ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​មូល​ហេតុ​ដែល​មនុស្ស​ស្រី​ឧស្សាហ៍​ឈឺចង្កេះ ​គួរ​តែ​ដឹង!

3 ឆ្នាំ មុន

ការ​ឈឺចង្កេះ​លើ​មនុស្ស​ស្រី​មាន​មូលហេតុ​ច្រើន​ណាស់​។ មូលហេតុ​ខ្លះ​ទាក់ទង​នឹង​ជំងឺ​របស់​ស្ត្រី ខណៈ​ពេល​ខ្លះ​ទៀត​អាច​កើតឡើង​លើ​មនុស្ស​គ្រប់​គ្នា​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ខ្លះ​ៗ​ដែល​នាំ​ឲ្យ​ស្រ្​តី​ងាយ​នឹង​មានការ​ឈឺចង្កេះ​ជាងគេ​៖ចង្កោម​រោគ​សញ្ញា​ត្រៀម​មក​រដូវ (PMS) រឿង​នេះ​កើតឡើង​មុន​ពេល​មក​រដូវ​។ វា​មាន​អាការ​ធំ​ៗ​ជា​ច្រើន ហើយ​អ្នក​ទំនងជា​មិន​មាន​អាកា​រៈទាំង​អស់នេះ​ឡើយ​។ អាកា​រៈទាំង​នោះ​មាន​ដូច​ជា​៖ រោគ​សញ្ញា​ផ្លូវ​កាយ​៖១-ឈឺចង្កេះ២-ឈឺក្បាល៣-អស់កម្លាំង៤-ហើមពោះ…

ការ​ឈឺចង្កេះ​លើ​មនុស្ស​ស្រី​មាន​មូលហេតុ​ច្រើន​ណាស់​។ មូលហេតុ​ខ្លះ​ទាក់ទង​នឹង​ជំងឺ​របស់​ស្ត្រី ខណៈ​ពេល​ខ្លះ​ទៀត​អាច​កើតឡើង​លើ​មនុស្ស​គ្រប់​គ្នា​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ខ្លះ​ៗ​ដែល​នាំ​ឲ្យ​ស្រ្​តី​ងាយ​នឹង​មានការ​ឈឺចង្កេះ​ជាងគេ​៖
ចង្កោម​រោគ​សញ្ញា​ត្រៀម​មក​រដូវ (PMS)

រឿង​នេះ​កើតឡើង​មុន​ពេល​មក​រដូវ​។ វា​មាន​អាការ​ធំ​ៗ​ជា​ច្រើន ហើយ​អ្នក​ទំនងជា​មិន​មាន​អាកា​រៈទាំង​អស់នេះ​ឡើយ​។ អាកា​រៈទាំង​នោះ​មាន​ដូច​ជា​៖

រោគ​សញ្ញា​ផ្លូវ​កាយ​៖
១-ឈឺចង្កេះ
២-ឈឺក្បាល
៣-អស់កម្លាំង
៤-ហើមពោះ

អាកា​រៈ​ផ្លូវចិត្ត​៖
១-អារម្មណ៍មិនល្អ
២-ចេះ​តែ​ឃ្លាន​អាហារ
៣-ថប់​អារម្មណ៍
៤-ពិបាក​ផ្ចង់អារម្មណ៍​។

ជា​ធម្មតា​អាកា​រៈទាំង​នេះ​ច្រើន​តែ​កើតឡើង​ពីរ​បី​ថ្ងៃមុន​ពេល​មក​រដូវ ហើយ​វា​អាច​នឹង​ចប់​វិញ​ក្នុង​រយៈពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយមក​រដូវ​បាន​ចាប់ផ្តើម​។

១-Premenstrual Dysmorphic Disorder (PMDD) ៖

PMDD គឺជា​ទម្រ​ង​កាន់តែ​ធ្ងន់ធ្ងរ​នៃ PMS ដែល​អាកា​រៈ​របស់​វា​មានការ​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្លាំង​តែ​ម្តង​។ អ្នកមាន​ប​ញ្ហ PMDD ខ្លះ​អាច​នឹង​ពិបាក​ធ្វើការ​តែ​ម្តង​។ ប៉ុន្តែ​មិនសូវ​មាន​ស្ត្រី​ច្រើន​ទេ​ដែល​មាន​បញ្ហា PMDD​។ អាកា​រៈ​របស់​វា​ច្រើន​តែ​ចាប់ផ្តើម​នៅ​មួ​យស​ប្តា​ហ៍​មុន​ពេល​មក​រដូវ និង​ចប់​វិញ​ក្រោយ​ពេល​មក​រដូវ​បាន​ពីរ​បី​ថ្ងៃ​។ អ្នក​ប្រហែលជា​ប្រឈម​នឹង PMDD កាន់​តែ​ខ្លាំង​បើសិនជា​អ្នកមាន​ប្រវត្តិ​គ្រួសារ​កើត​បញ្ហា​បាក់ទឹកចិត្ត និង​បញ្ហា​អារម្មណ៍​ផ្សេង​ៗ​ទៀត។

២-ជំងឺ Endometriosis ៖

វា​គឺជា​ជំងឺ​ម​មួយ​ប្រភេទ​ដែល​ជាលិកា​ដែល​ធ្លាប់​មាន​ក្នុង​ស្បូន បែរជា​កើត​ក្រៅពី​ស្បូន​ទៅ​វិញ​។ ជំងឺ​នេះ​ដែរ ជាលិកា​របស់​វា​ច្រើន​តែ​លូតលាស់​នៅ​ក្នុង​ក្រពេញ​អូ​វ៉ែ ដៃ​ស្បូន និង​ជាលិកា​ផ្សេង​ៗ​ទៀត​ក្នុង​អាង​ត្រគាក​។ វា​ប្រហែលជា​កើតឡើង​នៅ​ជុំវិញ​ផ្លូវ​បង្ហួរនោម និង​ពោះវៀន​ផង​។ ការ​ឈឺចាប់​ច្រើន​តែ​ជា​អាកា​រៈញឹក​ញាប់​បំផុត​របស់​ជំងឺ Endometriosis នេះ​។ អាកា​រៈ​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​៖

-ឈឺចាប់​ពេល​មក​រដូវ
-ឈឺចាប់​ក្នុង​ពេល ឬ​ក្រោយ​ពេល​រួម​ភេទ
-ឈឺចង្កេះ និង​អាង​ត្រគាក
-ឈឺចាប់​ពេល​បន្ទោបង់ ឬ​នោម​នៅ​ពេល​មក​រដូវ​។

៣-Dysmenorrhea ៖

ការ​មក​រដូវ​ដែល​ឈឺចាប់​ខ្លាំង​ត្រូវ​បាន​គេ​ហៅ​ម្យ៉ាងទៀត​ថា Dysmenorrhea​។ ថ្វីបើ​វា​ច្រើន​តែ​អាច​គ្រប់គ្រង​បាន តែ​វា​អាច​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​មនុស្ស​មួយ​ចំនួន​។ អ្នក​ប្រហែលជា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​បញ្ហា​នេះ​បើសិនជា​អ្នក​៖

-អាយុ​ក្រោម ២០​ឆ្នាំ
-ជក់បារី
-ហូរ​ឈាម​ធ្ងន់ធ្ងរ​ក្នុង​ពេល​មក​រដូវ
-មាន​ប្រវត្តិ​គ្រួសារ​ឈឺចាប់​ខ្លាំង​ក្នុង​ពេល​មក​រដូវ
-មាន​ជំងឺ​ក្នុង​ខ្លួន​ដូច​ជា​៖ Endometriosis, ដុំ​សាច់​ក្នុង​ស្បូន និង​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក

៤-មាន​ផ្ទៃពោះ ៖

ការ​ឈឺ​ខ្នង​គឺជា​រឿង​ញឹកញាប់​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​កើតឡើង​នៅ​ពេល​មាន​ជំនាញ​ផែនដី​នៅ​ក្នុង​ពេល ហើយ​អ័រម៉ូន​ជា​ច្រើន​ក៏​ធ្វើ​ឲ្យ​សរសៃ​ចង​ក្នុង​ការ​រៀបចំ​សម្រាលកូន​នោះ​ធូរ​ផង​ដែរ​។ សម្រាប់​ស្ត្រី​ភាគច្រើន ការ​ឈឺ​ខ្នង​កើតឡើង​នៅ​ចន្លោះ​ខែ​ទី ៥ និង​ទី​៧ ប៉ុន្តែ​វា​ក៏​អាច​ចាប់ផ្តើម​លឿន​ជាង​នេះ​ដែរ​។ អ្នក​ទំនងជា​ឈឺ​ខ្នង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែ​ឬ​បើសិនជា​អ្នក​ធ្លាប់​មាន​បញ្ហា​ឈឺចង្កេះ​ដែរ​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ