ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ អាជីវកម្ម​ដែល​បង្កើត​ផលិតផល​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

អាជីវករ​រាប់​លាន​នាក់​កំពុង​តែ​ព្យាយាម​កែសម្រួល​ផលិតផល និង​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ ។ អាជីវកម្ម​ជា​ច្រើន​បាន​គិត​ឃើញ​គំនិត​ថ្មី​ៗ​ដែល​ជួយ​ដល់​អតិថិជន​របស់​ពួក​គេ​ក្នុង​ការ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. កម្មវិធី​គ្រប់គ្រង​អ្នក​ស្ម័គ្រចិត្តកម្មវិធី Zelos…

អាជីវករ​រាប់​លាន​នាក់​កំពុង​តែ​ព្យាយាម​កែសម្រួល​ផលិតផល និង​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ ។ អាជីវកម្ម​ជា​ច្រើន​បាន​គិត​ឃើញ​គំនិត​ថ្មី​ៗ​ដែល​ជួយ​ដល់​អតិថិជន​របស់​ពួក​គេ​ក្នុង​ការ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. កម្មវិធី​គ្រប់គ្រង​អ្នក​ស្ម័គ្រចិត្ត
កម្មវិធី Zelos ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការ​គ្រប់គ្រង​អ្នក​ស្ម័គ្រចិត្ត ។ វា​ធ្លាប់​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​គ្រប់គ្រង​កម្មវិធី​ផ្សេង​ៗ ប៉ុន្តែ​បន្ទាប់​ពី​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ នៅ​អ៊ឺ​រ៉ុ​ប កម្មវិធី​ខាងលើ​បាន​សហការ​ជាមួយនឹង Trello ក្នុង​ការ​ផ្តល់​វិធី​ក្នុង​ការ​ទាក់ទង​រក​អ្នក​ស្ម័គ្រចិត្ត​ជួយ​ដល់​ពលរដ្ឋ​ជរា ។ ក្នុង​រយៈពេល ២៤​ម៉ោង ពួក​គេ​ទទួល​បាន​មនុស្ស ១​ពាន់​អ្នក​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត ។

២. ម៉ាស៊ីន​កម្ចាត់​មេរោគ​ពេញ​មួយ​តួខ្លួន
ក្រុមហ៊ុន Boster Biological Technology នៅ​រដ្ឋ California សហរដ្ឋអាមេរិក ជា​ក្រុមហ៊ុន​ផលិត​ប្រដាប់​ធ្វើតេស្ត​សម្រាប់​ជំងឺ​ផ្សេង​ៗ​តាំងពី​ឆ្នាំ ១៩៩៣ ។ ព្រោះតែ​កូ​វី​ដ ១៩ ពួក​គេ​បាន​ងាក​ទៅ​កាន់ការ​ស្រាវជ្រាវ​លើ​ផលិតផល​ថ្មី​មួយ​ដែល​អាច​កម្ចាត់​មេរោគ​ពេញ​មួយ​តួខ្លួន​មនុស្ស ។ ពួក​គេ​ក៏​កំពុង​តែ​បង្កើត​ម៉ាស៊ីន​វាស់​កម្តៅ​ខ្លួន​ដែល​អាច​ប្រើប្រាស់​នៅ​អាកាសយានដ្ឋាន និង​អគារ​ផ្សេង​ៗ​នៅ​សហរដ្ឋអាមេរិក​ដែរ ។

៣. ម៉ាស់​មុខ​សម្រាប់​កុមារ
ក្រុមហ៊ុន​ផលិត​របស់​ក្មេង​លេង Bunnies By The Bay កំពុង​តែ​ផលិត​ម៉ាស់​មុខ​សម្រាប់​កុមារ និង​បុគ្គលិក​ក្នុង​វិស័យ​សុខាភិបាល​ដែល​ពោរពេញ​ទៅ​ដោយ​រូប​ទន្សាយ និង​គំនូរ​ផ្សេង​ៗ​ទៀត ។ ពួក​គេ​ក៏​កំពុង​តែ​បរិ​ច្ចាក​ផលិតផល និង​ធនធាន​ដទៃ​ទៅ​ដល់​មន្ទីរពេទ្យ ព្រមទាំង​ក្រុម​ធ្វើការ​ជាមួយ​មន្ទីរ​កុមារ​កំព្រា​ជាដើម​ដែរ ។

៤. បារ​អន​ឡាញ
បារ Stay the Fck Home ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភ្នាក់ងារ​រុ​ស្ស៊ី Shishki ដែល​មាន​គោលបំណង​ជំរុញ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ស្នាក់​នៅ​ក្នុងផ្ទះ​ក្នុង​កំឡុង​ពេល​ប្រទេស​កំពុង​ព្យាយាម​ទប់ទល់​នឹង​កូ​វី​ដ ១៩ ។ បារ​អន​ឡាញ​នេះ​មាន​ផ្តល់​ជា​សេវាកម្ម​ខ​ល​វី​ដេ​អូ​ឆ្លង​ព្រំដែន ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ជួប​គ្នា ផឹក​នៅផ្ទះ​រៀងខ្លួន និង​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ