតា​ដល់​ទៅ​ពីរ​ដង ។ ប្រសិនបើ​អ្នក​មើលឃើញ​ភាព​ច្រេះ​បន្តិច អ្នក​នឹង​យក​វា​ទៅ​ជួសជុល​ភ្លាម​ដើម្បី​ការពារ​មិន​ឲ្យ​វា​រីក​រាលដាល ព្រោះ​អ្នកដឹង​ថា​វា​ត្រូវ​តែ​នៅ​ល្អ​អស់​មួយ​ជីវិត​របស់​អ្នក​» ។

លោក បា​ហ្វេ​ត បាន​និយាយ​ថា វា​ប្រៀប​បាន​នឹង​រាង​កាយ និង​សតិ​របស់​អ្នក​ដែរ ។ ការ​មើលថែ​រថយន្ត​របស់​អ្នក​មិន​គួរ​មាន​ភាព​ខុស​គ្នា​ពី​ការ​មើលថែ​រាង​កាយ​របស់​អ្នក​ទេ ។ លោក​បាន​បកស្រាយ​ថា «​អ្នកមាន​សតិ និង​រាង​កាយ​តែ​មួយ​ទេ​អស់​មួយ​ជីវិត​នេះ ។ ប្រសិនបើ​អ្នក​មិន​មើលថែ​វា​ពេល​ដែល​អ្នក​នៅ​វ័យក្មេង វា​ប្រៀប​បាន​ដូចនឹង​ចត​រថយន្ត​ចោល​នៅ​ក្រៅ​ខណៈ​ដែល​មាន​ព្យុះ​ទឹកកក និង​ការ​ទុក​ឲ្យ​ដុះ​ច្រេះ​ពេញ​រថយន្ត​ជាដើម ។ ប្រសិនបើ​អ្នក​មិន​មើលថែ​សតិ និង​រាង​កាយ​របស់​អ្នក​ពេល​នេះ​ទេ ពេល​ដែល​អ្នក​អាយុ ៤០ ឬ ៥០​ឆ្នាំ អ្នក​ប្រៀប​បាន​ដូច​ជា​រថយន្ត​មួយ​គ្រឿង​ដែល​មិន​អាច​បើក​ទៅ​មុខ​បាន​» ។

សម្រាប់​លោក បា​ហ្វេ​ត ផ្ទាល់ លោក​ក៏​ព្យាយាម​អនុវត្ត​តាម​ដំបូន្មាន​ដែល​លោក​ប្រាប់​ដល់​អ្នក​ដទៃ​ដែរ ។ កាលពី​ឆ្នាំ ២០០៧ ឬ​ពេល​ដែល​លោក​មាន​អាយុ​ខ្ទង់ ៧០ លោក​បាន​ប្រាប់​ដល់ CNBC ថា វេជ្ជ​ណ្ឌិ​តរបស់​លោក​បាន​ប្រាប់​លោក​កាលពី​ពីរ​ឆ្នាំ​មុន​ថា លោក​ត្រូវ​តែ​ជ្រើសរើស​រវាង​ទទួលទាន​អាហារ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ឬ​ធ្វើ​លំ​ហាត់ប្រាណ ។ លោក បា​ហ្វេ​ត បាន​ជ្រើសរើស​ជម្រើស​ទី​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ