ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន ត្រៀម​ចូល​ជំរំ​ហ្វឹកហាត់​វិញ ក្រោយ​កូ​វី​ដ​១៩​ថមថយ

4 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិចិន នឹង​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​នៅ​ពាក់​កណ្តាលខែ ឧសភា ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup បន្ទាប់​ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កំណត់ ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩…

ប្រទេស​ចិន ​៖ ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិចិន នឹង​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​នៅ​ពាក់​កណ្តាលខែ ឧសភា ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup បន្ទាប់​ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កំណត់ ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ។

គ្រូបង្វឹក​លោក Li Tie បាន​និយាយ​ថា «​បន្ទាប់​ពី​ក្រុម​របស់​យើង​បាន​បញ្ចប់​ការ​បោះជំរុំ​ហ្វឹកហាត់​រយៈពេល ៣៤​ថ្ងៃ​នៅ​ទីក្រុង​ឌូ​បៃ ។ សម្រាប់​ផែនការ​បន្ទាប់​របស់​ពួក​យើង នឹង​មានការ​ប្រមូលផ្តុំ​ម្តងទៀត​នៅ​ពាក់កណ្តាល​ខែឧសភា ។ បន្ទាប់​មក​ពួក​គេ​នឹង​ត្រូវ​លេង​សាកល្បង​យ៉ាង​ហោច​ណាស់ ២ ឬ ៣ ប្រកួត​ជាមួយ​ក្រុម​នៅ Chinese Super League (CSL) មួយ​ចំនួន​ផង​ដែរ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Beijing News ។

ក្នុង​នោះ​ជំរុំ​ហ្វឹកហាត់​នឹង​បិទ​បញ្ចប់​មុន​ថ្ងៃ​ទី ៣១ ខែ ឧសភា ដើម្បី​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កីឡាករ​ទាំងអស់ ក្នុង​ការ​ត្រៀមខ្លួន​ជាមួយ​ក្លិប​រៀង​ៗ​ខ្លួន​សម្រាប់​យុទ្ធនាការ CSL 2020 ដែល​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មិថុនា ក្រោយ​ពី​វីរុស​កូ​វី​ដ​១៩ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន​ទូ​ទាំង​ប្រទេស​ចិន ។

លោក Li Tie បាន​សន្យា​ថា នឹង​កោះហៅ​កីឡាករ​ឆ្នើម​ៗ បន្ថែម​ទៀត​ចូល​ក្នុង​ក្រុម​របស់​លោក មុន​ពេល​ត្រូវ​បាន​ជ្រើសរើស​យក​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​សម្រាប់​ជំរុំ​ហ្វឹកហាត់​ចុង​ក្រោយ ។

លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​ផង​ដែរ​ជុំវិញ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​លោក និង​កីឡាករ​ទាំងអស់ កាលពី​ខែមីនា​អំឡុង​ពេល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឌូ​បៃ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ