ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​មួក​ខៀវ​កម្ពុជា ៣​នាក់ ឆ្លង​កូ​វី​ដ​១៩ នៅ​ប្រទេស​ម៉ា​លី

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កងទ័ព​មួក​ខៀវ​កម្ពុជា ៣​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ចំណោម​កម្លាំង​សរុប​៨២​នាក់ ដែល​កំពុង​បំពេញបេសកកម្ម នៅ​ក្នុង​តំបន់​គី​ដាល នៅ​ប្រទេស​ម៉ា​លី ។…

រាជធានីភ្នំពេញ ៖ កងទ័ព​មួក​ខៀវ​កម្ពុជា ៣​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ចំណោម​កម្លាំង​សរុប​៨២​នាក់ ដែល​កំពុង​បំពេញបេសកកម្ម នៅ​ក្នុង​តំបន់​គី​ដាល នៅ​ប្រទេស​ម៉ា​លី ។

បើ​យោង​តាម​ឧត្តមសេនីយ៍ឯក ផល សា​ម៉​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បាន​ថ្លែងប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយនា​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា​នេះ អោយ​ដឹង​ថា កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៣​រូប​ដំបូង​គេ ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ ក្នុង​នោះ​មាន​(​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​) ក្រោយ​ពី​ពិនិត្យ​រក​ឃើញ វិជ្ជមាន ។

ឧត្តមសេនីយ៍ឯក ផល សា​ម៉​ន បាន​បន្ត​ថា ពេល​នេះ អង្គការសហប្រជាជាតិ UN និង​ក្រសួងការពារជាតិ​កម្ពុជា បាន​និង​កំពុង តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​បញ្ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា ឲ្យ​មក​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​បា​ម៉ា​កូ ក្នុង​ប្រទេស​ម៉ា​លី ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កាលពី​អំឡុង​ដើម​ខែមេសា កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជូន​សម្ភារ​ការពារ​មេរោគ​ឆ្លង (​ម៉ាស់ ទឹក​អាកុល ជែ​ល​លៀងដៃ​) ចំណាយ​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ និង​ផ្តល់​អាវ​ពាក់​ការពារ​មេរោគ ប្រមាណ​ជិត​៨០​កំ​ប្លេ ចំណាយ​ថវិកា​អស់​ប្រមាណ​អស់​ជិត​១,៤០០០​ដុល្លារ បន្ថែម​ពីលើ​ជំនួយ​ពី​អង្គការសហប្រជាជាតិ ផ្តល់​ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា កំពុង​ឈរជើង​តាម​បណ្តា​ប្រទេស​ចំនួន​៤​នោះ រួម​មាន ប្រទេស​លី​បង់ ស៊ូ​ដង់​ខាងត្បូង ម៉ា​លី និង​សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល ។

សូម​ជម្រាប​ដែរ​ថា នៅ​ថ្ងៃ​ទី​១៨ មេ​សា វេលា​ម៉ោង ២០:០០ នាទី សិក្ខាកាម​យោធា​កម្ពុជា​យើង​ចំនួន ៣ រូប បាន​ឆ្លង កូ​វី​ដ​-១៩ បន្ទាប់​ពី​បា​នប​ញ្ជួ​ន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ក្រុង​ក៏​បាន​រក​ឃើញ​លទ្ធផល ​វិជ្ជមាន ។ ដែល​សិក្ខាកាម​ទាំង ៣ រូប​កំពុង​សិក្សា​ឆ្នាំ​ទី ៣ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​ នៃ​ទីក្រុង​សេន​ភី​ត​ថើ​ស្បឺ​ក (Saint Petersburg) ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​មូលហេតុ​នៃ​ការ​ឆ្លង​នេះ គឺ​ដោយសារ​តែ​មានការ​ឆ្លង​ពី​បណ្តា​សិក្ខាកាម​យោធា​ ជនបរទេស​ដទៃ​ទៀត​ ដែល​សិក្សា​ឆ្នាំ​ជាមួយ​គ្នា និង​ស្នាក់​នៅ​ជាន់​ជាមួយ​គ្នា​។ បច្ចុប្បន្ន​សិក្ខាកាម​យោធា​កម្ពុជា​ទាំង​០៣​រូប​ត្រូវ​បាន​ខាង​សា​លាប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ និង​កំពុង​តាមដាន​សុខភាព​បន្ត​ទៀត​» ។

យ៉ាងណាមិញ ស្ថានភាព របស់​សិក្ខាកាម​យោធា​ទាំង ៣​នាក់ មិន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ