មហាសេដ្ឋី Mark Cuban ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​សង្គ្រោះ​អាជីវកម្ម​របស់​អ្នក


ខណៈ​ដែល​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ជុំវិញ​ពិភព លោក​ពិតមែន​ក្តី លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) គិត​ថា​វា​ជា​ឱកាសល្អ​មួយ ។ លោក​បាន​ចែករំលែក​ក្នុង​កិច្ច​សន្ទនា​មួយ​កាលពី​ថ្ងៃ​ទី ២២​ខែមេសា​កន្លង​មក​ថា អាជីវកម្ម​តូច​ៗ​មិន​ត្រឹមតែ​អាច​ឆ្លង​ផុត​ដំណាក់កាល​នេះ​បាន​ទេ តែ​ពួក​គេ​ថែម​ទាំង​អាច​ចាប់​យក​ឱកាស​ដែល​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​នៅ​ថ្ងៃ​អនាគត​ថែម​ទៀត ។
ខាងក្រោម​នេះ​ជា​គន្លឹះ​ដែល​លោក ឃ្យូ​បេន បាន​ចែករំលែក​សម្រាប់​ម្ចាស់​អាជីវកម្ម​៖

១. សម្រេច​កិច្ចការ​ដែល​អ្នក​មិន​មាន​ពេល​ធ្វើ
ក្នុង​ពេល​ដែល​អាជីវកម្ម​មិន​រវល់​ច្រើន​ដូច​មុន វា​អាច​ជា​ពេល​ល្អ​ក្នុង​ការ​ចំណាយ​សម្រេច​កិច្ចការ​ដែល​អ្នក​មិន​មាន​ពេល​ធ្វើ​កន្លង​មក​ដែល​អាច​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​បាន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ចំណាយពេល​ក្នុង​ការ​គិត​ពី​ផែនការ​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន និង​បង្កើត​ផលិតផល​ថ្មី​ៗ ឬ​សេវាកម្ម​ថ្មី​ៗ​ដែល​អាច​រក​ចំណូល​បន្ថែម​ឲ្យ​អ្នក​ជាដើម ។

២. កុំ​មើល​រំលង​ការ​ផ្សព្វផ្សាយ
ប្រសិនបើ​អ្នក​នៅ​តែ​លក់​ផលិតផល ឬ​សេវាកម្ម​បាន វិធី​មួយ​ដែល​អ្នក​អាច​ឈានមុខ​អ្នក​ដទៃ គឺ​ការ​ផ្សព្វផ្សាយ​ខណៈ​ដែល​អាជីវកម្ម​ដទៃ​ទៀត​មិន​ចំណាយ​ថវិកា​លើ​វា ។ ជា​ទូទៅ អាជីវកម្ម​តែងតែ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ក្នុង​គ្រាអាសន្ន ដូច្នេះ​វា​ជា​ពេល​ល្អ​ដែល​អ្នក​អាច​ទាក់ទាញ​អតិថិជន​របស់​ដៃគូ​ប្រកួតប្រជែង​បាន ។ លើស​ពី​នេះ​ទៅ​ទៀត អាជីវកម្ម​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ពេល​នេះ​បង្ហាញ​ពី​រូបភាព​ដ៏​រឹង​មាំ​ផង​ដែរ ។

៣. រក្សា​ទំនាក់ទំនង
ក្រៅពី​ការ​ផ្សព្វផ្សាយ​ហើយ អ្នក​ត្រូវ​តែ​រក​វិធី​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន ដៃគូ​អាជីវកម្ម និង​អ្នក​ដទៃ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​អ្នក ។ អ្នក​អាច​សាកសួរ​ពី​សុខភាព​របស់​ពួក​គេ ក្រុម​គ្រួសារ និង​គម្រោងការ​ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ជាដើម ។

៤. សាកល្បង​អ្វី​ដែល​ថ្មី
អាជីវកម្ម​តូច​ៗ​គួរតែ​ផ្តោត​ស្មារតី និង​ធនធាន​លើ​វិធី​ថ្មី​ៗ​ក្នុង​ការ​ប្រកប​អាជីវកម្ម ។ ឧទាហរណ៍​ដូច​ជា​អ្នកលក់​សម្លៀក​បំពាក់​អាច​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើការ​សាកល្បង​សម្លៀក​បំពាក់​ក្រៅ​ហាង​លក់​ជាដើម ។ មិន​ថា​អ្នក​ប្រកប​អាជីវកម្ម​អ្វី​ទេ អ្នក​គួរតែ​គិត​ពី​អ្វី​ដែល​អ្នក​អាច​ផ្តល់​ជូន​អតិថិជន​ដែល​ក្រុមហ៊ុន​ធំ​ៗ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ