ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មួយ​ចំនួន​ពេល​កូ​វី​ដ​១៩ អ្នក​ម្តាយ​យុគ ចិន្តា រំលេច​បាន​ទុក​ឱ្យ​កូន គួរ​ឱ្យ​ស្ងើច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​គ្រប់​គ្នា​សម្រេចចិត្ត​នៅ​សម្រាក​ក្នុងផ្ទះ ដើម្បី​ប្រឆាំង​ទប់ទល់ មេ​រោគ​កូ​វី​ដ​១៩ បង្ក​អោយ​បងប្អូន​យើង​ខ្លះ​ច្រើន​ពោល​ពាក្យ​ថា អផ្សុក​នៅ​តែ​ក្នុងផ្ទះ​មិន​បាន​ធ្វើការ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពិធី​ការិនី​ចាស់វស្សា យុគ…

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​គ្រប់​គ្នា​សម្រេចចិត្ត​នៅ​សម្រាក​ក្នុងផ្ទះ ដើម្បី​ប្រឆាំង​ទប់ទល់ មេ​រោគ​កូ​វី​ដ​១៩ បង្ក​អោយ​បងប្អូន​យើង​ខ្លះ​ច្រើន​ពោល​ពាក្យ​ថា អផ្សុក​នៅ​តែ​ក្នុងផ្ទះ​មិន​បាន​ធ្វើការ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពិធី​ការិនី​ចាស់វស្សា យុគ ចិន្តា បែរជា​សម្រេច​បាន​នូវ​រឿង​ល្អ​ៗ​ជា​ច្រើន បន្សល់​ដាក់​កូនស្រី យុគ ដា​ពេជ្រ ក្នុង​បរិយាកាស​កូ​វី​ដ​១៩​កំពុង​តែ​កើតឡើង​។

អាច​ថា នេះ​ជា​យុទ្ធវិធី​មួយ​អំឡុង​ពេល​កកើត​ឡើង​មេរោគ​កូ​វី​ដ​១៩ បុក​ការ​វាយលុក​មក​លើ​មនុស្សជាតិ​។ អ្នក​នាង​យុគ ចិន្តា បាន​បង្ហាញ​ឱ្យ​ហ្វេ​ន​ជា​ច្រើន មាន​គន្លឹះ​រួម​គ្នា បំបាត់​ការ​ភ័យ​ខ្លាច​ដោយ​ធ្វើ​រឿង​ល្អ​ៗ​ទៅ​ដល់​កូន​ទាំងឡាយ​។

ជាក់ស្តែង​មួយ​ថ្ងៃ​ៗ យុគ ចិន្តា បាន​បង្រៀន និង​ពន្យល់​កូនស្រី​អោយ​ចេះ​យល់ ដឹង​ការងារ​មនុស្ស​ស្រី​។ អ្នក​នាង​នឹង​មនុស្ស​ជំនិត​ខាង​វិជ្ជា​ធ្វើ​ម្ហូប បា​នប​ង្រៀ​ង​កូនស្រី​អោយ​ចេះ​ពី​របៀប​ដាំ​ស្ល វិជ្ជា​មេផ្ទះ ការងារ​ស្ត្រី ទាំងឡាយ​ដែល​មិន​គួរ​មើល​រំលង​។ ជា​ពិសេស​អ្នក​នាង​បាន​បង្រៀន​អោយ​កូន​ស្រឡាញ់​ធម្មជាតិ ដាំ​ដើមឈើ ក៏​ដូច​ជា​ឈើ​ហូប​ផ្លែ មិន​ត្រូវ​បំផ្លាញ​ធម្មជាតិ​។

យុគ ចិន្តា​បាន​ប្រាប់​ថា បើ​យើង​ទំនេរ មិន​ងាយ​មាន​ពេល​កុំអោយ​ពេលវេលា​រំលង​ទៅ​ទើប​ចេះ តែ​រក​គិត​អ្វី​ល្អ​ៗ បង្ហាញ​អោយ​កូន​។ ករណី​បង្រៀន​ធ្វើ​ម្ហូប បង្រៀន​យល់​ដឹង​ដាំ​កូន​ឈើ សុទ្ធតែ​អារម្មណ៍​រីករាយ​បាន​ទុក​អោយ​កូន ហើយ​កូនចាប់​យក​បាន ជា​ពិសេស​សម្រាប់​យើង​។ កូន​នៅ​ក្មេង​ចឹ​ង​គួរតែ​បង្ហាញ​អ្វី​ដែល​មាន​អត្ថន័យ​។

នេះ​ជា​អ្វី​ដែល​ទំនេរ​ពី​ការងារ​មួយ​រយៈ និង​ចែក​រំលែក​បទ​ពិសោធន៍ ក្រោយ​ប្រទេស​ជាតិ​យើង ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩ ។ អ្វី​ដែល​មិន​ភ្លេច សូម​បងប្អូន​ថែរក្សា​សុខភាព និង​អនាម័យ​ជា​ប្រចាំ ដើម្បី​យកឈ្នះ​កូ​វី​ដ​១៩​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ