ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​បុណ្យ​ភ្ជុំ​បិណ្ឌ (តពីមុន)

13 ឆ្នាំ មុន

ក្រៅ​ពី​ទស្សនៈ​របស់​អាចារ្យ​ជំនាន់​ដើម​ដែល​ទាក់​ទង​នឹង​រឿង​ប្រេត​ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ​មាន​មតិ​លើក​ឡើង​តៗ​គ្នា​ជា​ច្រើន​ទៀត​ ដូច​ជា​ថា​ ពេល​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ចូល​មក​ដល់​ ពួក​នរក​ ពួក​ប្រេត​ត្រូវ​យម​បាល​ ឬយម​រាជ​​ដោះ​លែង​មក​ទទួល​អាហារ​ពី​ញាតិ​សន្តាន​កូន​ចៅ​នៅ​ឋាន​មនុស្ស​ ហើយ​ខំ​ស្វែង​រក​ញាតិ​មិត្ត​គ្រប់​ច្រក​ល្ហក​ដើម្បី​អាហារ​ ព្រោះ​មាន​ការ​ស្រេក​​ឃ្លាន​ណាស់​។ ឯខ្លះ​ថា​ ពួក​ប្រេត​ចេញ​ដើរ​​តែ​ពេល​យប់​ ពេល​ថ្ងៃ​មិន​ហ៊ាន​ចេញ​ដើរ​ទេ ​ទើប​មាន​កម្ម​វិធី​បោះ​បាយ​បិណ្ឌ​ឱ្យ​ពួក​ប្រេតនៅ​​ពេល​ទៀប​ភ្លឺ​ក្នុង​ រដូវ​ភ្ជុំ​បិណ្ឌ​នោះ​ដែរ​យ៉ាង​នេះ​ជា​ដើម​។ មតិ​ទាំង​នេះ​គឺ​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​​ពី​សុទិដ្ឋិ​និយម​ប្រសើរ​ខ្ពង់​ ខ្ពស់​ណាស់​មាន​ន័យ​ថា​ រដូវ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​នេះ​មនុស្ស​គ្រប់​រូប​ខាន​ទៅ​វត្ត​មិន​ បាន​ ចង់ ឬ​មិន​ចង់​ក៏ត្រូវ​តែ​ទៅ​​យ៉ាង​ហោច​ក៏​មួយ​ថ្ងៃ​ដែរ​។

ក្រៅ​ពី​ទស្សនៈ​របស់​អាចារ្យ​ជំនាន់​ដើម​ដែល​ទាក់​ទង​នឹង​រឿង​ប្រេត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ​មាន​មតិ​លើក​ឡើង​តៗ​គ្នា​ជា​ច្រើន​ទៀត​ដូច​ជា​ថា​ ពេល​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ចូល​មក​ដល់​ ពួក​នរក​ ពួក​ប្រេត​ត្រូវ​យម​បាល​ ឬយម​រាជ​​ដោះ​លែង​មក​ទទួល​អាហារ​ពី​ញាតិ​សន្តាន​កូន​ចៅ​នៅ​ឋាន​មនុស្ស​ ហើយ​ខំ​ស្វែង​រក​ញាតិ​មិត្ត​គ្រប់​ច្រក​ល្ហក​ដើម្បី​អាហារ​ ព្រោះ​មាន​ការ​ស្រេក​​ឃ្លាន​ណាស់​។ ឯខ្លះ​ថា​ ពួក​ប្រេត​ចេញ​ដើរ​​តែ​ពេល​យប់​ ពេល​ថ្ងៃ​មិន​ហ៊ាន​ចេញ​ដើរ​ទេ ​ទើប​មាន​កម្ម​វិធី​បោះ​បាយ​បិណ្ឌ​ឱ្យ​ពួក​ប្រេតនៅ​​ពេល​ទៀប​ភ្លឺ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នោះ​ដែរ​យ៉ាង​នេះ​ជា​ដើម​។ មតិ​ទាំង​នេះ​គឺ​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​​ពី​សុទិដ្ឋិ​និយម​ប្រសើរ​ខ្ពង់​ខ្ពស់​ណាស់​មាន​ន័យ​ថា​ រដូវ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​នេះ​មនុស្ស​គ្រប់​រូប​ខាន​ទៅ​វត្ត​មិន​បាន​ ចង់ ឬ​មិន​ចង់​ក៏ត្រូវ​តែ​ទៅ​​យ៉ាង​ហោច​ក៏​មួយ​ថ្ងៃ​ដែរ​។

បុណ្យ​ភ្ជុំ​បិណ្ឌ​ត្រូវ​បាន​​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល​គឺ​ ដំណាក់​កាល​ទី​១ ពី​ថ្ងៃ​១​រោច​ដល់​១៤​រោច​ ខែ​ភទ្រ​បទ​ ឈ្មោះថា ​បុណ្យ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ។ ក្នុង​​អំឡុង​ពេល​នេះ ​គណៈ​កម្មការ​ អាចារ្យ​វត្ត​នីមួយៗ​ប្រជុំ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ដើម្បី​ចាត់​ជា​ក្រុម​​គ្រប់​១៤​​ក្រុម​ស្មើ​នឹង​១៤​ថ្ងៃ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ ហើយ​ក្រុម​នីមួយៗ​ដែល​បាន​កំណត់​រួច​ហើយ​នោះ​ត្រូវ​ទទួល​ភារ​សំខាន់​បំផុត​ក្នុងការ​ដឹក​នាំ​ក្រុម​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​របស់​ខ្លួន​ ទាំង​ចង្ហាន់​ពេល​ព្រឹក ​ថ្ងៃ​ត្រង់​ និង​បច្ច័យ​សំរាប់​សាង​សង់​សមិទ្ធ​ផល​ក្នុង​វត្ត​ផង​​។ នៅ​តាម​ជន​បទ​ ពុទ្ធ​បរិស​័ទ​កាន់​វេន​បិណ្ឌ​នីមួយៗ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ពីចំនួន​បច្ច័យ​ដែល​ប្រមូល​បាន​ពី​ពុទ្ធ​បរិ​ស័ទ​ក្នុង​ថ្ងៃ​វេន​បិណ្ឌ​របស់​ខ្លួន​មាន​ចំនួន​ច្រើន​ឬ​តិច​។ ក្នុង​ចំណោម​ទាំង​១៤​វេន​នេះ ​បើ​វេន​ណា​បាន​បច្ច័យ​ច្រើន​ជាង​គេ​​គណៈ​កម្មការ​វត្ត​ឱ្យ​អាទិ​ភាព​ធ្វើ​មុន​គេ​នៅឆ្នាំ​បន្ទាប់​ គឺ​វេន​ទី​១ ទី​២ ទី​៣ តាម​លំដាប់​រៀង​មក​នៃ​ចំនួន​ប្រាក់​ដែល​តម្កល់​ទុក​កសាង​នោះ ឯ​វេន​បិណ្ឌណា​បាន​តិច​ជាង​គេ​​គឺ​ស្ថិត​​នៅ​លំដាប់​ទី​១៤​ ចុង​ក្រោយ​នៅ ឆ្នាំ​បន្ទាប់​ ហើយ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ក៏​មាន​របៀប​ធ្វើ​ការ​ប្រកួត​ប្រជែង​ដូច្នេះ​ដែរ​។

ដំណាក់​កាល​ទី​២​ គឺ​១​ថ្ងៃ​​ចុង​ក្រោយ​ជា​ថ្ងៃ​១៥​រោច​ខែ​ភទ្រ​បទ​ឈ្មោះ​ថា​ ជា​ថ្ងៃ​ភ្ជុំ​ឬ​ភ្ជុំ​បិណ្ឌ​មាន​ន័យ​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ជួប​ជុំ​គ្នា​ទាំង​១៤​វេន គឺ​លែង​មាន​ការ​ប្រកាន់​វេន​ទៀត​ហើយ​ ដែល​ចាត់​ថា​ជា​ថ្ងៃ​ធំ​ជាង​គេ​ គឺ​ធំ​ជាង​បណ្តា​ថ្ងៃ​ទាំង​១៤​ខាង​ដើម​។ ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ​គេ​សង្កេត​ឃើញ​នៅ​តាម​វត្ត​អារាម​នីមួយៗ​មាន​មនុស្ស​ច្រើន​កុះ​ករ​​​​ប្រដាប់​ដោយ​សំលៀក​បំពាក់​ និង​គ្រឿង​អលង្ការ​យ៉ាង​ស្អាត​បាត​ប្រកប​ដោយ​ទឹក​មុខ​ញញឹម​រាក់​ទាក់​​រក​​គ្នា​ក្នុង​ចេតនា​ធ្វើ​បុណ្យ​​ឧទិ្ទស​មគ្គ​ផល​ទៅ​ញាតិសន្តាន​​ដែល​បាន​ស្លាប់​ទៅ​​​​ឱ្យ​បាន​ទៅ​កើត​ក្នុង​​សុគតិ​ភព​។
សូម​បញ្ជាក់​ថា​ ពួក​ប្រេត​ដែល​អាច​ទទួល​អាហារ​ពី​ញាតិ​សន្តាន​កូន​ចៅ​បាន​ មាន​តែបី​ពួក​ប៉ុណ្ណោះ គឺ​១-ឈ្មោះ​​បរទត្តូជីវិក​ឬ​អទិស្ស​មាណ​កាយ​ប្រេត​ ពួក​ប្រេត​នេះរស់​នៅអាស្រ័យអ្នក​ដទៃ​។ ២-ឈ្មោះ​កុប្បិ​បាសិក​​វន្ត​ប្រេត​ ពួក​ប្រេត​នេះ​រស់​នៅ​ដោយ​សេចក្តី​ស្រេក​ឃ្លាន​ជា​ប្រចាំ​មាន​ចិត្ត​រំជើប​រំជួល​ស្រេក​ឃ្លាន​អាហារ​គ្រប់​ពេល ​រស់​នៅ​អាស្រ័យ​​អណ្តាត​ដោយ​ការ​លិទ្ធ​វត្ថុ​ផ្សេង​ៗ​, ៣-​និជ្ឈាប​កណ្ហិប្រេត​ ប្រេត​ប្រភេទ​នេះ​មាន​សេចក្តី​ក្តៅ​ក្រហាយ​ប្រចាំ​កាយ​គ្រប់​ពេល​។ ពួក​ប្រេត​ទាំង​បី​ប្រភេទ​នេះ​មាន​ទោស​ស្រាល​ទៅ​ហើយ ​រង់​ចាំ​តែ​ចំណែក​ផល​បុណ្យ​ពីញាតិ​ឧទ្ទិស​ទៅ​ឱ្យ​នឹង​បាន​រួច​ផុត​អត្ត​ភាព​ជា​ប្រេត​នោះ។ ពួក​នេះ​រស់​នៅ​លើ​ភព​ផែន​ដី​ច្របូក​ច្របល់​ជា​មួយ​មនុស្ស​ ពេល​ខ្លះ​ក៏​ពួក​នេះ​បង្ហាញ​ខ្លួន​ឱ្យ​ឃើញ​ដែរ​ ជា​ពិសេស​នៅ​កន្លែង​ណា​ដែល​ស្ងាត់​ ហើយ​ប្រកប​ដោយ​គ្រឿង​អសុភ​ ព្រោះ​ពួក​នេះ​ច្រើន​តែ​ទៅ​ស៊ី​វត្ថុ​មិន​ស្អាត​លុះ​ពេល​មនុស្ស​ដើរ​ទៅ​ចំ​ពេល​កំពុង​ស៊ី​ក៏​បង្ហាញ​ខ្លួន​បន្លាច​ ព្រោះ​ខ្លាច​មនុស្ស​មក​ដណ្តើម​អាហារ​របស់​ខ្លួន​ ហេតុ​នេះ​ហើយ​មនុស្ស​តែង​ពោល​ថា​ខ្មោច​លង​ ប៉ុន្តែ​បើ​មនុស្ស​​មិន​ខ្លាច​​​ ពួក​នេះ​ក៏​គេច​ខ្លួន​ដោយ​ឯក​ឯង​។  (នៅមានត)