ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ស្រី​នាង សម្រេចដាក់គុក​​​៦​ខែ តែ​អនុវត្ត​២​ខែ​១៥​ថ្ងៃ ទោស​សល់​ព្យួរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ មេ​សា នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​បទ​​បង្​ញ​រូបភាព និង​សម្ភារអាសអាភាស សម្រេច​ដាក់​ពន្ធនាគារ​លើ​ជន​ជាប់​ចោទ​កំណត់​៦​ខែ ប៉ុន្តែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម​២​ខែ​១៥​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ មេ​សា នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​បទ​​បង្​ញ​រូបភាព និង​សម្ភារអាសអាភាស សម្រេច​ដាក់​ពន្ធនាគារ​លើ​ជន​ជាប់​ចោទ​កំណត់​៦​ខែ ប៉ុន្តែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម​២​ខែ​១៥​ថ្ងៃ ទោស​នៅ​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​ទាំងអស់ ។ សាលក្រម​បាន​ទុក​ពេល​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ជនជាប់​ចោទ​ឈ្មោះ វ៉ែន រចនា ហៅថៃ ស្រី​នាង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ។

សូម​រំលឹក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ​មេសា ឆ្នាំ​២០២០ បាន​លើកយក​សំណុំ​អ្នក​ស្រី វ៉ែន រចនា ហៅ ស្រី​នាង ដែល​គេ​ស្គាល់​ថា ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាយ ដែល​បង្ហោះ​រូបភាព​របៀប​សិច​ស៊ី អាសអាភាស មក​បើក​សវនាការ ដើម្បី​ផ្តន្ទាទោស​លើ​ជន​ត្រូវ​ចោទ ។ ប៉ុន្តែ​នៅ​ពេល​សវនា​ការ​សាកសួរ​ដេញដោល លើ​ជនជាប់ចោទ​ចប់​សព្វគ្រប់ ហើយ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

សវនាការ​នោះ​មានការ​ដឹកនាំ​ដោយ​លោក កិត សុ​ជាតិ ចៅក្រម​ជំនុំជម្រះ នៃ​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ នឹង​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ស្ថិត​ក្នុង​រង្វង់​ក្រចកសេះ បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​.​បង្ហាញ​រូបភាព និង​សម្ភារៈ​អាសអាភាស ដែល​បទល្មើស​នេះ​យោង​តាម​មាត្រា​៣៨ មាត្រា​៣៩ កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ នឹង​មាត្រា​២៤៩ បទ​.​បង្ហាញ​កេ​រ្ត​៌​ភេទ ។ នៅ​ចំពោះ​មុខ​សវនាការ​ជន ជាប់ចោទ ថៃ ស្រី​នាង បាន​សារភាព​ថា នាង​ពិតជា​បាន​ធ្វើ​ខុសច្បាប់ និង​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ពិតមែន ហើយ​នាង​សូម​ទទួលស្គាល់​នូវ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ ប៉ុន្តែ​សុំ​ឲ្យ​តុលាការ​មេត្តា​អ​ព្យា​ស្រ័យ និង​បន្ធូ​បន្ថយទោស​ចំពោះ​កំហុសឆ្គង​ដល់​រូប​នាង​ជា​ជនជាប់ចោទ​ផង​ដែរ ។

សូម​រំលឹក​ថា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះ រាជអាជ្ញារ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​នេះ បាន​ស ម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ជា​ផ្លូវការ ។ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​សាកសួរ​ជនសង្ស័យ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ត្រូវ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​.​បង្ហាញ​រូបភាព និង​សម្ភារៈ​អាសអាភាស តាម​មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ នឹង​មាត្រា​២៤៩ នៃ​ក្រមព្រហ្មទណ្ឌ ច្បាប់​ស្តី​ពី​ការ​បង្ហាញ​កេ​រ្ត៍​ភេទ​ដែល​នាំ​ឲ្យ​អ្នក​ដ៏​ទៃ​មើលឃើញ នៅ​ក្នុង​ទីកន្លែង​មួយ​ដែល​សាធារណៈជន​អាច​មើលឃើញ ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទា​ទោ​លើ​ជនជាប់ចោទ ដាក់​ពន្ធនាគារ​ចាប់ពី ១​ខែ ទៅ​១​ឆ្នាំ ។ បន្ទាប់​ពី​តំណាង​អយ្យការ​ចោទ​បាន​ធ្វើ​ប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​រសៀល​ថ្ង​ទី​២១ ខែកុម្ភៈ ។

សូម​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ឈ្មោះ ថៃ ស្រី​នាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ខណ្ឌទួលគោក នាំ​ខ្លួន​ទៅ​ធ្វេ​ី​ការ​អប់រំ ណែនាំ និង​ឲ្យ​ធ្វេ​ី​កិច្ចសន្យា​ចំពោះ​មុខ ដើម្បី​ទទួលកំហុស​ឆ្គង ដែល​គេ​បាន​ផុស​រូបភាព និង​វី​ដេ​អូ​ខ្លី​ប តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វេ​ី​ឲ្យ​ប៉ះពាល់​ដល់​ទំនៀមទំលាប់​ប្រពៃ​ណី​ខ្មែរ ជា​ពិសេស​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ទៀត​ផង ។ ជនសង្ស័យ​បាន​យល់ព្រម​ថត​ជា​វី​ដេ​អូ​ឡាយ ដេ​ី​ម្បី​សុំ​ទោស​សាធារណ​:​ជន នូវ​កំហុស​ខុសឆ្គង​ទាំងឡាយ​នោះ ។ បន្ទាប់​ពី​ធ្វេ​ី​កិច្ចសន្យា និង​សារ​ភាព​កំហុស​រួច​ហើយ វេលា​ម៉ោង​១១ នឹង ៣០ នាទី​ព្រឹក​សមត្ត​កិច្ច​បាន​អនុញ្ញាត​អ្នកស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះ​ស្រាប់តែ​ម៉ោង​២ នឹង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ ជនសង្ស័យ ថៃ ស្រី​នាង នៅ​តែ​មិន​រាងចាល ថែម​ទាំង​ផុស​រូប​អាក្រាត​កាយ ស្លៀកពាក់​សល់​តែ​អាវ​ទ្រ​នប់ នឹង​ខោ​លី​អូ បង្ហោះ​ឌឺដង​ថែម​ទៀត ។ ដោយ​យល់​ឃើញ​ជនសង្ស័យ​នៅ​តែ​ប្រព្រឹត្ត​បទល្មើស ម្តង​ហើយ​ម្តងទៀត​មិន​គោរព​កិច្ចសន្យា លោក កែវ សុធា ព្រះ​រាជ​អាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សម្ត​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ ។ មហាជន​បាន និង​កំពុង​រង់ចាំ​មើល​តើ​វាសនា​តារា ហ្វេ​ស​ប៊ុ​ក ផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ បង្ហាញ​រូបភាព​សិច​ស៊ី​លេច​លើ​លេច​ក្រោម​នេះ មានទោស​ប៉ុន្មាន​ខែ​ប៉ុន្មាន​ថ្ងៃ ?​

អត្ថបទសរសេរ ដោយ