កូ​វី​ដ​១៩៖ លោក​ត្រាំ​ត្រូវ​គេ​ប្តឹង​,ចំនួន​អ្នក​ស្លាប់​អា​មេ​រិ​ក​ជាង​ប្រាំ​ម៉ឺន


ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កំពុង​តែ​ត្រូវ​គេ​ប្តឹងប្តល់ ខណៈដែល​ចំនួន​អ្នក​ស្លាប់​នៅ​អា​មេ​រិ​ក​ឡើង​ដល់​ជាង​ប្រាំ​ម៉ឺន​នាក់​ និង​មានការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​របស់​អា​មេ​រិ​ក​ទៅ​លើ​ការ​រាល ដាល​មេរោគ​កូ​វី​ដ​១៩​ ។

សារព័ត៌មាន​បាន​រាយការណ៍​នៅ​ថ្ងៃនេះ​ថា​ លោក​ត្រាំ​ត្រូវ​រង​ការ​ប្តឹង​ប្តល់ ​ដោយ​សារ​តែ​គាត់​រឿង​ទាក់ទង​នឹង​ក​កញ្ចប់​ជំនួយ​ សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក​ ។

ហេតុផល​ដែល​នាំ​អោយ​មានការ​ប្តឹង​នេះ​ គឺ​ដោយសារ​តែ​កញ្ចប់​ជំនួយ​មិន​បាន​ផ្តល់​អោយទៅ​ជនជាតិ​អា​មេ​រិ​ក​ ជាង​មួយ​លាន​នាក់​ដែល​រៀប​ការ​ជាមួយ​ជន​អន្តោ​ប្រវេ​ស​ន៍ ដែល​មិន​បាន​ចុះបញ្ជី​លេខ​សន្តិសុខ​សង្គម​។

បណ្តឹង​នោះ​ ធ្វើ​ឡើង​ដោយ​ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​នៅ​រដ្ឋ​អុីលី​ណ​យ​ ដែល​និយាយ​ថា​ គាត់​តំណាង​អោយ​ជនជាតិ​អា​មេ​រិ​ក​ដែល​មាន​ស្ថានភាព​ដូច​គាត់​ ។

ចំនួន​អ្នក​ស្លាប់​នៅ​អា​មេ​រិ​កបាន​កើនឡើង​ជាង​៥​ម៉ឺន​​នាក់​ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែមេសា​នេះ​ ។ នេះ​ជា​ចំនួន​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ​៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ