ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពេល​តែមួយ ខ្យល់​​វាយប្រហារ​​លើ​ស្រុក​ចំនួន​៤​ឡើង​សាហា.វ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ស្រុក​ចំនួន​០៤ក្នុង​ខេត្តបាត់ដំបង បាន​រង​ការ​វាយប្រហារ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជាង​៤២០​ខ្នង តែ​មិន​ទាន់​មាន​របាយ​ការ​ណ៏​ស្ដី​ពី​គ្រោះថ្នាក់​មនុស្ស ឬខូចខាត​ផលដំណាំ​នៅឡើយ​ទេ​…

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ស្រុក​ចំនួន​០៤ក្នុង​ខេត្តបាត់ដំបង បាន​រង​ការ​វាយប្រហារ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជាង​៤២០​ខ្នង តែ​មិន​ទាន់​មាន​របាយ​ការ​ណ៏​ស្ដី​ពី​គ្រោះថ្នាក់​មនុស្ស ឬខូចខាត​ផលដំណាំ​នៅឡើយ​ទេ​ ។

របាយ​ការ​ណ៍​នានាដែល​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​ដ៏​សាហាវ​ដែល​លាយឡំ​ជាមួយ​ភ្លៀង និង ផ្ទ​រ​រន្ទះ​ផង បាន​ចាប់​កើតឡើង​តាំងពី​រសៀល​រហូត​ដល់​យប់ ហើយ​បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ស្រុក​ចំនួន​០៤ គឺ​ស្រុក​រុក្ខ​គិរី ស្រុក​បាណ​ន់ ស្រុក​រតន​មណ្ឌល និងស្រុក​កំ​រៀង​ ។ បើ​តាម​របាយ​ការ​ណ៍ដដែល ស្រុក​រុក្ខ​គិរី ប៉ះ​ទៅ​លើ​ឃុំ​ចំនួន​០៣ គឺ​ឃុំ​បា​សាក់ ខូចខាត​ផ្ទះ​អស់​ចំនួន​៣៩​ខ្នង ឃុំ​ស្ដុក​ប្រវឹក ខូចខាត​ផ្ទះ​អស់​ចំនួន​១០​ខ្នង និង ឃុំ​មុខរា​ហ៏ ខូចខាត​ផ្ទះ​អស់​ចំនួន​០៤​ខ្នង សរុប​អស់​ចំនួន​៥៣​ខ្នង ​។

ស្រុក​បាណ​ន់ ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​មួយ​ចំនួន នៅ​ឃុំ​ស្នឹង ខូចខាត​ផ្ទះ​អស់​ចំនួន​២២​ខ្នង​។ ស្រុក​កំ​រៀង ប៉ះ​ទៅ​លើ​ឃុំ​ចំនួន​០៥ គឺ​ឃុំ​ត្រាង ខូចខាត​ផ្ទះ​អស់​ចំនួន​៩​ខ្នង​, ឃុំ​អូរ​ដា ខូចខាត​ផ្ទះ​អស់​ចំនួន​១០​ខ្នង​, ឃុំ​កំ​រៀង ខូចខាត​ផ្ទះ​អស់​ចំនួន​១២​ខ្នង​, ឃុំ​តា​សែន អស់​ចំនួន​៨៥​ខ្នង និង ឃុំ​តា​ក្រី អស់​ចំនួន​១១០​ខ្នង សរុប​ខូចខាត​អស់​ចំនួន​២២៦​ខ្នង​។ ស្រុក​រតន​មណ្ឌល ប៉ះពាល់​ទៅ​ល​ល​ភូមិ​ចំនួន​០៦ នៅ​ក្នុង​ឃុំរ​ស្នី​សង្ហា បណ្ដាល​ឲ្យ​ខូចខាត​សរុប​ចំនួន​១២៧​ខ្នង​។

ប៉ុន្តែ​ភាគច្រើន​លើសលុប​គឺ​លំនៅ​ឋាន​ទាំងនោះ​ខូចខាត​ដំបូល តែ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​អំពី​ការ​ខូចខាត​ផលដំណាំ ឬ គ្រោះថ្នាក់​ដល់​មនុស្ស​នៅឡើយ​ទេ​។ មន្ត្រី​រដ្ឋបាល​ខេត្ត បាន​និយាយ​ថា នេះ​គ្រាន់តែ​ជា​របាយ​ករ​ណ៍បឋម ដែល​មន្ត្រី​មូលដ្ឋាន​បាន​រាយ​ការ​ណ៍ ប៉ុន្តែ​ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​ចុះ​ពិនិត្យ និង ធ្វើការ​ស្រាវជ្រាវ​តាម​បណ្ដា​ស្រុក​ដែល​រង​ការ​វាយប្រហារ​ដោយ​ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំងក្លា​នេះ ដើម្បី​ធ្វើ​របាយ​ការ​ណ៍ជូន​​ថ្នាក់លើ ហើយ​ពេល​នេះ​អាជ្ញាធរ​ខេត្ត និង សា​ខាក​កា​បាទ​ក្រហម​ខេត្ត ក៏​កំពុង​រៀបចំ​អំណោយ​ដើម្បី​សង្គ្រោះ​បន្ទាន់ដល់​គ្រួសារ​រង​គ្រោះ​ទាំងនោះ​ដែរ​ ៕

អត្ថបទសរសេរ ដោយ