ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាកល្បង​ដែល​ជួយ​ឲ្យ​អ្នកដឹង​ថា នរណា​ដែល​អ្នក​គួរ​ទុកចិត្ត !

3 ឆ្នាំ មុន

គ្រាអាសន្ន​ជា​ឱកាស​ក្នុង​ការ​រៀន​ជំនាញ​ថ្មី​ៗ និង​ដុះខាត់​អាកប្បកិរិយា​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកដឹកនាំ​មាន​សមត្ថភាព​ខ្ពស់ ។ ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក៏​ជា​ឱកាស​សម្រាប់​ការ​រៀនសូត្រ​ដែរ ជា​ពិសេស គឺ​ពី​ប្រភព​ព័ត៌មាន​ដែល​អ្នក​គួរ​ទុកចិត្ត ។ លោក​មហាសេដ្ឋី…

គ្រាអាសន្ន​ជា​ឱកាស​ក្នុង​ការ​រៀន​ជំនាញ​ថ្មី​ៗ និង​ដុះខាត់​អាកប្បកិរិយា​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកដឹកនាំ​មាន​សមត្ថភាព​ខ្ពស់ ។ ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក៏​ជា​ឱកាស​សម្រាប់​ការ​រៀនសូត្រ​ដែរ ជា​ពិសេស គឺ​ពី​ប្រភព​ព័ត៌មាន​ដែល​អ្នក​គួរ​ទុកចិត្ត ។

លោក​មហាសេដ្ឋី ឆា​លី ម៉ាង​ហ្គឺ (Charlie Munger) ដែល​ជា​ដៃគូ​វិនិយោគ​របស់​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) នៅ​ក្រុមហ៊ុន Berkshire Hathaway មានការ​សាកល្បង​មួយ​ដែល​អាច​វែកញែក​ថា​មនុស្ស​ម្នាក់​ពិតជា​គួរ​ឲ្យ​ទុកចិត្ត​បាន ឬ​អត់ ។

១. វាស់វែង​ចំណេះដឹង​របស់​ពួក​គេ
មនុស្ស​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​លើ​ប្រធានបទ​ណាមួយ​ភាគច្រើន​ជា​មនុស្ស​ដែល​មានបទពិសោធន៍​ច្រើន និង​មនុស្ស​ដែល​ត្រូវ​បាន​អ្នក​ដទៃ​ទទួលស្គាល់​ក្នុង​វិស័យ​របស់​ពួក​គេ ។ ឧទាហរណ៍​ដូច​ជា​ក្នុង​កំឡុង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​ជាដើម ។ ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បំផុត គឺ​គួរតែ​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ច្បាស់លាស់ មិនមែន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែល​អ្នក​ឃើញ​លើ​ប្រព័ន្ធ​សង្គម​ទេ ។
ក្នុង​អាជីវកម្ម អ្នក​នឹង​ជួប​មនុស្ស​ជា​ច្រើន​ដែល​គិត​ថា​ខ្លួន​ដឹង​ច្រើន ឬ​ព្យាយាម​បង្ហាញ​ថា​ខ្លួន​ដឹង​ច្រើន​ទោះជា​មិន​មានបទពិសោធន៍ ឬ​បាន​ធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់​ជា​មុន​សិន​ក៏​ដោយ ។ ជា​ទូទៅ អ្នក​អាច​រក​ឃើញ​មនុស្ស​ទាំងនេះ​បាន​ប្រសិនបើ​អ្នក​សួរនាំ​បន្ថែម​លើ​អំណះអំណាង​របស់​ពួក​គេ​ឲ្យ​កាន់តែ​ជ្រៅ ។

២. វាស់វែង​អ្វី​ដែល​ពួក​គេ​មិន​ចេះ
យោង​ទៅ​តាម​អ្នកនិពន្ធ​សៀវភៅ The Art of Thinking Clearly បាន​ឲ្យ​ដឹង​ថា ចំណុច​មួយ​ដែល​បែងចែក​រវាង​អ្នកជំនាញ​ពិតប្រាកដ និង​អ្នក​ដែល​ធ្វើ​ពុត​ជា​អ្នកចេះ គឺ​អ្នកជំនាញ​ពិតប្រាកដ​ទទួលស្គាល់​អ្វី​ដែល​ខ្លួន​មិន​ចេះ ឬ​មិន​ច្បាស់លាស់ ។ ប្រសិនបើ​ពួក​គេ​ប្រទះ​ឃើញ​ថា ខ្លួន​មិន​អាច​ឆ្លើយ​នឹង​សំណួរ​អ្វីមួយ ពួក​គេ​មិន​ខ្លាច​នឹង​ឆ្លើយ​ថា​ពួក​គេ​មិន​ចេះ​ឡើយ ។

ជាក់ស្តែង មនុស្ស​ម្នាក់​ៗ​តែងតែមាន​ទស្សនៈ​រៀង​ៗ​ខ្លួន​ជា​ពិសេស​ពេល​ដែល​អនាគត​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ច្បាស់លាស់ ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា គំនិត​របស់​មនុស្ស​គួរតែ​មាន​តម្លៃ​ស្មើ​ៗ​គ្នា​ទេ ។ សម្រាប់​មនុស្ស​ដែល​ត្រូវ​ធ្វើការ​សម្រេច​ចិត្តធំ​ៗ អ្នក​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​រក​មនុស្ស​ដែល​អ្នក​អាច​ពឹងផ្អែក​បាន​មុន​ពេលធ្វើការ​សម្រេចចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ