ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយរបស់​ Neymar និង​​​មិត្តប្រុស​វ័យ​២៣ឆ្នាំ​​ដើរ​ដល់​ផ្លូវបំបែក ដោយសារ​មូល​ហេតុ​មួយ​

4 ឆ្នាំ មុន

ទីបំផុត​ម្ដាយ​របស់​កីឡាករ Neymar បាន​បែកបាក់​​គ្នា​ជាមួយ​មិត្ត​ប្រុស​ក្មេង​វ័យ​២៣​ឆ្នាំ ក្រោយ​ទាក់ទង​គ្នា​បាន​តែ​១៣​ថ្ងៃ បន្ទាប់​ពី​លោកស្រី​បានដឹង​ថា រូបគេ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា ។ សូម​រំលឹក​ជូន​ថា ម្តាយ​របស់​កីឡាករ​ឆ្នើម​ក្រុម PSG…

ទីបំផុត​ម្ដាយ​របស់​កីឡាករ Neymar បាន​បែកបាក់​​គ្នា​ជាមួយ​មិត្ត​ប្រុស​ក្មេង​វ័យ​២៣​ឆ្នាំ ក្រោយ​ទាក់ទង​គ្នា​បាន​តែ​១៣​ថ្ងៃ បន្ទាប់​ពី​លោកស្រី​បានដឹង​ថា រូបគេ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា ។

សូម​រំលឹក​ជូន​ថា ម្តាយ​របស់​កីឡាករ​ឆ្នើម​ក្រុម PSG លោកស្រី Nadine Goncalves ដែល​មាន​វ័យ ៥២​ឆ្នាំ ទើបតែ​ប្រកាស​ពី​ចំណង​ស្នេហ៍​ជាមួយ​អ្នក​កំលោះ​ឈ្មោះ Tiago Ramos មាន​វ័យ​ត្រឹម​២៣​ឆ្នាំ កាលពី​ជាង​មួ​យស​ប្តា​ហ៍​មុន ព្រមទាំង​ទទួល​បានការ​យល់ព្រម​ពី​កូនប្រុស Neymar ចំពោះ​ទំនាក់ទំនង​របស់​អ្នក​ទាំង​២ ។

ប៉ុន្តែ​នៅ​ពេល​នេះ​ទំនាក់ទំនង​នោះ​បាន​ប្រះ​ឆា​ហើយ បន្ទាប់​ពី​លោកស្រី​បានដឹង​ថា Tiago ធ្លាប់​បាន​ណាត់ជួប​បុរស​ផ្សេង​ៗ​គ្នា​ជា​ច្រើន មុន​ពេល​ទាក់ទង​ជាមួយ​លោកស្រី ។ បច្ចុប្បន្ន​បើ​តាម​ការ​រាយការណ៍​ពី​កាសែត​ប្រេ​ស៊ី​ល​បាន​ឲ្យ​ដឹង​ថា Tiago បាន​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​គេ​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញពី​គេហដ្ឋាន​របស់​លោកស្រី Nadine ៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ