ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន ! មហាសេដ្ឋី​អា​មេ​រិ​ករក​ចំណូល​បាន ២៨០​ប៊ី​លាន​ដុល្លារ​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ទោះជា​កូ​វី​ដ ១៩ មិន​រើសអើង​វណ្ណៈ​មនុស្ស​ដែល​អាច​ឆ្លង​វា​បាន​ពិតមែន​ក្តី វា​មិន​ប្រាកដ​ថា​កូ​វី​ដ ១៩ ជះ​ឥទ្ធិពល​លើ​អ្នកមាន និង​អ្នកក្រ​ដូច​គ្នា​ទេ ។ ក្នុង​រយៈពេល​មួយ​ខែ​ដែល​ប្រជាជន​អា​មេ​រិ​ក​ចំនួន ២២…

ទោះជា​កូ​វី​ដ ១៩ មិន​រើសអើង​វណ្ណៈ​មនុស្ស​ដែល​អាច​ឆ្លង​វា​បាន​ពិតមែន​ក្តី វា​មិន​ប្រាកដ​ថា​កូ​វី​ដ ១៩ ជះ​ឥទ្ធិពល​លើ​អ្នកមាន និង​អ្នកក្រ​ដូច​គ្នា​ទេ ។ ក្នុង​រយៈពេល​មួយ​ខែ​ដែល​ប្រជាជន​អា​មេ​រិ​ក​ចំនួន ២២ លាន​នាក់​បាត់បង់​ការងារ​ធ្វើ មហាសេដ្ឋី​អា​មេ​រិ​ក​បែរជា​រក​ចំណូល​បាន​បន្ថែម​ប្រមាណ ១០% ទៅ​វិញ ដែល​ស្មើ ២៨២​ប៊ី​លាន​ដុល្លារ ។

ជាដំបូង ក្រុម​អ្នកមាន​ជួបនឹង​ឧបសគ្គ​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ ពេល​នោះ បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​គឺ ជេ​ហ្វ បេ​សូ​ស (Jeff Bezos) មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​ធ្លាក់​មក​ស្មើ ១០៥​ប៊ី​លាន​ដុល្លារ​កាលពី​ថ្ងៃ​ទី ១២​ខែ​មិ​នា ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ១៥ ខែមេសា​កន្លង​មកនេះ ទ្រព្យសម្បត្តិ​សរុប​របស់​លោក​បាន​កើនឡើង ២៥​ប៊ី​លាន​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ដែរ លោក អេ​រិ​ក យាន់ (Eric Yuan) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Zoom ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​រក​ចំណូល​បានជា​ច្រើន​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​ខាងលើ ។

យោង​ទៅ​តាម​វិទ្យាស្ថាន Institute for Policy Studies បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រក​លុយ​បាន​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ភាគច្រើន​ជា​មនុស្ស​ដែល​មក​ពី​ក្រុម​អ្នកប្រាជ្ញ​ដែល​មានគំនិត​ឈានមុខ​អ្នក​ដទៃ ។ យោង​ទៅ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា មហាសេដ្ឋី​ដែល​រក​ចំណូល​បាន​ពី​កូ​វី​ដ ១៩ ភាគច្រើន​មក​ពី​ពួក​គេ​ចេញ​សកម្មភាព​ក្នុង​ពេល​ល្អ ។

វិទ្យាស្ថាន​ខាងលើ​ធ្លាប់​បាន​ចង្អុលបង្ហាញ​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ ២០០៨ មហាសេដ្ឋី​អាច​រក​ទ្រព្យសម្បត្តិ​មក​ស្មើ​កម្រិត​ដូច​ដើម​វិញ​ក្នុង​រយៈពេល ៣០​ខែ ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៩ មនុស្ស​ដែល​មាន​ជីវភាព​មធ្យម​ក្នុង​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​ក្រោកឈរ​បាន​រួចរាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​នោះ​ផង ។

សម្រាប់​ប្រជាជន​រាប់​លាន​នាក់​ដទៃ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​បង់ថ្លៃ​ជួល​ផ្ទះ ទិញ​ម្ហូបអាហារ និង​ព្យាយាម​ឆ្លង​ផុត​ស្ថាន​ការ​នេះ អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា កូ​វី​ដ ១៩ កំពុង​តែ​ឆ្លុះ​បញ្ចាំង​ពី​វិសមភាព​ដ៏​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ​ក្នុង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ