ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ Bundesliga គ្រោង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែ​ក្រោយ

4 ឆ្នាំ មុន

សម្ព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFL) ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ដំណើរការ​ក្របខ័ណ្ឌ Bundesliga និង​លី​គ​លំដាប់​ទី​២​បាន​ប្តេជ្ញា​ថា នឹង​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុងខែ​មិថុនា ។ ក្នុង​នោះ​ក្លិប​ចំនួន ៣៦ របស់​ក្របខ័ណ្ឌ​ទាំង​២…

សម្ព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFL) ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ដំណើរការ​ក្របខ័ណ្ឌ Bundesliga និង​លី​គ​លំដាប់​ទី​២​បាន​ប្តេជ្ញា​ថា នឹង​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុងខែ​មិថុនា ។ ក្នុង​នោះ​ក្លិប​ចំនួន ៣៦ របស់​ក្របខ័ណ្ឌ​ទាំង​២ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​ការ​ចាប់ផ្តើម​រដូវ​កាល​នៅ​ខែឧសភា នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC ។

ទោះ​យ៉ាងណា​អាជ្ញាធរ​បាល់ទាត់​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​តែ​ប្រឈម​នឹង​សំណួរ​ធំ ៗ មួយ​ចំនួន​មុន​ពេល​ពួក​គេ​ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល ដើម្បី​ចាប់ផ្តើម​បាល់ទាត់​ក្នុងស្រុក​ឡើង​វិញ នៅ​ពីក្រោយ​ការ​លេង​បិទទ្វារ​កីឡដ្ឋាន ។

លោក Christian Seifert នាយក​ប្រតិបត្តិ DFL បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ប្រសិនបើ​ការ​ប្រកួត​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៩ ខែ ឧសភា ពួក​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ហើយ​ប្រសិនបើ​វា​ត្រូវ​ពន្យារ​ទៅ​ពេល​ក្រោយ​ទៀត នោះ​យើង​ក៏​នៅ​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដូច​គ្នា​» ។ ការ​សម្រេចចិត្ត​គឺ​ស្ថិត​លើ​រដ្ឋាភិបាល មិនមែន​ពួក​យើង​នោះ​ទេ​» ។

«​ការ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់ មិនមែន​ជា​អ្វី​ដែល​យើង​ចង់បាន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​នេះ​វា​ជា​រឿង​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

ផែនការ​នេះ​ក៏​រួម​បញ្ចូល​ទាំង​ការ​ធ្វើតេស្ត​កីឡាករ និង​គ្រូបង្វឹក​ឲ្យ​បាន​ទៀងទាត់​រវាង​ការ​ហ្វឹកហាត់ និង​មុន​ពេល​ការ​ប្រកួត ។ លោក Alexander Kekule អ្នក​ជីវគីមី​វិទ្យា​មក​ពី​សាកលវិទ្យាល័យ Martin Luther បាន​ធ្វើការ​ប៉ាន់​ស្មានថា DFL នឹង​ត្រូវការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ រហូត​ដល់​ច្រើន​ជាង ២០,០០០ តេស្ត​បូក​រួម​ជាមួយ​នឹង​វិធានការ​រៀបចំ​ពិសេស​ៗ ជា​ច្រើន​ផ្សេង​ទៀត ។

លោក​បាន​លើក​ឡើង​ថា «​កីឡាករ និង​គ្រូបង្វឹក ត្រូវ​តែ​ទទួល​បានការ​ការពារ​នៅ​ក្រោម​ច្បាប់​សុវត្ថិភាព​ជាក់លាក់ ដើម្បី​ធានា​ពី​សុវត្ថិភាព​សុខភាព ពីព្រោះ​ពួក​គេ​មិន​អាច​ចៀស​ផុត​ពី​ការ​មាន​ទំនាក់ទំនង​គ្នា​នៅ​លើ​ទីលាន​នោះ​ទេ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ