ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ប្រែប្រួល​មិន​ឈប់​ធៀប​នឹង​លុយ​កូរ៉េ

3 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ ប្រាក់​វុន​កូរ៉េ ថា​តើ​មានការ​ប្រែប្រួល​យ៉ាងណា ។ ដូច្នេះ​អ្នក​ដែល​និយម​ចាយប្រាក់​វុន​កូរ៉េ សូម​មក​តាមដាន​ពី​ការ​ប្រែប្រួល​ក្នុង​ស​ប្តា​ហ៍​នេះ ។ ធនាគារ ជាតិ​នៃ​កម្ពុជា…

សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ ប្រាក់​វុន​កូរ៉េ ថា​តើ​មានការ​ប្រែប្រួល​យ៉ាងណា ។ ដូច្នេះ​អ្នក​ដែល​និយម​ចាយប្រាក់​វុន​កូរ៉េ សូម​មក​តាមដាន​ពី​ការ​ប្រែប្រួល​ក្នុង​ស​ប្តា​ហ៍​នេះ ។

ធនាគារ ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ២៤​ខែ​ម​សា ឆ្នាំ ២០២០​មកនេះ​ឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ​ចូល​ត្រឹមតែ ៣៣០ រៀល លក់​ចេញ ៣៣៤ រៀល ហើយ​កាលពី​ថ្ងៃ​ទី ២៣​មេ​សា ទិញ ចូល​ដល់​ទៅ ៣៣១ រៀល និង​លក់​ចេញ ៣៣៤ រៀល ។

នៅ​ក្នុង​ស​ប្តា​ហ៍​ជាមួយ​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​ទី ២២​មេ​សា គឺ ១០០​វុន​កូរ៉េ​ទិញ​ចូល​ត្រឹមតែ ៣២៩ រៀល​លក់​ចេញ ៣៣៣ រៀល ខណៈ​ដែល​កាលពី​ថ្ងៃ​ទី ២១​មេ​សា ទិញ​ចូល​ដល់​ទៅ ៣៣២ រៀល ហើយ​លក់​ចេញ ៣៣៦ រៀល​ឯណោះ ។ ទន្ទឹម​នេះ​កាលពី​ថ្ងៃ​ទី ២០​ខែមេសា​ដើម ស​ប្តា​ហ៍​កន្លង​មក គឺ ១០០​វុន​កូរ៉េ ទិញ​ចូល​រហូត​ដល់ ៣៣៤ រៀល និង​លក់​ចេញ ៣៣៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ