សហរដ្ឋអាមេរិក៖ លោកត្រាំសម្ដែងនូវការជឿជាក់របស់លោកថា ប្រសិនបើមានកម្ដៅនិងពន្លឺព្រះអាទិត្យល្អ ខ្ញុំយល់ថាអ្វីៗនឹងមានភាពប្រសើរបំផុតឡើងវិញ ។ បណ្ដាអ្នកវិទ្យាសាស្ត្រក៏យល់ឃើញដែរតាំងពីលេចវីរុសមក លទ្ធភាពដែលថាវីរុសនេះនឹងចុះខ្សោយជាមួយនឹងកម្ដៅដែលមានកើនឡើង មានន័យថាជាមួយការមកដល់នៃរដូវក្ដៅនៅអឌ្ឍគោលខាងជើង
យោងតាមការរាប់របស់រ៉យទ័រថា តុល្យការនៃការឆ្លងរាលដាលវីរុសCOVID-19 នៅសហរដ្ឋអាមេរិកចំនួនអ្នកស្លាប់បានកើនដល់លើសពី៤៨.០០០នាក់ហើយ ។ ក្នុងសង្វាក់បច្ចុប្បន្នដែលចំនួនអ្នកស្លាប់ក្នុងខែមេសា មានជាមធ្យមចាប់ពី២.០០០នាក់ក្នុង១ថ្ងៃ មុនចុងសប្ដាហ៍នេះ ចំនួនអ្នកស្លាប់សរុបនឹងឡើងដល់៥០.០០០នាក់ ។ ចំណែកចំនួនអ្នកឆ្លងវីរុសនៅអាមេរិក ពេលនេះបានឡើងដល់លើសពី៨៥០.០០០នាក់ ។ នាថ្ងៃទី២២ មេសា ចំនួនអ្នកឆ្លង មានខ្ពស់បំផុតប្រចាំសប្ដាហ៍ដល់៣០.០០០នាក់ ។
សភាអាមេរិកអនុម័តផែនការជំនួយថ្មី ៖ សភាអាមេរិកបានអនុម័តកាលពីថ្ងៃទី២៣មេសា ផែនការជំនួយថ្មីមានទឹកប្រាក់៤៨៣ពាន់លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់សេដ្ឋកិច្ចដែលរងការប៉ះពាល់ខ្លាំងបំផុត ដោយសារវីរុសនិងជួយដល់បណ្ដាមន្ទីរពេទ្យ ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសនេះ ដោយពង្រឹងកាន់តែខ្លាំងសមត្ថភាពធ្វើតេស្តរកអ្នកឆ្លង ។
ដោយសុទ្ធតែពាក់ម៉ាសការពារពេលចូលរួមប្រជុំ ក្នុងសាលដែលតែងបាញ់ថ្នាំសម្លាប់មេរោគជាប់ជាប្រចាំ បណ្ដាសមាជិកសភាដែលមានអ្នកប្រជាធិបតេយ្យភាគច្រើន បានអនុម័តវិធានការនោះក្នុងសំឡេងគាំទ្រ៣៨៨ និង៥សំឡេងប្រឆាំងហើយ១សំឡេងអនុប្បវាទ ។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ត្រូវចុះហត្ថលេខាដោយឆាប់រហ័សលើផែនការនេះ ដែលព្រឹទ្ធសភាបានអនុម័តជាឯកច្ឆ័ន្ទរួចហើយកាលពីថ្ងៃទី២១ មេសា ។
ប្រឈមមុខនឹងការផ្ទុះឡើងនៃភាពឥតការងារធ្វើ និងការស្ទះនៃសេដ្ឋកិច្ចអាមេរិកសភា និងសេតវិមានបានចរចាពីវិធានការទាំងនោះ ដែលមានទឹកប្រាក់៣២០ពាន់លានដុល្លារជាប្រាក់កម្ចីសម្រាប់បណ្ដាសហគ្រាសធុនតូចនិងមធ្យម ។ ទិសដៅគឹឲ្យសហគ្រាសទាំងនោះអាចទ្រទ្រង់ដល់និយោជិតពួកគេ ។ រដ្ឋសហព័ន្ធធានាលើប្រាក់កម្ចីទាំងនេះ ដោយសន្យាលុបចោលបំណុល ប្រសិនបើសហគ្រាសដែលទទួល បានការឧបត្ថម្ភ នៅរក្សាទុុកនិយោជិតពួកគេឬចេញប្រាក់ឲ្យបណ្ដាអ្នកដែលត្រូវដកចេញ ។
ក្នុងទឹកប្រាក់នោះ ទឹកប្រាក់៦០ពាន់លានដុល្លារជាប្រាក់កម្ចី សម្រាប់ផ្នែកឯទៀតៗដែលរងផលប៉ះពាល់ពិសេសផ្នែកកសិកម្ម ។ ប្រាក់ជំនួយ៧៥ពាន់លានដុល្លារជួយដល់បណ្ដាមន្ទីរពេទ្យ និង២៥ពាន់លានដុល្លារ សម្រាប់ពង្រឹងការធ្វើតេស្តរកអ្នកឆ្លងវីរុសជាកត្តាមួយដែលគេយល់ថាជាកត្ដាគន្លឹះសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង ។
លោកដូណាល់ត្រាំដែលឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ បានចាត់ទុកកិច្ចការពារការងារនិងសេដ្ឋកិច្ចជាអាទិភាពដាច់់ខាតរបស់លោក ។វិបត្តិវីរុស COVID-19 ដែលបានជម្រុញឲ្យសេតវិមាន ព្រមព្រៀងគ្នា ជាមួយពួកអ្នកប្រជាធិបតេយ្យក្នុងសភា ដើម្បីប្រមូលប្រាក់ដ៏មហាសាលនេះ សម្រាប់ទប់ផលប៉ះពាល់់ខ្លាំងបំផុតដោយសារវីរុស ។
ចែករំលែកព័តមាននេះ