ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ចោរហារយ​ឆ្លើយអួតប្រាប់​ប៉ូលិស​​រឿង​​​ឆក់និង​ប្លន់ទ្រព្យ​​​​ជោគជ័យរហូត​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ពួក​ជន​សកម្ម​នឹង​អំពើ​«​ឆក់​-​ប្លន់​»​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អួត​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​មាន​គ្នីគ្នា​ប្រហែល​ពី​៥​ទៅ​៦​នាក់ ធ្លាប់​បាន​ធ្វើ​សកម្ម​ភាព​«ឆក់»ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ដងផ្លូវ​បាន​ចំនួន​១០​លើក និង​ប្រើប្រាស​់កូន​កំ​បិត​ភ្ជង់ «​ប្លន់​» អ្នក​ដំណើរ​តាម​ផ្លូវ​ដែរ​បាន​ចំនួន​​៣​លើក…

ខេត្តបាត់ដំបង ​៖ ពួក​ជន​សកម្ម​នឹង​អំពើ​«​ឆក់​-​ប្លន់​»​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អួត​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​មាន​គ្នីគ្នា​ប្រហែល​ពី​៥​ទៅ​៦​នាក់ ធ្លាប់​បាន​ធ្វើ​សកម្ម​ភាព​«ឆក់»ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ដងផ្លូវ​បាន​ចំនួន​១០​លើក និង​ប្រើប្រាស​់កូន​កំ​បិត​ភ្ជង់ «​ប្លន់​» អ្នក​ដំណើរ​តាម​ផ្លូវ​ដែរ​បាន​ចំនួន​​៣​លើក ដោយ​គិត​ចាប់ពី​អំឡុង​ខែមករា រហូត​មក​ដល់​ត្រិ​ម​ថ្ងៃ​ទី​២៣ មេ​សា ២០២០​ ​។

នេះ​ជា​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ចំនួន​​២​នាក់ ដែល​មន្ត្រី​ជំនាញនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ជន​ទាំង​២​នាក់​នេះ បាន​ធ្វើ​សកម្មភាព​«​ឆក់ខ្សែ​ក​» អ្នកដំណើរ​ម្នាក់ ដែល​ជា​ការ​ប្រព្រឹត្ត​លើក​ទី​១០ និងជា​លើក​ចុង​ក្រោយ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៣ មេ​សា នៅ​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ។ ​ជន​ដៃដល់​ចំនួន​​២​នាក់​នោះ ម្នាក់​ឈ្មោះ យ៉​ន ភា​រុណ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង និងម្នាក់​ទៀត​ឈ្មោះ ស្វឿ​ង ប៉ាវ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឡអិដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​ ។ ជន​ទាំង​​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ ធ្វើការ​ស្រាវជ្រាវឃាត់ខ្លួន​បាន ក្រោយ​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ និង លោកស្នងការ​ខេត្ត​។

ជាមួយនឹង​ការ​ឃាត់ខ្លួន នៅ​ចំពោះ​មុខមន្ត្រី​ជំនាញ ជនសង្ស័យ​ឈ្មោះ យ៉​ន ភា​រុណ បាន​សារភាព​ថា ពួក​ខ្លួន​មាន​គ្នា​មួយ​ក្រុម​ ដែល​តែង​ធ្វើ​សកម្មភាព​ទុច្ចរិត​នេះ​រួម​គ្នា​ ។ ពេល​ជិះ​ម៉ូតូ​ «​ឆក់​»​ មាន​គ្នា​ពី​២​ទៅ​៣​នាក់ តែ​បើ​ធ្វើ​សកម្មភាព​ «​ប្លន់​» ពេល​ខ្លួន​មាន​គ្នា​ពី​៥​ទៅ​៦​នាក់​ ។ ជន​នេះ​និយាយ​ថា បាន​ផ្ដល់​ចម្លើយ​បឋម​ថា ពួក​ខ្លួន​ធ្លាប់​ចេញ​ធ្វើ​សកម្មភាព​​ «​ឆក់​» ​ទ្រព្យសម្បត្តិ​អ្នកដំណើរ​បាន​ចំនួន​១០​លើក និង«​ប្លន់​» បាន​សម្រេច​ចំនួន​​៣​លើក ដោយ​គិត​ចាប់ពី​អំឡុង​ខែមករា រហូត​មក​ដល់​ត្រិ​ម​ថ្ងៃ​ទី​២៣ មេ​សា នេះ​ដែល​ជា​លើក​ចុង​ក្រោយ​នេះ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​តែ​ម្ដង ​។

ដោយឡែក​ សកម្មភាព​«​ប្លន់​» វិញ ជន​នេះ​បាន​ប្រាប់​ថា លើក​ទី​១ នៅ​អំឡុង​ខែមករា ពួក​ខ្លួន​ប្រើប្រាស​កូនកាំបិត​ភ្ជង់​ប្លន់​យក​កាបូប​ពី​នារី​ម្នាក់​ដែល​កំពុង​អង្គុយ​សាសង​គ្នា​ជាមួយ​សង្សា ពេល​យប់​នៅ​លើ​ផ្លូវ​រថភ្លើង​ជិត​ផ្សា​រទូ​លតា​ឯក ក្នុង​ក្រុង​បាត់ដំបង លើក​ទី​២ នៅ​ខែ​មិ​នា បាន​ប្រើប្រាស​កូនកាំបិត​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ពី​គួ​សង្សា​ដែរ នៅ​ពេល​យប់ និង លើក​ទី​៣ ក្នុង​ខែមេសា នេះ​ពួក​ខ្លួន​មាន​គ្នា​ប្រហែល​៦​នាក់ បាន​ប្រើប្រាស​កាំបិត និង​ដំបង ភ្ជង់ និង វាយ​ទៅ​លើ​អ្នកដំណើរ​ប្លន់​យក​ទូរស័ព្ទ​២​គ្រឿង និង ខ្សែ​កមួយ​ខ្សែ នៅ​តាម​ផ្លូវ​ហា​យ​វេ ជាយក្រុង​បាត់ដំបង ​។

មន្ត្រី​ការិយាល័យ​ជំនាញ បាន​និយាយ​ថា បើ​តាម​ចម្លើយ​របស់​ជន​ដៃដល់​ទាំង​២​នាក់​នេះ គឺ​ពួក​គេ និង
គួ​កន​ជា​ច្រើន​នាក់​ទៀត បាន​ចេញ​ធ្វើ​សកម្មភាព​ស្ទើរ​រាល់ថ្ងៃ និង ស្ទើរ​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺ​ក្បាល​​សម្បើម​ណាស់​។ ប៉ុន្តែ​ពេល​នេះ​បង្ក្រាប​បាន​០២​នាក់​ហើយ និង​ដូ​ក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ ស្វែងរក​វត្ថុ​តាង​នានា ដែល​ក្រុម​នេះ​លួច ប្លន់ បាន​យក​ទៅ​លក់ និង កំពុង​តាម​ប្រមាញ់​បក្សពួក​ចោរ​ដៃ​ស្អិត​ប៉ុន្មាន​នាក់​ទៀត ដែល​កំពុង​សម្ងំ​លាក់
ខ្លួន​៕

អត្ថបទសរសេរ ដោយ