ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​អាស៊ាន​៤​ទៀត ថៃ​ដាក់​ជាប្រទេស​​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង Covid-19

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា ឡាវ ឥណ្ឌូ​នេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស និង​ដែនដី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​តំបន់​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​មេរោគ​ថ្មី នៃ​វីរុស​កូ​វី​ដ​-១៩…

ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា ឡាវ ឥណ្ឌូ​នេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស និង​ដែនដី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​តំបន់​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​មេរោគ​ថ្មី នៃ​វីរុស​កូ​វី​ដ​-១៩ នេះ​បើ​តាម The Nation របស់​ថៃ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ មេ​សា ២០២០ ម្សិលមិញ​នេះ ។

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ពុធ ទី​២២ មេ​សា ដែល​ចុះហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​លោក Anutin Charnvirakul ដោយ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​រ៉ូ​យ៉ា​ល់​ហ្គា​ត បាន​បញ្ជាក់​ថា ស្ថានភាព Covid-19 នៅ​ក្នុង​ប្រទេស​ទាំងនេះ​កំពុង​តែ​មានការ​កើនឡើង​ នាំឲ្យប្រទេស​ទាំង​៥​នេះ មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ចម្លងមេរោគកូវីដ១៩ ។ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​និង​គ្រប់គ្រង​ជំងឺ ក្នុង​ចំណោម​អាជ្ញាធរ​ថៃ ។

កាលពី​ថ្ងៃ​ទី​៦ ខែមីនា ប្រទេស​ថៃ បាន​ដាក់​ប្រទេស​ចំនួន​៤ គឺ​ប្រទេស​ចិន​(​រួម​ហុងកុង​និង​ម៉ា​កាវ​) កូរ៉េ​ខាងត្បូង អ៊ី​តា​លី និង​អ៊ី​រ៉​ង់ ជា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​មេរោគ Covid-19 ។

សេចក្តី​ប្រកាស​ថ្មី​នេះ នាំ​ឲ្យ​ចំនួន​ប្រទេសនិងដែនដី​ឡើង​ដល់​៩​ហើយ ដែល​ព្រះរាជាណាចក្រ​ថៃ ដាក់​ជា​តំបន់​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ចំពោះ Covid-19 ខណៈ​ដែល​ប្រទេស​ថៃ ខ្លួនឯងរក​ឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី ស្ទើរតែ​រាល់ថ្ងៃ​ទៅ​ហើយ ។

គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា​នេះ ប្រទេស​ថៃ​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ខ្ពស់​លំដាប់​ទី​៥ ក្នុង​តំបន់​អាស៊ាន ទាំង​១០​ប្រទេស នៅទូ​ទាំង​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​សរុប​ ២,៨៥៤​ករណី និង​ជា​សះស្បើយ​ចំនួន ២៤៩០​នាក់ និង​អ្នក​ស្លាប់​ចំនួន​៥០​នាក់ ស្រប​ពេល​ដែល ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​ក្នុង​លំដាប់​ទី​៩ ក្នុង​តំបន់​អាស៊ាន ហើយ​មាន​អ្នក​ឆ្លង​សរុប ១២២​នាក់​គត់ និង​អ្នកជា​សះស្បើយ​ចំនួន​១១០​នាក់ និង​មិន​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ